www.kampucheathmey.com

GreenICT
ឡាន​បែន​ដឹក​ឈើ​អារ​ពេញ​ណែន​មួយ​គ្រឿង ចេញ​ពី​ស្រអែម​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​វិហារ​យ៉ាង​ព្រហើន PDF បោះពុម្ភ E-mail
ច័ន្ទ, 08 កុម្ភៈ 2010 17:40

8-2-2010-dខេត្ត​ព្រះវិហារ ៖​ នៅ​ស្រអែម​មាន​បទ​ល្មើស​ដឹក​ជញ្ជូន ឈើ​គ្រប់​ប្រភេទ​ចល័ត​ពី​កន្លែង​មួយ​ ទៅ​កន្លែង​មួយ​ យ៉ាង​អនាធិបតេយ្យ​ខ្លះ​ដឹក​មក​កាន់​ខេត្ត​សៀមរាប ឆ្លង​ កាត់​ខេត្ត​ឧត្ដរមានជ័យ តាម​ ច្រក​អន្លង់​វែង​ផ្លូវ​ជាតិ​លេខ​៦៧ ជា​ពិសេស​ឈើ​ប្រណិត​តែ​ម្ដង​ដោយ​ប្រើ​ ឡាន​កាមរី​ និង​ឡង់គ្រីស័រ ស៊េរី​ថ្មី​ទំនើប​ៗ ជាក់​ស្ដែង​មាន​ឡាន​បែន​ដឹក​ឈើ​អារ​មួយ​គ្រឿង​ទៅ​ដោយ​រលូន តាម​ផ្លូវ​ជាតិ​លេខ​៦២ ពី​ស្រអែម​បន្ត​ទៅ​មុខ ដើម្បី​ស្ដុក​ទុក​រង់​ចាំ​ឱកាស​ល្អ​ដើម្បី​ដឹក​មក​កាន់​ខេត្ត​ព្រះវិហារ ដោយ​គ្មាន​មន្ត្រី​មេ​ព្រៃ​ ណា​ម្នាក់​ហ៊ាន​សួរ​នាំ​និង​ធ្វើ​ការ​បង្ក្រាប​ឡើយ កាល​ពី​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១០ វេលា​ម៉ោង​៣​និង ១២​នាទី​រសៀល។

 

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កន្ទួត​ជាំក្សាន្ត​មួយ​រូប បាន​ឲ្យ​ដឹង​ថា​ បទ​ល្មើស​ដឹក​ឈើ​នៅ​តាម ដង​ផ្លូវ​រាល់​ថ្ងៃ​ភាគ​ច្រើន​មាន​ទាហាន​នៅ​ពី​ក្រោយ​ខ្នង ការ​បង្រ្កាប​ចាប់​បទ​ល្មើស​ពុំ​អាច​ធ្វើ​ទៅ​រួច​ទេ បើ​មេ​ព្រៃ​ធ្វើ​ខ្លាំង បាន​ត្រឹម​ប្រឈម​មុខ​ដាក់​គ្នា ពី​សំណាក់​កំលាំង​ទាហាន​ដែល​មាន​អាវុធ​គ្រប់​ដៃ។

រី​ឯ​តៃ​កុង​ឡាន​បែន​ដឹក​ឈើ និយាយ​ថា គាត់​មិន​ដឹង​ម្ចាស់​ឈើ​ជា​នរណា​ទេ គឺ​គាត់​ដឹក​ស៊ី​ឈ្នួល​គេ​តែប៉ុណ្ណោះ។

ប្រជាជន​រស់​នៅ​ស្រអែម​មួយ​ចំនួន​បាន​និយាយ​ក្នុង​ន័យ​ដូច​គ្នា ថា​ឈើ​នៅ​តំបន់​នេះ​ដឹក​ទៅ​មក​​បាន​តែ​ទាហាន​ទេ រី​ឯ​ប្រជាជន​ពុំ​ហ៊ាន​ប្រព្រឹត្ត​ឡើយ។ ពួក​គាត់​បាន​ធ្វើ​ការ​រិះគន់​ថា ពួក​គាត់​ជា ជន​ស្លូត​ត្រង់​ទន់​ខ្សោយ ចង់​ធ្វើ​ផ្ទះ​ឈើ​ទាល់​តែ​មាន​លុយ​ទិញ​គឺ​​មិន​អាច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ បាន​ទេ។ គ្មាន​លុយ​គ្មាន​ផ្ទះ​ត្រឹម​ត្រូវ​រស់​នៅ​ទេ បាន​ត្រឹម​ធ្វើ​ខ្ទម​វ៉ៃ​ជញ្ជាំង​ក្ដារ​បួន​ដប់​សន្លឹក​ប្រក់​ស្បូវ រស់​នៅ​បណ្ដោះ​អាសន្ន​តែប៉ុណ្ណោះ ខុស​ពី​កំលាំង​ទាហាន​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​បាន​ យ៉ាង​ស្រួល ដោយ​មន្ត្រី​មេ​ព្រៃ​ពុំ​ហ៊ាន​ធ្វើ​អ្វី​ ផេ្ដស​ផ្ដាស​ឲ្យ​មាន​កំហុស ទោះ​បី​ច្បាប់​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ស្ថិត នៅ​ក្នុង​ដៃ​ពួក​គេ​យ៉ាង​ណា​ក៏​ដោយ​គឺ​ធ្វើ​បាន​តែ​ពលរដ្ឋ​តូច​តាច។

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ២០១០ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង ពិធី​សម្ពោធ​ទី​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដោយ​ម៉ឺងម៉ាត់​ថា កង​ទ័ព​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​បទ ល្មើស​ព្រៃ​ឈើ កុំ​កាប់​ឈើ កុំ​ដឹក​ឈើ រក​មុខ​មេ​ខ្លោង​បំផ្លាញ​ព្រៃ​ឈើ​ឲ្យ​ឃើញ កង​ទ័ព​ត្រូវ​ចូល​រួម សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ កាប់​ទន្រ្ទាន​ព្រៃ​ឈើ​រាប់រយ​ ហិក តា​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183563
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color