www.kampucheathmey.com

GreenICT
រថយន្ត​កូរ៉េ​៥​តោន ដឹក​ដំឡូង​មី​ដាច់​ប៉ុង​ក្រឡាប់​ផ្ងារ​ជើង PDF បោះពុម្ភ E-mail
ច័ន្ទ, 08 មិនា 2010 18:23

8-03-2010-gខេត្ត​ឧត្ដរ​មានជ័យ ៖ រថយន្ត​កូរ៉េ​៥​តោន​មួយ​គ្រឿង ដឹក​ដំឡូង​មី​ដាច់​ប៉ុង​កង់​ខាង​ក្រោយ ក្រ ឡាប់​ផ្ងារ​ជើង តែ​សំណាង​ល្អ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត គ្រាន់​តែ​រង​របួស​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

ហេតុការណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១០ នៅ​ចំណុច​ផ្លូវ​ទៅ​ស្រុក​ត្រពាំង​ប្រាសាទ ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​គ្រោះ ឃុំ​ថ្លាត ព្រំ​ប្រទល់​ស្រុក ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរមានជ័យ។

សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ គេ​បាន ឃើញ​រថយន្ត​កូរ៉េ ៥​តោន​មួយ​គ្រឿង​បាន​បើក​ពី​ទិស​ខាង​កើត មក​ទិស​ខាង​លិច​ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ស្រាប់​ តែ​ឮ​សំលេង​គ្រាំង​ផ្អើល​ប្រជាពលរដ្ឋ ដែល​នៅ​សង ខាង​ថ្នល់ បាន​នាំ​គ្នា​ចេញ​​មក​មើល​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង នោះ​ក្រឡាប់​ផ្ងារ​ជើង​ចាក់​ចោល​ដំឡូង​មី​ ពេញ​ចិញ្ចើម​ផ្លូវ​ថ្នល់ រួច​ហើយ​គេ​បាន​ឃើញ​មនុស្ស​ចំនួន​៤​នាក់ បាន​វារ​លូន​ចេញ​ពី​កាប៊ីន រថយន្ត​ចេញ​មក​ខាង​ក្រៅ​មាន​អ្នក​ខ្លះ​ឈាម​ក្បាល និង​អ្នក​ខ្លះ​ទៀត​ពក​មុខ ពក​ក្បាល តែ​គ្មាន​អ្នក​បាត់​បង់​ជីវិត​នោះ​ទេ គ្រាន់​តែ​ខូច​ខាត​តែ​រថយន្ត​ប៉ុណ្ណោះ។

អ្នក​ភូមិ​ជិត​នោះ​បាន​យក​គោ​យន្ត​កន្រ្តៃ​ជួយ​ដឹក​អ្នក​រងគ្រោះ ​ទៅ​សង្គ្រោះ​នៅ​ មន្ទីរ​ពេទ្យ​បង្អែក ស្រុក​អន្លង់វែង​ផង​ដែរ។

លោក​វរសេនីយ៍ត្រី កែវ តាន់ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា រថយន្ត​កូរ៉េ​៥​តោន​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ពេល​ដឹក​ដំឡូង​មី​ ក្រៀម​ពី​ភូមិ​ព្រៃស្អាក ស្រុក​ត្រពាំង ប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ ហើយ​ក៏​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ បាន​ដាច់​ប៉ុង​កង់​ខាង​ក្រោយ បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ទី​ម្ខាង​ថ្នល់​តែ​ម្ដង តែ​សំណាង​ល្អ​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដ៏ទៃ​ នោះ​ទេ ហើយ​អ្នក​ជិះ​លើ​រថយន្ត​នោះ​មាន​គ្នា​៤​នាក់ តៃកុង​ម្នាក់ ព្រូ​ឡាន​ម្នាក់ និង​ប្រជាពលរដ្ឋ​២​នាក់ ។ លោក​អធិការ​បាន​បន្ត​ថា​​អ្នក​បើក​រថយន្ត​នោះ​ឈ្មោះ អន ភេទ​ប្រុស អាយុ​៥៥​​ឆ្នាំ រស់​នៅ​ភូមិ​បឹង កំផ្លោក ឃុំ​ព្រៃ​ស្អាក ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ ស៊ី​ឈ្នួល​បើក​រថយន្ត​ដឹក​ដំឡូង​មី​ឲ្យ​គេ​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១៦លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៨ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​​១៦​​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​១៤​នាក់(ប្រុស​៧) របួស​ស្រាល​១១​នាក់​(ប្រុស​៨​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៨ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៧ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​​ការ​កើន​ឡើង​​​៧លើក​និង​​អ្នក​ស្លាប់​មាន​ការកើន​ឡើង​២​នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 192841
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color