www.kampucheathmey.com

GreenICT
  
ព័ត៌មានជារូបថតថ្មីៗ​

4-03-2010-kk4-03-2010-mm4-03-2010-pp5-03-2010-l5-03-2010-c

5-03-2010-j5-03-2010-e5-03-2010-g5-03-2010-h4-03-2010-qq

ក្រុមហ៊ុន SOFTWARE

លោក​ឧកញ៉ា ឧត្ដម​សេនីយ៍​ទោ ឌឿន សុវណ្ណ បាន​នាំ​យក​អំណោយ​ជូន​កង​ទ័ព​នៅ​តំបន់​ប្រាសាទ ព្រះវិហារ PDF បោះពុម្ភ E-mail
ច័ន្ទ, 08 កុម្ភៈ 2010 17:08

8-2-2010-cភ្នំពេញ ៖ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​និង​មាន​សន្តាន​ចិត្ត​ស្រឡាញ់​ជាតិ​ផង លោក​ឧកញ៉ា​ ឧត្ដម សេនីយ៍​ទោ ឌឿន សុវណ្ណ ទី​ប្រឹក្សា​ក្រសួង​មហា​ផ្ទៃ និង​លោក​ស្រី រួម​ទាំង​សាច់​ញាតិក្រុម​គ្រួសារ បាន​នាំ​យក​នូវ​ អំណោយ និង​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក​យក​ទៅ​ចែក​ ជូន​ដល់​កង​ទ័ព​កម្ពុជា ដែល កំពុង​ឈរ​ជើង​ការពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ទោះ​បី​លោក​មិន​បាន ចេញ​ទៅ​ការពារ​នៅ​សមរភូមិ​ដោយ​ផ្ទាល់​ដៃ ក៏​លោក​បាន​ជួយ​ជ្រោមជ្រែង​ដល់​កង​ទ័ព​យើង​បាន​មួយ ផ្នែក​ដែរ។

អំណោយ​និង​ថវិកា​ទាំង​នោះ​ត្រូវ​បាន​លោក​ឧកញ៉ា ឧត្តម​សេនីយ៍​ទោ ឌឿន សុវណ្ណ យក​ទៅ ប្រគល់​ជូន​ដល់​លោក​ឧត្តម​សេនីយ៍​ឯក ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន​អង្គរក្ស​សម្ដេច​អគ្គ​ មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រិ នៃ​ព្រះ​រា​ជា​ណា ចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១០ ព្រម​ទាំង​មាន​នាយ​ទាហាន​ជាន់​ខ្ពស់ និង​កង​ទ័ព កម្ពុជា​ជា​ច្រើន​រូប​ទៀត បាន​ទទួល​ស្វាគមន៍​ក្នុង​ទឹក​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង។

លោក​ឧកញ៉ា ឧត្ដមសេនីយ៍ទោឌឿន សុវណ្ណ​ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​អំណោយ​នោះ​ថា ថ្នាក់ ដឹកនាំ​កំពូល​ៗ​នៃ​ប្រទេស​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ចំពោះ​កង​ទ័ព​កម្ពុជា​ដែល​កំពុង ឈរ​ជើង​ការពារ​ទឹក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ប៉ុន្តែ ដើម្បី​បំពេញ​បន្ថែម​ទៀត ជា​ការ​លើក​ទឹក ចិត្ត​ដល់​កង​ទ័ព និង​មាន​សន្ដាន​ចិត្ត​ស្រឡាញ់​ជាតិ​ផង ទើប​រូប​លោក​និង​ភរិយា រួម​ទាំង​សាច់​ញាតិ ក្រុម​គ្រួសារ​ផង បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​កង​ទ័ព​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ ប្រាសាទ​ព្រះ​វិហារ​យើង​នេះ។

នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ហ៊ីង ប៊ុនហៀង បាន​កោត​សរសើរ និង​ថ្លែង​អំណរ​គុណ​ដល់​លោក​ឧកញ៉ា ឧត្តម​សេនីយ៍​ទោ ឌឿន សុវណ្ណ ដែល​បាន​ចំណាយ​ពេល​វេលា​ចុះ​មក​សួរ សុខ​ទុក្ខ​ដល់​កង​ទ័ព​កម្ពុជា ដល់​សមរភូមិ​មុខ​ព្រម​ទាំង​ជួយ​ផ្ដល់​ស្បៀង និង​ថវិកា​របស់​ក្រុម​គ្រួសារ របស់​លោក​ផ្ទាល់​យក​មក​ជួយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​នៅតំ​បន់​ប្រាសាទ​ព្រះ​វិហារ​យើង​នេះ។ ការ​ជួយ ឧបត្ថម្ភ​ក្នុង​សន្ដាន​ចិត្ត​ជ្រះ​ថ្លា​បែប​នេះ ធ្វើ​ឲ្យ​កង​ទ័ព​របស់​យើង​ចាត់​ទុក​លោក ឌឿន សុវណ្ណ ជា​អ្នក សេ្នហា​ជាតិ​ខ្មែរ​មួយ​រូប ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​ដែល​កំពុង​ត្រូវ​ការ​ជួយ​ឧបត្ថម្ភ​ស្បៀង​អា ហារ​បាន​ទាន់​ពេល​វេលា។

សូម​បញ្ជាក់​ថា អំណោយ​ដែល​លោក​ឧកញ៉ា ឧត្ដម​សេនីយ៍ទោ ឌឿន សុវណ្ណ​ បាន​ជួយ​ឧបត្ថម្ភ​​ដល់​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​០៣ កុម្ភៈ​នេះ​រួម​មាន មី​ចំនួន​១០០០កេស​ ទឹក​បរិសុទ្ធ ៦០០កេស ស្រា ៤០កេស និង​ថវិកា​ចំនួន​៧៥​លាន​រៀល៕

 

ផ្ទះ​លោក​អាប់ភីស៊ីត ទទួល​បាន​កញ្ចប់​លាមក​លើក​ទី​២

ផ្ទះ​លោក​អាប់ភីស៊ីត ទទួល​បាន​កញ្ចប់​លាមក​លើក​ទី​២

ប្រភព​កាសែត​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​ ១៥​នាទី មាន​កើត​ហេតុ​ជនល្មើស​គ្រវែង កញ្ចប់​លាមក​ចូល​ផ្ទះ​លោក​អាប់ភីស៊ីត នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​២។ ក៏​ប៉ុន្តែ​ក្រោយ​កើត​ហេតុ​ការណ៍ ភ្លាម​ៗ កំលាំង​ស...

មើលពត៌មានបន្ថែម...
More:

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ចាន់ រតនា អ្នក​ប្រ ដាល់​ក្លឹប​ខេមរៈ​ខ្លាហោះ​ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន កាល​ពី​យប់​ថ្ងៃ...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ចំនួនចូលទស្សនា : 25189

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ប្លូ អាយ ធី
BlueIT-POS System



OI-women 


[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color