www.kampucheathmey.com

GreenICT
  
ព័ត៌មានជារូបថតថ្មីៗ​

4-03-2010-kk4-03-2010-mm4-03-2010-pp5-03-2010-l5-03-2010-c

5-03-2010-j5-03-2010-e5-03-2010-g5-03-2010-h4-03-2010-qq

ក្រុមហ៊ុន SOFTWARE

ប្រមុខ​រាជ​រដ្ឋាភិបាល​អះអាង​ពី​ការ​រួម​គ្នា​ការពារ​ទឹក​ដី​ប្រឆាំង​ការ​ឈ្លាន​ពាន​​ពី​បរទេស PDF បោះពុម្ភ E-mail
អាទិត្យ, 07 កុម្ភៈ 2010 09:24

006-2-2010-cសម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​រឹង​មាំ​ពី​សមរភូមិ​ជាយ​ដែន​ជួរ​មុខ ពី​ការ​រួម​គ្នា​ ការពារ​ទឹក​ដី ​ប្រឆាំង​ការ​ឈ្លាន​ពាន​គ្រប់​ប្រភេទ​ពី​  បរទេស។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​អញ្ជើញ​សួរ​សុខ​ទុក្ខ​នាយ​ទាហាន នាយ​ទាហាន​រង ពល​ទាហាន និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ព្រំដែន​កម្ពុជា-ថៃ និង​សម្ពោធ​ទី​បញ្ជា​ការ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​មាន​ទី​តាំង​នៅ​ភូមិ​ពាក់​ស្បែក ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិ ហារ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១០។

សម្ដេច​តេជោ​មាន​ប្រសាសន៍​ថា ទូល​បង្គំ​ខ្ញុំ​សូម​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ សម្ដេច​ឪ សម្ដេច​ម៉ែ បញ្ជាក់​យ៉ាង​រឹង​មាំ​ពី​សមរភូមិ​ជាយ​ដែន​ជួរ​មុខ​ថា កូន​ចៅ ចៅ​​ទួត​របស់​ព្រះ​អង្គ​ដែល​ជា​អ្នក​ជំនាន់​ក្រោយ​នឹង​បន្ត​វេន​ពី​ព្រះ​អង្គ​ខិត​ខំ​ការពារ​នូវ​ទឹក​ដី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​របស់​យើង ហើយ​នេះ ជា​ការ​ទុក​ចិត្ត​របស់​ព្រះ​អង្គ​ចំពោះ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កង​យោធពល​ខេមរភូមិន្ទ នគរ​បាល​ជាតិ ហើយ​និង​កំលាំង​ប្រជាជន​រួប​រួម​គ្នា​ ដើម្បី​ការពារ​ទឹក​ដី​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ ពី​បរទេស។

សម្ដេច​ថ្លែង​បន្ត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ឡើង​វិញ​ថា បញ្ហា​ព្រំ​ដែន​ត្រូវ​ដោះ​ស្រាយ​តាម ការ​ចរចា​សន្តិភាព​ដោយ​មិន​ប្រើប្រាស់​កំលាំង​ដោះ​ស្រាយ​ បញ្ហា ការ​ប្រើប្រាស់​កំលាំង​ធ្វើ​តែ​ក្នុង​ករណី​ការពារ​ខ្លួន ការពារ​ទឹក​ដី​តែ​ប៉ុណ្ណោះ នេះ​ជា​គោល​ការណ៍​ដែល​មិន​ប្រែប្រួល​របស់​រាជ​រដ្ឋាភិ បាល​កម្ពុជា។ ការ​ប្រើប្រាស់​កំលាំង​ចាប់​បង្ខំ​ឲ្យ​យើង​ធ្វើ​នៅ​ក្នុង​ពេល​ដែល​គេ​ឈ្លានពាន​យើង​តែ​ប៉ុណ្ណោះ ក្នុង​គោល​ដៅ​នេះ​យើង​មិន​ចូល​ដី​គេ តែ​មិន​អនុញ្ញាត​ឲ្យ​គេ​ចូល​ដី​យើង ខ្ញុំ​សូម​បញ្ជាក់​រថក្រោះ រថពាសដែក កាំភ្លើង​គ្រប់​ប្រភេទ​មិន​មែន​យក​មក​ឲ្យ​អស់​លោក​តាំង​ពិព័រណ៍​នោះ​ទេ! យក​មក​ឲ្យ​អស់​លោក​វាយ​ខ្មាំង វាយ​ខ្មាំង​តែ​ក្នុង​ទឹក​ដី​កម្ពុជា​តែប៉ុណ្ណោះ មិន​ឲ្យ​វាយ​គេ​ក្នុង​ទឹក​ដី​របស់​គេ ទេ។ យើង​អត់​ចង់​បាន​ការ​ហូរ​ឈាម​ណា​មួយ​មិន​ថា​ខ្មែរ មិន​ថា​ថៃ​ទេ! យើង​ចង់​បាន​សន្តិភាព យើង ចង់​បាន​មិត្តភាព និង​សហ​ប្រតិបត្តិការ​តែប៉ុណ្ណោះ ដូច​ក្នុង​គោល​ដៅ​ជា​យុទ្ធ​សាស្រ្ត​របស់​យើង ដែល ចង់​ប្រែ​ក្លាយ​ព្រំដែន​នៃ​ប្រទេស​ជិត​ខាង​ឲ្យ​នៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព​និង​សហប្រតិបត្តិការ។ ដូច្នេះ ខ្ញុំ​ផ្ដល់​បទ​បញ្ជា​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ដី​គេ ទោះ​បី​ដោយ​វិធី​ណា​ក៏​ដោយ ដូច​ជា​លួច​ចូល​ទៅ​កាប់ ឈើ​របស់​គេ​នោះ សុទ្ធ​តែ​ខុស​ច្បាប់​ទាំងអស់ បង្កើត​បញ្ហា​ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​គេ​ចូល​ដី​យើង ដូច កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ យើង​ជាប់​បោះ​ឆ្នោត​នៅ​ខាង​ក្នុង​បាន​ជា​រឿង​រ៉ាវ​វា​ជាប់​ដល់​ថ្ងៃ​នេះ បើ​កុំ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​មិន​អាច​មាន​សភាព​ការណ៍​នៅ​ថ្ងៃ​នេះ​ទេ៕

 

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

សម្ដេច​សង្ឃ​ដា​ឡៃឡាម៉ា បាន​រឹះ​គន់​​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​ចោទ​ប្រកាន់ ប្រទេស​ចិន​ថា កំពុង​ព្យាយាម « ធ្វើ​ឲ្យ​ព្រះពុទ្ធ​និយម​សាប​សូន្យ » នៅ​ទី​បេ និង​កំពុង​ច្រាន​ចោល​គ្រប់ កិច្ច​ប្រឹង​ប្រែង​ទា...

មើលពត៌មានបន្ថែម...
More:

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ចាន់ រតនា អ្នក​ប្រ ដាល់​ក្លឹប​ខេមរៈ​ខ្លាហោះ​ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន កាល​ពី​យប់​ថ្ងៃ...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ចំនួនចូលទស្សនា : 26441

ផ្សាយពាណិជ្ជកម្ម

vtrustproperty
BlueIT-POS System



OI-women


[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color