www.kampucheathmey.com

GreenICT
សមេ្ដច​ហ៊ុន សែន ៖ កម្ពុជា​គ្មាន​តំបន់​ត្រួត​ស៊ី​គ្នា​៤.៦​នោះ​ទេ PDF បោះពុម្ភ E-mail
អាទិត្យ, 07 កុម្ភៈ 2010 09:29

006-2-2010-dភ្នំពេញ ៖ នៅ​ក្នុង​ពិធី​សម្ពោធ​ទី​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១០ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នាយក​រដ្ឋមន្ត្រី​នៃ​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា កម្ពុជា​គ្មាន​តំបន់​ត្រួត​ស៊ី​គ្នា​៤.៦​គីឡូ​ម៉ែត្រ​នោះ​ទេ គឺ​មាន​តែ​ទឹក​ដី​ដែល​កង​ទ័ព​ថៃ​ឈ្លាន​ពាន​កាន់​កាប់​តែ​ប៉ុណ្ណោះ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា អាប់ភីស៊ីត នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថា មុន​ពេល​នាយក រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន ទស្សនកិច្ច​តំបន់​៤.៦ ត្រូវ​តែ​ធ្វើ​ការ​ចរចា​ជាមួយ​ថៃ​សិន។ ខ្ញុំ​សុំ​ប្រាប់​ទៅ​អាប់ភីស៊ីត​ឲ្យ​បាន​ច្បាស់​ទី​មួយ​៤.៦​នៅ​ឯ​ណា ជា​ផែន​ទី​ដែល​កង​ទ័ព​ឈ្លាន​ពាន​គូស​តែប៉ុណ្ណោះ។ កម្ពុជា​មិន​ដែល​ទទួល​ ស្គាល់​នូវ​ផែន​ទី​ឯកតោ​ភាគី​របស់​ថៃ​ម្ដង​ណា​ទេ ដូច្នេះ​កម្ពុជា​គ្មាន​តំបន់​ត្រួត​ស៊ី គ្នា​៤.៦​នោះ​ទេ គឺ​មាន​តែ​ទឹក​ដី​ដែល​កង​ទ័ព​ថៃ​ឈ្លាន​ពាន​កាន់​កាប់​តែប៉ុណ្ណោះ សូម​ប្រាប់​ទៅ​អ្នក​ឲ្យ ច្បាស់។ កម្ពុជា​គោរព​ផែន​ទី​ដែល​បន្សល់​ទុក​ដោយ​អនុសញ្ញា និង​សន្ធិសញ្ញា​បារាំង-សៀម ១៩០៤- ១៩០៧ ហើយ​ដែល​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​កាត់​ក្ដី​ដោយ​ភ្ជាប់​ទៅ​នឹង​ឧបសម្ព័ន្ធ។ ទី​ពីរ ហេតុ​អ្វី​ បាន​ជា​តំរូវ​ឲ្យ​មាន​ការ​ចរចា បើ​ខ្ញុំ​អត់​មាន​ទំនាស់​ជាមួយ​លោក​លើ​បញ្ហា​ផែន​ទី​ លើ​បញ្ហា.... បើ ការ​ចរចា​ណា​មួយ​កើត​ឡើង​គ្រាន់​តែ​ចរចា​ឲ្យ​កងទ័ព​របស់​លោក​ដក​តែប៉ុណ្ណោះ ខ្ញុំ​អត់​មាន​រឿង​អ្វី​ត្រូវ ដក​ទេ! ខ្ញុំ​អត់​ត្រូវ​ការ​ចរចា​ជាមួយ​លោក​ឯង​ទេ​ពី​រឿង​តំបន់​៤.៦ ព្រោះ​ខ្ញុំ​មិន​ដែល​ទទួល​ស្គាល់​ថា អា​ហ្នឹង​ជា​បញ្ហា​នោះ​ទេ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ស៊ូថេប បាន​និយាយ​ថា ចាត់​ឲ្យ​អភិបាល​ខេត្ត​ស៊ីសាកេត និង​មេ បញ្ជា​ការ​ភូមិ​ភាគ​ទី​២​របស់​ថៃ​មក​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តើ​ជា​ការ​គួរ​ឲ្យ ខ្មាស​អៀន​ទេ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ប្រទេស​មួយ​ធ្វើ​ដំណើរ​សួរ​សុខ​ទុក្ខ​កង​ទ័ព​និង​ប្រជាជន ក្នុង​ទឹក​ដី​របស់​ ខ្លួន​បែរ​ជា​តំរូវ​ឲ្យ​មាន​អភិបាល​ខេត្ត និង​មេ​បញ្ជា​ការ​ភូមិភាគ​របស់​ថៃ​មក​ធ្វើ​ បដិសណ្ឋារ កិច្ច​លើ​ទឹក​ដី​កម្ពុជា។ ឧបនាយក​រដ្ឋមន្ត្រី​ស៊ូថេប ត្រូវ​ពិនិត្យ​សំដី​ខ្លួន​ឯង​ឡើង​វិញ​ឲ្យ​ច្បាស់។ ខ្ញុំ​មាន អភិបាល​ខេត្ត​ព្រះវិហារ ខ្ញុំ​មាន​មេ​បញ្ជា​ការ​យោធ​ភូមិភាគ​ទី​៤​របស់​ខ្ញុំ​ហើយ​ដី​របស់​ខ្ញុំ​គ្មាន​ការ​ចាំ​បាច់ ដើម្បី​ឲ្យ​លោក​មក​ ស្វាគមន៍​ខ្ញុំ​លើ​ទឹក​ដី​ខ្មែរ​ទេ! លោក​ចង់​ប្រើប្រាស់​បដិសណ្ឋារកិច្ច​របស់​លោក​ចំពោះ​ខ្ញុំ​នៅ​វត្ត​កែវសិក្ខាគីរីស្វារៈ​ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​ស្គាល់​ថា លោក​ជា​ម្ចាស់​កម្ម​សិទ្ធិ​តែប៉ុណ្ណោះ ឬ សហគមន៍​សិទ្ធិ​តែ​ប៉ុណ្ណោះ ខ្ញុំ​ស្គាល់​ក្រយៅ​របស់​លោក។ ឥឡូវ​ចង់​មក​ក៏​មក​ទៅ​ខ្ញុំ​មក​លើ​ប្រាសាទ ព្រះវិហារ ខ្ញុំ​អត់​ត្រូវ​ការ​ជួប​លោក​ឯង​នៅ​វត្ត​កែវសិក្ខាគីរីស្វារៈ​នោះ​ទេ។

