www.kampucheathmey.com

GreenICT
ប្ដី​ប្រពន្ធ​ទើប​ជួប​ជុំ​គ្នា​វិញ​បាន​កន្លះ​ខែ ប្ដី​កំណាច​វាយ​ធ្វើ​បាប​ទៀត​រហូត​ស្លាប់ PDF បោះពុម្ភ E-mail
ច័ន្ទ, 08 កុម្ភៈ 2010 17:06

8-2-2010-bភ្នំពេញ ៖ ស្រ្តី​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​ដោយ​ សារ​តែ​ត្រូវ​ប្ដី​អប្រិយ វាយ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ ធ្ងន់ធ្ងរ ក្រោយ​ពេល​បែក​បាក់​ស្នេហា​ចែក​ផ្លូវ​គ្នា​អស់​ រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ ទើប​មក​សុំ​ជា​នា​គ្នា​វិញ​ បាន​ប្រហែល​កន្លះ​ខែ ប៉ុណ្ណោះ ឆ្លៀត​ឱកាស​ឪពុក​ម្ដាយ​ក្មេក​មិន​នៅ​ផ្ទះ ប្ដី​កំណាច​រូប​នោះ​បាន​ប្រើ​អំពើ​ហិង្សា លើ​ប្រពន្ធ ថែម​ទៀត ហើយ​គេច​ខ្លួន​បាត់​តែ​ម្ដង។

ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត កាល​ពី​វេលា​ម៉ោង​១១​ ព្រឹក ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១០​នេះ បន្ទាប់​ពី​ត្រូវ​ប្ដី​កំណាច​វាយ​ធ្វើ​បាប កាល​ពី​វេលា​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រាត្រ ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ នៅ​ក្នុង​ភូមិ​អូរ​កណ្ដាល​ ឃុំ-ស្រុក​ដងទង់ ខេត្ត​កំពត។

ស្ដ្រី​រងគ្រោះ ដែល​ត្រូវ​ប្ដី​វាយ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​មិន​សង្ឃឹម​រស់​នោះ​ឈ្មោះ​ ឡេង សុខា អាយុ ២៥​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​បាន​រង​របួស​មួយ​កន្លែង​ត្រង់​លើ​ចិញ្ចើម​ឆ្វេង ដែល​ប្ដី​វាយ​នឹង​វត្ថុ រឹង។ ចំណែក​ប្ដី​កំណាច​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ សុខ មឿន អាយុ​៤១​ឆ្នាំ មុខរបរ មេការ​ផ្នែក អេ ស្កាវិចទ័រ (គ្រឿង​ចក្រ​កាយ​ដី) មាន​ស្រុក​កំណើត​នៅ​ភូមិ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន គេច​ខ្លួន​បាត់​ ក្រោយ​ពេល​វាយ​​ប្រហារ​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ហើយ​ នោះ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ៊ំ​ប្រុស​ឈ្មោះ ផឹង សាអាន អាយុ​៧៤​ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​នារី រងគ្រោះ​បាន​ឲ្យ​ដឹង​ថា កូន​ស្រី​បន្ទាប់​ពៅ​រូប​នេះ​បាន​រៀប​ការ​ជាមួយ​ប្ដី​គេ​ឈ្មោះ សុខ មឿន ប្រហែល ៣​ឆ្នាំ​ហើយ តែ​លុះ​ពេល​ពួក​គេ​មាន​កូន​ប្រុស​ម្នាក់​ដែល​ទើប​បាន​៦​ខែ ពួក​គេ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន លែង​លះ​ចែក​ផ្លូវ​ដោយ​សំរួល​បញ្ចប់​ត្រឹម​ភូមិ​ប៉ុណ្ណោះ ដោយ​មូល​ហេតុ​កូន​ប្រសារ​គាត់​រូប​នោះ មាន ស្រី​ថ្មី​ទៀត ធ្វើ​ឲ្យ​ប្រពន្ធ​របស់​គេ​ទ្រាំ​រស់​នៅ​ជាមួយ​លែង​បាន។

