www.kampucheathmey.com

GreenICT
គ្មាន​ជន​បរទេស​ណា​មក​សុំ​ចែក​ទឹក​ដី​នៅ​ប្រាសាទ​ព្រះ​វិហារ​បាន​ទេ PDF បោះពុម្ភ E-mail
អាទិត្យ, 07 កុម្ភៈ 2010 09:16

006-2-2010-bសម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ ជំនួប​ជាមួយ​កង​ទ័ព​នៅ​ ប្រាសាទ​ព្រះ វិហារ​ខណៈ​ដែល​កំពុង​ពិសារ​នំ​បញ្ចុក​ជា​មិត្តភាព​ថា ទី​នេះ​ជា​ទឹក​ដី​ របស់​កម្ពុជា​មិន​មែន​ជា​ទឹក​ដី​របស់ អ្នក​ណា​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ត្រូវ​តែ​សុំ​ច្បាប់​អ្នក​ណា ដើម្បី​ចូល​មក​កាន់​ ទឹក​ដី​របស់​ខ្លួន​នោះ​ដែរ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះ វិហារ សម្ដេច​បាន​ចុះ​សួរ​សុខ​ទុក​ជាមួយ​នាយ​ទាហាន ពល​ទាហាន​ទាំងអស់ ដែល​កំពុង​ឈរ​ជើង ការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ហើយ​ខណៈ​ដែល​កំពុង​ពិសា​នំ​បញ្ចុក​រួម​គ្នា​នៅ​ចំណុច​៥​មករា ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នោះ សម្ដេច​បាន​មាន​ប្រសាសន៍​ព្រមាន​ធ្ងន់​ៗ​ចំពោះ​ការ​លើក ឡើង​របស់​ភាគី​សៀម​ថា ប្រាសាទ​ព្រះ​វិហារ​គឺជា​របស់​ខ្មែរ​ដូច្នេះ​ការ​ឡើង​មក​កាន់​ប្រាសាទ​ព្រះ​វិហារ មិន​ចាំ​បាច់​សុំ​អ្នក​ណា​ទេ ហើយ​ក៏​គ្មាន​បរទេស​ណា​អាច​មក​សុំ​ចែក​ទឹក​ដី​ប្រាសាទ​ព្រះ​វិហារ​បាន​ដែរ។

ជាមួយ​គ្នា​នោះ សម្ដេច​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ផ្ដាំ​ផ្ញើ​ទៅ​ប្រតិភូ​ទាហាន​សៀម​ ប្រមាណ​២៤​នាក់ ខណៈ​ជួប​គ្នា​នៅ​ចំណុច​ពយ​តាឌី​ឲ្យ​ដឹង​ផង​ដែរ​ថា ទីនេះ​គឺ​ជា​ទឹក​ដី​របស់​កម្ពុជា​ហើយ​ព្រះ​វិហារ គឺ​ជា​ប្រាសាទ​របស់​កម្ពុជា​ឯ​ដំណើរ​ ទស្សនកិច្ច​នេះ គឺ​ដើម្បី​សួរ​សុខ​ទុក្ខ​កង​ទ័ព​កម្ពុជា​អត់​មាន​ដើរ​នៅ​លើ​ដី អ្នក​ណា​ទេ ហើយ​ក៏​មិន​ចាំ​បាច់​សុំ​ច្បាប់​បរទេស​ណា​ដែរ ព្រោះ​ចំណុច​ទាំង​អស់​នេះ​គឺ​ជា​របស់​កម្ពុជា។ សម្ដេច​បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​គណៈ​ប្រតិភូ​សៀម​មិន​អាច​ជួប​ស្វាគមន៍​នៅ​ក្នុង​វត្តកែវ សិក្ខាគិរីស្វារៈ ប៉ុន្តែ​អាច​ជួប​នៅ​ទី​តាំង​ផ្សេង​បាន។ ហេតុ​ដូច្នេះ​ហើយ ទើប​សម្ដេច​អនុញ្ញាត​ឲ្យ​ប្រតិភូ ខាង​សៀម​ជួប​នៅ​ចំណុច​ពយ​តាឌី។ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​គ្មាន​តំបន់​ត្រួត​ស៊ី​គ្នា​ទេ ដែល​មាន​តែ​ភាគី​សៀម​ប៉ុណ្ណោះ ដែល​លើក​ឡើង​ថា មាន​ដី​ត្រួត​ស៊ី​គ្នា។

