www.kampucheathmey.com

GreenICT
មន្រ្តី​យោធា​អភិវឌ្ឍន៍​ភូមិ​ភាគ​ពិសេស​ស្រវឹង​អត់​មក​យាម ចោរ​គាស់​បន្ទប់​យក​AK 3ដើម គ្រាប់ B403គ្រាប់ PDF បោះពុម្ភ E-mail
ច័ន្ទ, 08 មិនា 2010 16:38

8-03-2010-cកំពង់​ឆ្នាំង ៖ លោក​ស្នង​ការ​រង​នគរ​បាល​ខេត្ត​ម្នាក់ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា តាម របាយការណ៍​របស់​យោធា​តំបន់​អភិវឌ្ឍន៍​យោធ​ភូមិភាគ​ពិសេស ចុះ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១០​នេះ ថា នៅ​ទី​តាំង​ឈរ​ជើង​របស់​អង្គភាព ចំណុច​ផ្ទះ​ថ្ម​៥​ជាន់ ក្នុង​ភូមិ​ឃ្នាំង​ប្រាក់ សង្កាត់​ប្អេរ ក្រុង​កំពង់​ឆ្នាំង ត្រូវ​ពួក​ចោរ​បាន​គាស់​បន្ទប់​ធ្វើ​ការ​យក​អាវុធ AK 3ដើម គ្រាប់ B40 អត់​សាស់ ចំនួន 3​គ្រាប់ កាល​ពី​យប់​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១០។

ការ​បាត់​បង់​នេះ​ដោយ​សារ​មន្រ្តី​យោធា ដែល​ទៅ​យាម​ប្រចាំ​ការ​អត់​មក​ដេក​ យាម​នៅ​កន្លែង ទើប​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​បន្ទប់ លួច​យក បាន​ដោយ​សុវត្ថិភាព។ ប៉ុ​ន្តែ តាម​របាយការណ៍​ថា អាវុធ​ទាំង​៣​ដើម និង​គ្រាប់​B40 ទាំង​នោះ សុទ្ធ តែ​ចាស់​ៗ។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ការិយាល័យ​ទី​២ ទ័ព​ជើង​គោក​ប្រចាំ​ទិស​កំពង់​ឆ្នាំង​ថា អាវុធAK ដែល​បាត់​នោះ ២​ដើម​ជា​អាកា​ស្វាយ​បត់ ១​ដើម​ទៀត​ជា​អាកា​កាត់​ស្វាយ។ ប្រភព​បន្ត​ថា មន្រ្តី​នគរ​បាល​មូលដ្ឋាន ដែល​បាន​ចុះ​ស្រាវជ្រាវ​រឿង​នោះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​បន្ទប់​ធ្វើ​ការងារ​របស់​យោធា​តំបន់ អភិវឌ្ឍន៍​ភូមិ​ភាគ​ពិសេស​ដែល​ចោរ​ចូល​គាស់​នោះ ក្រៅ​ពី​អាវុធ​ដែល​ចោរ​លួច​ យក​ទៅ នៅ​មាន​អា​វុធ​អាកា​៥៧ M16 និង​កាណុង B40 ទៀត ដែល​នៅ​សល់​ក្នុង​បន្ទប់ ដែល​ចោរ​អត់​បាន​យក​ទៅ។ តាម ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ពួក​ចោរ​នោះ​មាន​គ្នា​ពី​២​ទៅ​៣​នាក់។ មន្ត្រី​ដែល​នៅ​យាម​ប្រចាំ​ក្នុង​ទី តាំង​នោះ​មាន​គ្នា​៣​នាក់ គឺ​ទី​១ លោក​អនុសេនីយ៍​ឯក លឹម ខេង ជា​នាយ​គិលាន​ដ្ឋាន និង​មន្រ្តី​២​នាក់ ទៀត។ ប៉ុន្តែ នៅ​យប់​កើត​ហេតុ​តាម​គេ​ដឹង​ថា អត់​មាន​អ្នក​ណា​មក​ដេក​យាម​នៅ​ក្នុង​កន្លែង​ទេ ព្រោះ តែ​ទៅ​ស៊ី​ការ​គេ​ស្រវឹង​ដេក​តាម​ផ្ទះ​អស់ ទើប​ពួក​ចោរ​គាស់​បន្ទប់​លួច​យក​អាវុធ និង​គ្រាប់ B40បែប​នេះ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១៦លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៨ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​​១៦​​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​១៤​នាក់(ប្រុស​៧) របួស​ស្រាល​១១​នាក់​(ប្រុស​៨​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៨ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៧ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​​ការ​កើន​ឡើង​​​៧លើក​និង​​អ្នក​ស្លាប់​មាន​ការកើន​ឡើង​២​នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 192844
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color