www.kampucheathmey.com

GreenICT
សៀម​បង្កើន​កំលាំង​ទ័ព​ច្រើន​ទៅ​ៗ​ប្រឈម​ជាមួយ​កម្ពុជា​តាម​ព្រំដែន PDF បោះពុម្ភ E-mail
ច័ន្ទ, 08 កុម្ភៈ 2010 20:00

8-2-2010-hព្រះវិហារ ៖ ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​កម្ពុជា-សៀម កាន់​តែ​ក្ដៅ​ទៅ​ៗ​ ខណៈ​ដែល​ដំណើរ ទស្សន​កិច្ច​ត្រួត​ពិនិត្យ​កង​ទ័ព​នៅ​តាម​ព្រំដែន ​របស់​សម្ដេច​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន​ មិន​ទាន់​បញ្ចប់ នៅ​ឡើយ។

 

ចាប់​តាំង​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១០ នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន តាម​ព្រំដែន​ចាប់ផ្ដើម​មុន​ដំបូង​នៅ​ប្រាសាទ​ព្រះវិហារ កង​ទ័ព​សៀម​ដែល​បាន​ឈរ​ជើង​នៅ​ព្រំដែន ទល់​មុខ​ប្រាសាទ​បាន​បង្កើន​ភាព​តាន​តឹង​ខ្លាំង​ ឡើង​ៗ ដើម្បី​រំខាន​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច នាយក​រដ្ឋមន្ត្រី។ ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ទៅ​កាន់​តំបន់​មុំ​៣ ខេត្ត​ព្រះ​វិហារ ដដែល​ដែល​ជា​តំបន់​ព្រំ​ដែន ប្រទេស​៣​ជាប់​គ្នា​កម្ពុជា-ថៃ-ឡាវ។ ភាព​តាន​តឹង​មិន​សូវ​ជា​កើន​ឡើង ប៉ុន្មាន​ទេ នៅ​ចំណុច​ប្រសព្វ​គ្នា​រហូត​ដល់​៣​ប្រទេស។ ពួក​ទ័ព​សៀម​បាន​បញ្ជូន​កំលាំង​របស់​ខ្លួន​តិច តួច​ទៅ​ទី​នោះ ហើយ​សុំ​ការ​អនុញ្ញាត​ចូល​ជួប​គួរ​សម​ជាមួយ​សម្ដេច​ផង​ដែរ តែ​មិន​ត្រូវ​បាន​អនុញ្ញាត ពី​កង​ទ័ព​កម្ពុជា។

ទស្សនកិច្ច​លើក​ទី​៣ នៅ​ប្រាសាទ​តា​មាន់ ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ ធ្វើ​ឲ្យ​ភាព​តាន​តឹង ខ្លាំង​ខុស​ធម្មតា​នៅ​ប្រាសាទ​តា​មាន់ ។ សៀម​បញ្ជូន​កំលាំង​ច្រើន​មក​ប្រាសាទ​តា​មាន់​គឺ​ជា​បំណង​រំ​ ខាន​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ឡើង​មក​ លើ​ប្រាសាទ។

ដោយ​មាន​ស្ថាន​ភាព​មើល​ឃើញ​ថា​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ចំណុច​នោះ សម្ដេច​ នាយក​រដ្ឋមន្ត្រី​បាន ទៅ​ដល់​កន្លែង​ប្រារព្ធ​កម្ម​វិធី​នៅ​ចំណុច​កង​ពល​តូច​លេខ​ ៤២២ ដែល​មាន​ចំងាយ​ពី​ភ្នំ​ប្រាសាទ ប្រហែល​៨​គីឡូ​ម៉ែត្រ។

លោក​នាក់ វង្ស មេ​បញ្ជា​ការ​រង​កង​ពល​លេខ​៤២ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា នៅ​វេលា​ម៉ោង ៩​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ខណៈ​ដែល​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ទៅ​កាន់​នាយ​ទាហាន និង​ពល​ទាហាន​នៅ​ជើង​ភ្នំ កង​ទ័ព​សៀម​ជាង​១០០​នាក់ មាន​ប៉ារ៉ា ពាក់​កណ្ដាល ឈុត​ខ្មៅ​ពាក់​កណ្ដាល​បាន​បញ្ជូន​ឡើង​មក​លើ​ប្រាសាទ​តាមាន់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ក្នុង​នោះ មាន​ប្រភេទ​កាំ​ភ្លើង​យន្ត និង​កាំ​ភ្លើង​ផ្លោង។

លោក​នាក់ វង្ស បាន​និយាយ​ថា ដើម្បី​រក្សា​ភាព​អត់ធ្មត់​នៅ​ខណៈ​ពេល​ដែល​ដំណើរ​ទស្សន​កិច្ច​ របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​យើង​កង​ទ័ព​កម្ពុជា​បាន​ដក​ថយ​ ក្រោយ​បន្តិច​ចៀស​វាង​ការ​ផ្ទុះ​អាវុធ។