ទាក់ទង​ទៅ​នឹង​ការ​ជួប​ជាមួយ​គណៈប្រតិភូ​សៀម​នោះ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បញ្ជាក់​ថា មិន មែន​សម្ដេច​នាយក​រដ្ឋមន្ត្រី​ទៅ​ស្វាគមន៍​ពួក​កង​ទ័ព​សៀម​ទេ គឺ​ ថា​កង​ទ័ព​សៀម​បាន​សុំ​ជួប​ហើយ​បាន អនុញ្ញាត​ឲ្យ​ចូល​តាម​ច្រក​ខាង​មុខ​ ប្រាសាទ ដោយ​បើក​ផ្លូវ​មួយ​ច្រក​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ ហើយ​ប្រាប់ ឲ្យ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​ដដែល​ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ​រហេតរហូត​ទេ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​បរិភោគ​នំ​បញ្ចុក​រួម​គ្នា​រវាង​នាយ​ទាហាន​ពល​ទាហាន​ចំណុច​៥ មករា​នោះ គេ​បាន​រៀប​ចំ​សម្ល​ជាង​២០​ខ្ទះ និង​នំ​អន្សម​ជ្រូក​ផង​ដែរ។ សកម្ម​ភាព​នៃ​ការ​ចុះ​សួរ​សុខ​ទុក្ខ របស់​សម្ដេច​នាយក​រដ្ឋមន្រ្តី​នា​ព្រឹក​នោះ បាន​ធ្វើ​ឲ្យ​នាយ​ទាហាន​ពល​ទាហាន​ទាំងអស់​ដែល​កំពុង ឈរ​ជើង​ការពារ​នូវ​ខ្សែ​ ក្រវាត់​ព្រំ​ដែន​កម្ពុជា-ថៃ មាន​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​កន្លង​មក​មិន​នឹក​ស្មាន​ថា បាន​ឃើញ​សម្ដេច​នាយក​រដ្ឋមន្រ្តី​ធ្វើ​ទស្សនកិច្ច​នៅ​តាម​ព្រំ​ដែន ហើយ​ឡើង​ទៅ​កាន់​ប្រាសាទ ព្រះ វិហារ​បែប​នេះ​ទេ។ ពីព្រោះ​ថា មុន​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​មាន​ស្ថាន​ភាព​តាន​តឹង ហើយ​ខាង​កង ទ័ព​សៀម​គេ​បាន​ព្រមាន​ទុក​ជា​ស្រេច​ថា បើ​ពួក​គេ​ឡើង​ប្រាសាទ​ព្រះ​វិហារ​មិន​បាន សម្ដេច​នាយក រដ្ឋមន្ត្រី​ក៏​មិន​អាច​ឡើង​ប្រាសាទ​ព្រះវិហារ​បាន​ដែរ។ ចំណែក​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​តាំង​ចិត្ត​រួច ជា​ស្រេច​រួច​ទៅ​ហើយ​ថា ទោះ​បី​ជា​មួយ​ជំហាន​ស្លាប់​ក៏​ត្រូវ​តែ​ឡើង​ទៅ​លើ​ប្រាសាទ​ព្រះ​វិហារ​ឲ្យ​បាន ពីព្រោះ​សម្ដេច​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​របស់​ខ្មែរ​មិន​បាន​ជាន់​ក្បាល​អ្នក​ណា​ទេ។

សូម​បញ្ជាក់​ថា ខណៈ​ដែល​សម្ដេច​នាយក​រដ្ឋមន្រ្តី​ឡើង​មក​ដល់​ប្រាសាទ​ព្រះ​ វិហារ​ប្រមាណ ៣០​នាទី មាន​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​មួយ​បាន​កើត​ឡើង​ស្ទើរ​តែ​ផ្ទុះ​អាវុធ ដោយ​សារ​តែ​កងទ័ព​កម្ពុជា​បាន​ហាម​ឃាត់​ទាហាន​សៀម​១០​នាក់ ដែល​ឈរ​ជើង​នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ ជា​យូរ​មក​ហើយ​នោះ មិន​ឲ្យ​ឡើង​មក​កាន់​វត្ត​បន្ត​ទៅ​ទៀត​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ធ្វើ ទស្សន​កិច្ច។

