www.kampucheathmey.com

GreenICT
សៀម​ដឹក​ជញ្ជូន​គ្រាប់​បន្ថែម​មក​មុខ​ព្រះវិហារ PDF បោះពុម្ភ E-mail
ច័ន្ទ, 08 កុម្ភៈ 2010 19:45

8-2-2010-gលោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​ប្រាប់​កម្ពុជា​ថ្មី​ថា កង​ទ័ព​នៅ​ព្រះវិហារ​ប្រុង​ជើង​ការ​ខ្ពស់ ដើម្បី​ប្រយុទ្ធ បើ​សិន​ជា​ទ័ព​សៀម​ ហ៊ាន​រុល​តែ​មួយ​ជំហាន​ចូល​ទឹក​ដី​ កម្ពុជា។

លោក​ស្រី ឌឹក និយាយ​ថា នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ រថយន្ត​ដឹក​គ្រាប់​របស់​កង​ទ័ព សៀម​ត្រូវ​បាន​ជញ្ជូន​មក​ខាង​មុខ​ដែល​យើង​គិត​ថា ពួក​នេះ​ត្រៀម​ធ្វើ​សង្គ្រាម​បំពាន​មក​លើ​ដែន​ដី កម្ពុជា​យើង។

ជាក់​ស្ដែង​ដូច​កាល​ពី​ដំណើរ​ទស្សនកិច្ច របស់​សម្ដេច​ឡើង​មក​លើ​ប្រាសាទ​ពួក​ ទាហាន​សៀម បាន​ព្រមាន​មុន​បន្ទាប់​ពី​ដំណើរ​មក​ដល់​របស់​សម្ដេច​តេជោ​ហ៊ុន សែន។

សម្ដេច​មក​ដល់​ប្រាសាទ​នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ តែ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ មេ​ទ័ព​សៀម​បាន​ហៅ​មេ​ទ័ព​ខ្មែរ​ទៅ​ជួប​ចរចា​មុន​នៅ​ផ្ទះ​ក្រហម។

ជំនួប​ចរចា​រយៈពេល​ជាង​២​ម៉ោង លោក​ឧត្ដមសេនីយ៍ឯក​ជា តារា​​ មេ​ទ័ព​កម្ពុជា​បាន​ប្រាប់​ទៅ មេ​ទ័ព​សៀម​ប្រធាន​ភូមិ​ភាគ​២ លោក​វីវ៉ាលីត ស្នើ​ឲ្យ​មាន​ស្ថាន​ភាព​តាម​ព្រំ​ដែន​ស្ងប់ស្ងៀម ខណៈ​ដែល​​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ កម្ពុជា​មក​ទី​នោះ។ ពេល​នោះ​មេ​ទ័ព​សៀម​សុំ​តារាង​ដំណើរ​ទស្សនកិច្ច​នាយក​ រដ្ឋមន្រ្តី​កម្ពុជា​ជាក់លាក់​មួយ​តើ​ទៅ​កន្លែង​ណា​ខ្លះ តែ​កម្ពុជា​មិន​ឲ្យ? បន្ទាប់​មក​​ទៀត គេ​បាន​សុំ​ចូល​ខ្លួន​មក​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ តែ​បើ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​មក​ស្វាគមន៍​ទេ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ក៏​មិន​អនុញ្ញាត​បាន ដែរ។ លោក​ជា តារា បាន​ប្រើ​ពាក្យ​ខ្លាំង​ៗ​នៅ​ក្នុង​ជំនួប​នោះ​ថា ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ដើរ ទស្សនកិច្ច​លើ​ទឹក​ដី​កម្ពុជា​ និង​ប្រាសាទ​របស់​កម្ពុជា​បែរ​ជា​ត្រូវ​សុំ​ច្បាប់​ភាគី​ សៀម​ទៅ​វិញ។ លោក​ជា តារា ប្រាប់​ថា បើ​ធ្វើ​បែប​នេះ​ជា​ការ​បង្ក​រឿង​យ៉ាង​ពិត​ប្រាកដ តែ​បើ​ពិបាក​ពេក​ចង់​បាញ់​គ្នា​ក៏​បាន​ដែរ។ ពេល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្ថាន​ភាព​តាន​តឹង​ខ្លាំង​ស្ទើរ​តែ​ផ្ទុះ​អាវុធ មុន​ពេល​សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ទៅ​ដល់​ប្រាសាទ។ តែ​ស្ថាន​ភាព​នោះ​បាន​សំរួល​ទៅ​វិញ ក្រោយ​ពេល​ដែល​សម្ដេច​តេជោ ហ៊ុន សែន យល់​ព្រម​ឲ្យ​ពួក​មេ​ទ័ព​សៀម​ចូល​ជួប​ស្វាគមន៍​នៅ​លើ​ប្រាសាទ។ ដូច្នេះ រឿង​រ៉ាវ​តាន​តឹង​តាម ព្រំ​ដែន​ថ្មី​ៗ​នេះ ព្រោះ​តែ​ភាគី​សៀម​ចូល​ជួប​ស្វាគមន៍​នៅ​លើ​ប្រាសាទ។ ដូច្នេះ​រឿង​រ៉ាវ​តាន​តឹង តាម ព្រំដែន​ថ្មី​ៗ​នេះ ព្រោះ​តែ​ភាគី​សៀម​នៅ​តែ​ទទូច​ថា ដី​ជុំវិញ​ប្រាសាទ​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​ជា​កម្ម សិទ្ធិ​របស់​ខ្លួន។ ដូច្នេះ ស្ថាន​ភាព​ព្រំ​ដែន​កាន់​តែ​ទុំ​ជោរ​បែប​នេះ គេ​គិត​ថា​ការ​ផ្ទុះ​អាវុធ​អាច​នឹង​មិន គេច​រួច​ឡើយ​ក្នុង​រយៈ​ពេល​ខាង​មុខ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183584
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color