ឪពុក​បង្កើត​របស់​ស្រ្តី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ពួក​គេ​លែង​គ្នា​រយៈពេល​ ជាង​១​ឆ្នាំ​មក ហើយ​ ស្រាប់​តែ​ប្រហែល​ជា​កន្លះ​ខែ​មុន​នេះ កូន​ប្រសារ​គាត់​រូប​នោះ​បាន​មក​អង្វរ​គាត់​រួម​ទាំង​ប្រពន្ធ ដើម្បី​សុំ​មូល​ជា​នា​នឹង​គ្នា​វិញ ហើយ​គាត់​ថា​ឪពុក​ម្ដាយ​ក៏​មិន​យល់​ទាស់​អ្វី​ដែល ឲ្យ​តែ​កូន​ចេះ​ទទួល កំហុស​ឈប់​ធ្វើ​បាប​ប្រពន្ធ​កូន​តទៅ​ទៀត​នោះ វា​បាន​ហើយ។ តែ​ការ​​មូល​គ្នា​នោះ ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ ក្នុង​ក្រុម​គ្រួសារ​គេ លុះ​ដល់​យប់​កើត​ហេតុ​នោះ ពេល​គាត់​រួម​ទាំង​ប្រពន្ធ​គាត់​និង​កូន​ស្រី ផេ្សង​ទៀត បាន​រវល់​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ក្មួយ​នៅ​ឯ​ឃុំ​កោះ​ស្លា​ឯ​ណោះ លុះ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​​កុម្ភៈ​នេះ ស្រាប់​តែ​គេ​ប្រាប់​ថា កូន​ស្រី​គាត់​ដែល​ទើប​មូល​គ្នា​ជាមួយ​ប្ដី​ត្រូវ​បាន​ប្ដី​វាយ បណ្ដាល​ឲ្យ​រង របួស​យ៉ាង​ធ្ងន់​ដេក​សន្លប់​ក្នុង​ថ្លុក​ឈាម​លែង​ដឹង​ខ្លួន​រហូត​មក តែ​គាត់​មិន​ដឹង​ថា កូន​ស្រី​គាត់​ត្រូវ​ប្ដី វាយ​ដោយ​រឿង​អ្វី​ឡើយ។

បើ​តាម​អ៊ំ​ស្រី​ម្នាក់​ជា​អ្នក​ជិត​ខាង​ផ្ទះ​របស់​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ ម៉ោង​ប្រហែល ១​រំលង​អាធ្រាត្រ​យប់​កើត​ហេតុ​នេះ គេ​បាន​ឮ​សម្លេង​ម៉ូតូ ដែល​ប្ដី​របស់​ជន​រងគ្រោះ​ជិះ​ចេញ​ពី​ផ្ទះ បន្ទាប់​ពី​វាយ​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ដែល​មាន​អាយុ​ជាង​១​ឆ្នាំ គេ​ឮ​សម្លេង​យំ​រហូត តែ​គេ​មិន​ចាប់​អារម្មណ៍​ឡើយ លុះ​ពេល​ម៉ោង​ប្រហែល​៥​ព្រឹក ថ្ងៃទី​០៨​នេះ គេ​បាន​ឮ​សម្លេង​កូន​ប្រុស​គេ​រូប​នោះ នៅ​តែ​យំ​អត់​បាត់​នោះ ទើប​អ៊ំ​ស្រី​រូប​នោះ​បាន​ទៅ មើល ស្រាប់​តែ​ឃើញ​កូន​ក្មេង​រូប​នោះ​យំ​ឱប​ម្ដាយ ដោយ​ប្រឡាក់​ឈាម​ពេញ​ខ្លួន ចំណែក​ម្ដាយ​របស់ គេ​ត្រូវ​ប្ដី​វាយ​បែក​ក្បាល​ត្រង់​លើ​ចិញ្ចើម​ឆ្វេង​សន្លប់​ក្នុង​ថ្លុក​ឈាម​លែង​ដឹង​ខ្លួន​រហូត​មក។ បន្ទាប់​មក ក៏​គាត់​បាន​ឆោឡោ ប្រាប់​គេ​ឯង​ក៏​ដូចជា​ឲ្យ​គេ​ទៅ​ប្រាប់​ឪពុក​ម្ដាយ​របស់​នាង​មក​មើល​ផង​ដែរ។

បើ​តាម​ក្រុម​គ្រូ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្រ្តី​រង​គ្រោះ​រូប​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​ទៀត​ផង ហើយ​ក៏​មិន​សូវ​មាន​សង្ឃឹម​ផង​ដែរ តែ​ទោះ​ជា​យ៉ាង​ណា​ក្រុម គ្រូ​ពេទ្យ​កំពុង​តែ​ជួយ​សង្គ្រោះ។ តែ​ជា​អកុសល ស្រ្តី​រងគ្រោះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១៤ និង៣០ នាទី ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១០​នេះ​បាត់​ទៅ​ហើយ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183603
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color