តាម​សេចក្ដី​រាយការណ៍​ ពី​មេ​បញ្ជា​ការ​កង​យោធ​ពល​ខេមរភូមិន្ទ​ដែល​ឈរ​ជើង​ ការពារ​ជួរ​មុខ ប្រចាំ​នៅ​ប្រាសាទ​តាមាន់​បាន​ឲ្យ​ដឹង​ថា កងទ័ព​សៀម​បាន​ព្យាយាម​ឡើង​មក​មុខ​ប្រាសាទ​តា​មាន់ ប៉ុន្តែ​ត្រូវ​បាន​កង​ទ័ព​កម្ពុជា​ភ្ជង់​កាំភ្លើង​ឲ្យ​ត្រឡប់​ទៅ​វិញ ដែល​ការ​បញ្ចេញ​ដោយ​ចុង​កាណុង​ឲ្យ​ទាហាន​សៀម​ត្រឡប់​ទៅ​វិញ​នោះ បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង។

លោក​នាក់ វង្ស មេ​បញ្ជា​ការ​កង​ពល​លេខ​៤២ ដែល​កំពុង​ឈរ​ជើង​ការពារ​នៅ​ប្រាសាទ​តា​មាន់​បាន​មាន​ប្រសាសន៍​ថា នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១០​នេះ កំលាំង​ទ័ព​សៀម​ប្រ​មាណ​២០០​នាក់ បាន​ព្យាយាម​ឡើង​មក​កាន់​ប្រាសាទ​តា​មាន់ តែ​កង​ទ័ព​កម្ពុជា​បាន​លើក​កាំភ្លើង​ភ្ជង់ បញ្ជា​ឲ្យ​ត្រឡប់​ទៅ​ក្រោយ​វិញ ដែល​ការ​បញ្ជា​នោះ​បាន​ធ្វើ​ឲ្យ​ពួក​ទាហាន​សៀម​ខឹង​យ៉ាង​ខ្លាំង ហើយ ប៉ះ​សំដី​គ្នា​ជាមួយ​ទាហាន​ខ្មែរ​ទៅ​វិញ​ទៅ​មក ​បង្ក​ឲ្យ​ភាព​តាន​តឹង​ស្ទើរ​តែ​ផ្ទុះ​អាវុធ​កើត​ ឡើង ។ លោក បន្ត​ថា ​ពួក​ទាហាន​សៀម​ធ្វើ​បែប​នោះ​ជា​ការ​អុក​ឡុក​រំខាន​ដល់​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា។

លោក​នាក់ វង្ស បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ឥឡូវ​នេះ​យើង​កំពុង​តែ​ប្រើ​កាំភ្លើង​ពួក​ទាហាន​សៀម ឲ្យ​ដក​ចេញ​ពី​មុខ​ប្រាសាទ​តា​មាន់ ហើយ​ពួក​គេ​ក៏​បាន​សុខ​ចិត្ត​ដក​ទៅ​វិញ ប៉ុន្តែ​ការ​ត្រឡប់​ថយ​ក្រោយ​វិញ​នោះ មិន​ដឹង​គេ​មាន​បំណង​យ៉ាង​ណា​ទៀត​ទេ។ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​ខាង​មុខ​អាច​នឹង​មាន​ភាព​តាន​តឹង​ដូច​នៅ​ប្រាសាទ​ព្រះ​វិហារ​នេះ ដែរ។

ចំណែក​មេ​ទ័ព​របស់​កម្ពុជា​លោក​ឧត្ដម​សេនីយ៍​ជា តារា ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការ​រំខាន​របស់​ទាហាន​សៀម​ក៏​ដូច​ជា​រដ្ឋាភិបាល​សៀម​ចំពោះ​ ប្រទេស​កម្ពុជា គេ​មិន​ត្រឹម​តែ​រំខាន​នៅ ប្រាសាទ​ព្រះ​វិហារ​ទេ តែ​ថែម​ទាំង​រំខាន​នៅ​ប្រាសាទ​តា​មាន់​ទៀត។ ដូច្នេះ មហិច្ឆតា​ដ៏​ខ្មៅ​ងងឹត​របស់ រដ្ឋាភិបាល​សៀម គឺ​ការ​បំផ្លាញ​ប្រទេស​របស់​ខ្លួន​ឯង​ទៅ​វិញ​ទេ។ និយាយ​ជា​រួម​រដ្ឋាភិបាល​សៀម​ មាន បំណង​រំលោភ​ដែន​ដី​កម្ពុជា​យ៉ាង​ពិត​ប្រាកដ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183582
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color