មេ​បញ្ជា​ការ​កង​ទ័ព​សៀម​ប្រចាំ​ការ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ប្រាសាទ​តាមាន់ បាន​ ប្រាប់​កង​ទ័ព កម្ពុជា​ថា​បទ​បញ្ជា​ដាច់​ខាត​របស់​ថ្នាក់​លើ​គេ​ប្រាប់​ថា ប្រាសាទ​នេះ​ជា​កម្ម​សិទ្ធិ​របស់​ប្រទេស​ថៃ​​មិន អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ចូល​ ទស្សនកិច្ច​ទេ។

មេ​បញ្ជា​ការ​រូប​នោះ​ប្រាប់​ថា បើ​សិន​ជា​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​ចង់​ចូល​ទៅ​ ទស្សនា ត្រូវ ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​ជន​ស៊ីវិល​លក្ខណៈ​ជា​ភ្ញៀវ​ទេសចរ។ ហាម​ដាច់​ខាត​មិន​ឲ្យ​ឯក​សណ្ឋាន​ទាហាន និង មាន​អាវុធ​ចូល​ទេ។

រយៈពេល​៤​ម៉ោង​កង​ទ័ព​សៀម ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ចុង​កា​ណុង​ភ្ជង់​ សំដៅ​មក​ទឹក​ដី កម្ពុជា​គ្រប់​គ្រង​លើ​ប្រាសាទ​នេះ។ រហូត​ដល់​មាន​ការ​ចរចា​ដើម្បី​ឲ្យ​ពួក​គេ​ដក​ទៅ​វិញ។ នៅ​ពេល​ដែល​សុន្ទរកថា​របស់​សម្ដេច​តេជោ​បញ្ចប់​ នៅ​ចន្លោះ​ម៉ោង​១០​និង​៣០​នាទី ពួក​ទ័ព​សៀម​ដែល​ជញ្ជូន ​កំលាំង​​ថ្មី​មក​លើ​ប្រាសាទ​នៅ​តែ​មិន​ដក​ដដែល។ ប៉ុន្តែ រហូត​ដល់​ម៉ោង​១​និង​៣០​នាទី កង​ទ័ព​ទាំង​នេះ​ត្រូវ​បាន​ដក​ថយ​ទៅ​ក្រោយ​វិញ។ លោក​នាក់ វង្ស បាន​និយាយ​ថា បើ​តាម​ដឹង​កងទ័ព​សៀម ដែល​ត្រូវ​បាន​បញ្ជូន​មក​ថ្មី​ទៀត​នៅ​ខាង​ក្រោយ​មិន​តិច​ ជាង​១០០០​នាក់​គាំ​ទ្រ​ដោយ​អាវុធធ្ងន់ និង​កង រថក្រោះ។ តែ​ឥឡូវ​កង​ទ័ព​ទាំង​នោះ​បាន​ដក​ផុត​ហើយ តែ​ស្ថាន​ការណ៍​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តែ​មិន ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ។

លោក​មេ​បញ្ជា​ការ​ទ័ព​សៀម ភូមិ​ភាគ​២ លោក​វីវ៉ាលីត បាន​និយាយ​ថា កង​ទ័ព​គេ​ដែល​ត្រូវ បាន​បញ្ជូន​មក​ឈរ​ជើង​នៅ​ប្រាសាទ ដើម្បី​ការពារ​ពួក​ក្រុម​បាតុករ​អាវ​លឿង ដែល​ដង្ហែ​ក្បួន​មក​តវ៉ា ប្រឆាំង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​លើ​ប្រាសាទ​នេះ។ លោក​វីវ៉ាលីត និយាយ​ថា កង​ទ័ព ក៏​មាន​ភារកិច្ច​ការពារ​ប្រា​សាទ​តាមាន់​នេះ​ផង​ដែរ ព្រោះ​ប្រាសាទ​នេះ​ជា​កម្ម​សិទ្ធិ​របស់​ប្រទេស​ថៃ។

លោក​ម៉ែន វូយ មេ​បញ្ជា​ការ​កង​ពល​លេខ​៤២ និយាយ​ថា ជា​ការ​ពិត​ណាស់​សកម្ម​ភាព​របស់ កង​ទ័ព​សៀម​ដែល​បញ្ជូន​មក​លើ​ប្រាសាទ​តា​មាន់ គឺ​ជា​ការ​រំខាន​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ មន្ត្រី​កម្ពុជា​យើង។ នរណា​ក៏​គេ​ដឹង​ថា ប្រាសាទ​តា​មាន់​ធំ​ស្ថិត​នៅ​ក្នុង​បូរណ​ភាព​ទឹក​ដី​កម្ពុជា និង​ជា កម្ម​សិទ្ធិ​របស់​កម្ពុជា​ពិត​ប្រាកដ​ដែល​បាន​ចែង​នៅ​ក្នុង​អនុសញ្ញា និង​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤-១៩០៧ និង​១៩០៨៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183589
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color