សម្ដេច​គូស​បញ្ជាក់​ទៀត​ថា នេះ​ជា​របៀប​ឧបាយ​កល​ដ៏​ខ្មៅ​កខ្វក់ ដែល​មក​ស្វាគមន៍​នាយក រដ្ឋមន្ត្រី​កម្ពុជា លើ​ទឹក​ដី​កម្ពុជា អ្នក​ឯង​កុំ​ស្មាន​ថា ហ៊ុន សែន​ឆោត​ល្ងង់ ហើយ​កុំ​មើល​ងាយ​ប្រជាជន កម្ពុជា​ថា​អ្នក​ឆោត​ល្ងង់។ កង​ទ័ព​ក្ដី​និង​សារព័ត៌មាន​ក្រៅ​ប្រទេស​មួយ​ចំនួន​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ពេល​នេះ​ដូច​ជា ពេល​វេលា​មិន​សម​ស្រប​មិន​សម​រម្យ! តើ​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រ​ទេស​អ្នក​ឯង​ឬ​ជា​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ។ បើ​ខ្ញុំ​ជា​ នាយក​រដ្ឋមន្ត្រី​ថៃ ទើប​អ្នក​ឯង មាន​សិទ្ធិ​និយាយ​ថា ពេល​នេះ​ស្រប​ឬ​ពេល​នេះ​មិន​ស្រប តែ​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ខ្ញុំ​ចង់​ទៅ​ទី ណា​ស្រេច​តែ​ខ្ញុំ មិន​មែន​ស្រេច​លោក​ឯង​ទេ។ ខ្ញុំ​ចង់​នៅ​ពេល​ណា​ស្រេច​តែ​ខ្ញុំ មិន​មែន​ស្រេច​លោក ឯង​ទេ។ បើ​អ្នក​ឯង​កុំ​លើក​ពី​ម្សិលមិញ និង​ម្សិល​ម្ង៉ៃ​គ្មាន​រឿង​ខ្ញុំ​ឆ្លើយ​តប​ថ្ងៃ​នេះ​ទេ។ ដូច្នេះ ពីម្សិល​មិញ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​បំណង​អាក្រក់​ការ​ចិញ្ចឹម​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​គ្មាន​ទី​បញ្ចប់ ដូច្នេះ​បាន​ជា​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ កង​ទ័ព ខ្ញុំ​អនុញ្ញាត​ឲ្យ​ប្រើ​មិន​ថា​៣​ម៉ឺន​នាក់ ឬ​ត្រូវ​ការ​កំលាំង លើស​ពី​នេះ​ក៏​អនុញ្ញាត​ឲ្យ​ប្រើ តែ​យើង​មិន​ចង់​ច្បាំង​ទេ តែ​បើ​សភាព​ការណ៍​បង្ខំ​ឲ្យ​ច្បាំង​យើង​គ្មាន ជំរើស​ដទៃ​ទៀត​ទេ។ គេ​ថា​ឲ្យ​ក្រសួង​ការ​បរទេស​មក​ស្វាគមន៍​ខ្ញុំ... តាម​ពិត​អា​ចោរ​លួច​ដី​ឯង​សោះ! សំណាង​ហើយ​ដែល​យើង​អត់​ធ្មត់​ទុក​អាយុ​១០​នាក់​អត់​អាវុធ​ឲ្យ​នៅ​ត្រង់​ហ្នឹង ឥឡូវ​នេះ​ខ្ញុំ​បាន​ប្រាប់ ទាំង​អាប់ភីស៊ីត ខ្ញុំ​ថា​ទុក​ធ្វើ​អ្វី​អា​១០​នាក់​នៅ​វត្ត​ដក​ចេញ​ទៅ​ រួច​ហើយ​បើក​ទេសចរ​ឡើង​វិញ ឥឡូវ អ្នក​ឯង​មិន​ធ្វើ​ក៏​ហី​ទៅ ខ្ញុំ​រង់​ចាំ​កំដរ​ជូន​ជានិច្ច។ សូម​អាប់ភីស៊ីត ស្ដាប់​ឲ្យ​បាន​ហ៊ុន សែន នៅ​ទី​នេះ បញ្ជា​ទ័ព​បញ្ជា​កំលាំង​ប្រដាប់​អាវុធ បញ្ជា​ឆ្វេង​ៗ ស្ដាំ​ៗ​ខុស​ពី​លោក! ច្បាស់​ឲ្យ​ហើយ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183588
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color