www.kampucheathmey.com

GreenICT
កំពុង​អង្គុយ​មើល​ទូរទស្សន៍​ត្រូវ​គេ​លប​បាញ់​ស្លាប់​ម្នាក់​របួស​ម្នាក់ PDF បោះពុម្ភ E-mail
ច័ន្ទ, 08 កុម្ភៈ 2010 18:37

8-2-2010-fខេត្ត​ស្វាយរៀង ៖ មាន​ករណី​លប​បាញ់​ប្រហារ​មួយ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១០ វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ នៅ​ផ្ទះ​ជន​រង​គ្រោះ។ ហេតុ​ការណ៍​ករណី​ជន​មិន​ស្គាល់ មុខ​លប​បាញ់​ប្រហារ​នោះ បាន​កើត​ឡើង​ក្នុង​ភូមិសាស្រ្ត​ភូមិ​ស្វាយ​គុយ ឃុំ​មេស​ ថ្ងក ស្រុក​ចន្រ្ទា ខេត្ត ស្វាយរៀង។

បុរស​រង​គ្រោះ​ត្រូវ​ស្លាប់​ ក្នុង​អំពើ​លប​បាញ់​ប្រហារ​ពី​ជន​មិន​ស្គាល់​មុខ​នោះ​  ឈ្មោះ ផល សារិន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវ​ឃាតក​បាញ់​ត្រូវ​មួយ​គ្រាប់​ចំ​កណ្ដាល​ដើម​ទ្រូង​ខាង​ឆ្វេង បៀម​គ្រាប់ និង ជន​រងគ្រោះ​ទី​២ ដែល​ត្រូវ​ជា​ក្មួយ​ឈ្មោះ​សុខ សំអន ភេទ​ស្រី អាយុ​២១​ឆ្នាំ ធ្វើ​ការ​នៅ​រោង​ចក្រ ឃីង​មែកឃ័រ (KING MAKER)

បើ​តាម​សំដី​ជន​រងគ្រោះ ឈ្មោះ​សុខ សំអន បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​​ហេតុ​នោះ​រូប​នាង ស្មាន​ថា ផ្ទុះ​ធុង​អាគុយ​​ប៉ុន្តែ​ដល់​ក្រឡេក​មើល​ទៅ​ពូ​ក៏​ឃើញ​ដួល​បាត់​មាត់​បាត់​ក ហើយ​ក៏​ប្រុង​ស្ទុះ​ទៅ​​មើល ក៏​ឮ​សម្លេង​ផ្ទុះ​ផូង​ម្តង​ទៀត ត្រូវ​ជើង​របស់​ខ្លួន ក្រោម​ជង្គង់​ស្ដាំ​ ពេល​នោះ​ទើប​ដឹង​ថា គេ​លួច​បាញ់ ក៏​ស្រែក​ឆោ​ឡោ​ឲ្យ​អ្នក​ភូមិ​ជួយ ពេល​នោះ​ឃាតក​នោះ​ក៏​រត់​ទៅ​តាម​ក្រោយ​ផ្ទះ​បាត់​ទៅ។

ចំពោះ​មូល​ហេតុ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​នោះ នាង​បាន​ឲ្យ​ដឹង​ថា ៖ រូប​នាង​ពុំ ធ្លាប់​ឈ្លោះ​ប្រកែក​ឬ​មាន​គំនុំ​ជាមួយ​អ្នក​ណា​នោះ​ទេ ចំណែក​ពូ​របស់​នាង​ឈ្មោះ​ផល សារិន កន្លង មក​ពុំ​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ណា​នោះ​ទេ ព្រោះ​គាត់​មាន​ជម្ងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន ធ្វើ​អ្វី​មិន​កើត​ទេ នៅ​តែ ផ្ទះ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក៏​ធ្លាប់​មាន​ទំនាស់​ជាមួយ​កូន​ប្រសា​ប្រុស​ឈ្មោះ​ចែន នៅ​ភូមិ​ក្បែរ​គ្នា រហូត​កូន ប្រសា​ជេរ​ឪពុក​ក្មេក​ថា អា​ត្រង៉ោល ពេល​នោះ​ឪ​ក្មេក​ទ្រាំ​លែង​បាន​ក៏​វាយ​កូន​ប្រសា​បី​បួន​ដៃ ហើយ​ក៏​ដេញ​ឲ្យ​ទៅ​ផ្ទះ​បាត់​ទៅ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183590
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color