www.kampucheathmey.com

GreenICT
ចូល​ផ្ទះ​គេ​ប៉ង​លួច​ទ្រព្យ​សម្បត្តិ ត្រូវ​ម្ចាស់​គេ​ទាន់​ដេញ​ចាប់​វាយ​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ឲ្យ PDF បោះពុម្ភ E-mail
សៅរ៍, 06 កុម្ភៈ 2010 17:34

006-2-2010-bbភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​វាយ​ទ្រោម​ខ្លួន រួច​ទើប​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​មូលដ្ឋាន ចាត់​ការ​បន្ត​ដោយ​ចោទ​ប្រកាន់​ថា បុរស​រូប​នោះ ​បាន​ផ្លោះ​របង​ចូល​មក​ប៉ង​លួច​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង ផ្ទះ...

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​ប្រហែល​​៣​យប់ នា​ថ្ងៃ​ទី​០៤ ឈាន​ចូល​ថ្ងៃ ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ចំណុច​ផ្ទះ​លេខ​៩៩B ផ្លូវ​លំ ក្រុម​ទី​២ ភូមិ​សេប៉េសេ(CPC) សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ខាង​លើ ឈ្មោះ​យ៉ែម ភក្ដី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ គ្មាន​មុខ​របរ​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល​មួយ​កន្លែង ក្នុង​ភូមិ​ចុង​ថ្នល់​ខាង​លិច ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ។ ប៉ូលិស​និយាយ​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​តាម​បណ្ដឹង​របស់​ជន​រង គ្រោះ ឈ្មោះ​កង វិចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ ប្រកប​មុខ​របរ​លក់​ដូរ។ ប៉ូ​លិស​បញ្ជាក់​ថា យោង​តាម​ការ​អះអាង​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ នៅ វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ស្រាប់​តែ​មាន​មនុស្ស​(ជន​ល្មើស​ខាង​លើ) ផ្លោះ​របង​ចូល​មក​ក្បែរ​ផ្ទះ ពេល​នោះ​ក៏​មាន​គេ​ស្រែក​ចោរ​ៗ ជន​ល្មើស​ក៏​រត់​ចេញ​ក្រៅ​របង​វិញ ហើយ​អ្នក​ជិត​ខាង​និង​ក្រុម​គ្រួ​សារ​ដេញ​តាម​ចាប់​ ខ្លួន​បាន​ភ្លាម​ៗ ដោយ​វាយ​តប់​ឲ្យ​ទ្រោម​ខ្លួន រត់​លែង​រួច​ទើប​យក​មក​ប្រគល់​ឲ្យ ប៉ូលិស​ប៉ុស្ដិ៍​ទឹក​ថ្លា​ចាត់​ការ។

ជន​ជាប់​ចោទ​បាន​សារ​ភាព​ថា រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព ផ្លោះ​របង​ចូល​ទៅ​ប៉ង​លួច​ទ្រព្យ សម្បត្តិ​គេ នៅ​ក្នុង​ផ្ទះ​នោះ​ពិត​មែន ប៉ុន្តែ​ចំ​ថ្ងៃ​ស៊យ​ពុំ​ទាន់​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​អ្វី​ផង​ ក៏​ត្រូវ​ម្ចាស់​គេ​ទាត់​វាយ​តប់​ជាំ​ភ្នែក និង​ឈឺ​ពេញ​ដង​ខ្លួន​ទើប​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183572
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color