www.kampucheathmey.com

GreenICT
ច្រក​ទេសចរណ៍​ប្រាសាទ​ព្រះវិហារ​បើក​ឡើង​វិញ ប្រសិន​បើ​សភាព​ការណ៍​វិល​ទៅ​រក​ដូច​មុន​ថ្ងៃ​១៥ កក្កដា២០០៨ PDF បោះពុម្ភ E-mail
អាទិត្យ, 07 កុម្ភៈ 2010 09:20

006-2-2010-aសម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយ​ឧត្ដម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នាយក​រដ្ឋមន្ត្រី​នៃ​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​ថ្លែង​ជា​សារ​នយោបាយ​ ទៅ​កាន់​កង​ទ័ព និង​ប្រជាជន ថៃ​ដែល​រស់​នៅ​តាម​ព្រំ​ដែន​ថា ប្រសិន​បើ​សភាព​ការណ៍​វិល​ត្រឡប់​ទៅ​រក​ដូច​ មុន​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨​មុន​ពេល​ដែល​កង​ទ័ព​ថៃ​លើក​កង​ទ័ព​ចូល​មក​ឈ្លាន​ពាន​វត្ត​កែវសិក្ខាគិរីស្វារៈ ខ្ញុំ​នឹង​បើក ច្រក​ព្រំ​ដែន​ប្រាសាទ​ព្រះ​វិហារ​ឲ្យ​ទេសចរណ៍​ឡើង​មក​ទស្សនា​ប្រាសាទ​ព្រះ​វិហារ​ដូច​ដើម​វិញ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ ក្នុង​ខណៈ​ដែល​សម្ដេច​និង​លោក​ជំទាវ អញ្ជើញ​ចុះ​សាក​សួរ សុខ​ទុក្ខ​នាយ​ទាហាន នាយ​ទាហាន​រង ពល​ទាហាន​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ ព្រំដែន​កម្ពុជា-ថៃ និង​សម្ពោធ​ទី​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១០។

សម្ដេច​តេជោ​ថ្លែង​ថា ខ្ញុំ​សូម​ជំរាប​ទៅ​ប្រជាជន​ខេត្ត​ស៊ីសាកេត ខេត្ត​ហួហ៊ីន​ក្ដី ខ្ញុំ​ដឹង​ថា​ប្រជា ពលរដ្ឋ​ថៃ​ក៏​មាន​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​សភាព​ការណ៍​ ដែល​បាន​កើត​ឡើង ដែល​ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ​ថៃ​នៅ​ម្ខាង​ទៀត នៃ​ប្រាសាទ​ព្រះ​វិហារ​ជួប​ការ​លំបាក​អំពី​ជីវភាព​បាត់បង់​ប្រាក់​ចំណូល​ ដែល ធ្លាប់​បាន​មក​ពី​សេវា​ទេសចរណ៍។ រឿង​នេះ​វា​ស៊ី​សង​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​បាងកក​ឆ្លើយ​ តប​បញ្ហា នេះ​យ៉ាង​ណា​តែ​ប៉ុណ្ណោះ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​របស់​ខ្មែរ ហើយ​ខ្មែរ​ចង់​បិទ​ពេល​ណា​ស្រេច​តែ ខ្មែរ ប៉ុន្តែ​ខ្មែរ​បើក​តែ​ដោយ​សារ​ការ​ឈ្លាន​ពាន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា កម្ពុជា​បង្ខំ​ចិត្ត​បិទ​ច្រក​នេះ ដែល ធ្វើ​ឲ្យ​ប្រជាជន​ខាង​ថៃ​ជួប​ការ​លំបាក​បាត់​ចំណូល។

សម្ដេច​ថ្លែង​ថា«សូម​កុំ​ភ័ន្ត​ច្រឡំ​ថា ប្រាសាទ​ព្រះ​វិហារ​មាន​តែ​ច្រក​មក​ពី​ប្រទេស​ថៃ​នោះ ទៅ តាម​ច្រក​ណា​ក៏​បាន​ដែរ។ យើង​ខិត​ខំ​បញ្ចៀស​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​និង​ការ​ប្រឈម​មុខ​ដោយ យោធា​ដែល​កន្លង​មក​យើង​ធ្វើ​បាន​មួយ​កំរិត ហើយ​ខិត​ខំ​បង្ក​បរិយាកាល​ជឿ​ទុក​ចិត្ត​គ្នា​តាម​រយៈ​ការ ជួប​គ្នា​ធ្វើ​សកម្ម​ភាព​ ខាង​វប្បធម៌​និង​កីឡា​រួម​គ្នា។ ការ​បាញ់​គ្នា​វា​អាក្រក់​ណាស់ ការ​និយាយ​រក​គ្នា ការ សន្ទនា ការ​ទាក់​ទង​គ្នា​ទើប​ជា​ការ​ល្អ ប៉ុន្តែ​បញ្ហា​នេះ​វា​អត់​ចំណុះ​លើ​កម្ពុជា​ទេ វា​ចំណុះ​ទាំង​ស្រុង​ទៅ លើ​ឥរិយាបថ​នៃ​រដ្ឋាភិបាល​ទីក្រុង​បាងកក​ឆ្លើយ​តប​បែប​ណា៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183578
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color