www.kampucheathmey.com

GreenICT
លោក​យាយ​អាយុ​ជាង​៧០​ឆ្នាំ​ម្នាក់​ ត្រូវ​ភ្លើង​ឆេះ​រួញ​ក្រញ៉ង់ PDF បោះពុម្ភ E-mail
អង្គារ, 09 មិនា 2010 16:18

9-03-2010-bសាក្សី​និយាយ​ថា ជា​អំពើ​អារ.ក ប្លន់ តែ​ក្រុម​ប៉ូលិស​ថា​ឆេះ​ទុស្សេ​ភ្លើង

កណ្ដាល ៖ សាក​សព​លោក​យាយ​អាយុ​ជាង​៧០​ឆ្នាំ​ម្នាក់ បាន​ត្រូវ​គេ​អះអាង​ថា មាន​ជន​មិន ស្គាល់​មុខ​ចូល​មក​អារ.ក សម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​រួច​ដុត​កំទេច​សាក​សព​​និង​ផ្ទះ​ទៀម​មួយ ឲ្យ ក្លាយ​ជា​ផេះ។ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ ដែល​បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​បាន​បញ្ជាក់​ថា សាក​សព​ដែល​ក្លាយ ជា​ផេះ​នោះ​ ត្រូវ​ភ្លើង​ឆេះ​ដែល​មូល​ហេតុ​បណ្ដាល​មក​ពី​ការ​ទុស្សេ​ខ្សែ​ភ្លើង ហើយ​ប៉ះ​កំប៉ុង​ហ្គាស។

ហេតុការណ៍​នេះ​បាន​កើ​តឡើង នៅ​វេលា​ម៉ោង​២ និង​៤០​នាទី រំលង​អាធ្រាត្រ​​ថ្ងៃ​ទី​៩ ខែ​មិនា ឆ្នាំ​២០១០ នៅ​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល។

សាក្សី​និយាយ​ថា ជន​រងគ្រោះ​ឈ្មោះ​អ៊ុច អំ ភេទ​ស្រី អាយុ​៧២​ឆ្នាំ ស្នាក់​នៅ​ក្នុង​ផ្ទះ​ទៀម ២​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៥​គុណ​នឹង​៧​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ឃុំ​កើត​ហេតុ។

សាក្សី​និយាយ​ថា មុន​ពេល​កើត​ហេតុ​នៅ​ព្រលប់​ថ្ងៃ​ទី​៨​ ខែ​មីនា ឆ្នាំ​២០១០ លោក​យាយ​រង គ្រោះ​ត្រូវ​បាន​ក្មួយ​យក​លុយ​មក​ឲ្យ​ចំនួន​១​លាន​២​សែន​រៀល ដែល​លោក​យាយ​ដេញ​តុងទីន​បាន។ ក្រោយ​ពី​ឲ្យ​លុយ​យាយ​រួច​ហើយ ក្មួយ​នោះ​បាន​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ បន្ទាប់​មក​ក៏​ឃើញ​លោក​យាយ ចាស់​ៗ​២​នាក់ ជា​ញាតិ​ជិត​ខាង​បាន​មក​អង្គុយ​និយាយ​លេង​ជាមួយ​លោក​យាយ​រងគ្រោះ រហូត​ ដល់ ម៉ោង​២២​យប់ ទើប​ឃើញ​ពួក​គាត់​ទាំង​២​នាក់​នោះ ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​លោក​យាយ​រង​គ្រោះ ក៏ពន្លត់​ភ្លើង​ចូល​សំរាក​ម្នាក់​ឯង​លង់​លក់​បាត់​ទៅ។

សាក្សី​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រហែល​២​រំលង​អាធ្រាត្រ ស្រាប់​តែ​មាន​សំលេង​ស្រែក​ឲ្យ ជួយ តែ​សំលេង​របស់​លោក​យាយ ដែល​ស្រែក​ឲ្យ​គេ​ជួយ​នោះ គឺ​លឺ​ខ្សាវ​ៗ រួច​ក៏​បាត់​ទៅ​មួយ​សន្ទុះ ក្រោយ​មក​ក៏​ឃើញ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ផ្ទះ​ដែល​លោក​យាយ​រង​គ្រោះ​ដេក​នោះ យ៉ាង​សន្ធោរសន្ធៅ ទើប​អ្នក​ជិត​ខាង​ផ្អើល​ឆោឡោ​ឡើង ទៅ​ពន្លត់​ភ្លើង​និង​ទៅ​ជួយ​សង្រ្គោះ​លោក​យាយ​ រងគ្រោះ។ ប៉ុន្តែ អណ្ដាត​ភ្លើង​ឆេះ​ពេញ​បន្ទុក​ពេក ទើប​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​មិន​អាច​ជួយ​បាន បណ្ដាលឲ្យ​កំលាំង ភ្លើង​នោះ ឆាប​ឆេះ​ផ្ទះ​និង​ខ្លួន​ប្រាណ​លោក​យាយ​រងគ្រោះ ក្លាយ​ទៅ​ជា​ផេះ។

សាក្សី​បន្ត​ថា ក្នុង​ពេល​ដែល​កំពុង​មាន​ហេតុការណ៍​នោះ មាន​លោក​អនុភូមិ​ម្នាក់​បាន​មក​ស្រែក​បញ្ជា​ឲ្យ​បង​ប្អូន​អ្នក​​ជិត​ខាង​ជួយ​ពន្លត់​ភ្លើង និង​​រំដោះ​ជន​ រងគ្រោះ និង​បាន​ទូរស័ព្ទ​ទៅ​លេខ​របស់​លោក​មេ​ឃុំ និង​ប៉ូលិស ស្រុក​ស្អាង​ដែរ ប៉ុន្តែ​លេខ​ទូរស័ព្ទ​ទាំងអស់​នោះ​បិត​រហូត ទើប​គ្មាន​ឃើញ​កំលាំង​សមត្ថកិច្ច​ណា​ ម្នាក់ បាន​មក​ទាន់​ហេតុការណ៍ នោះ​ឡើយ។ លុះ​ព្រឹក​ឡើង ម៉ោង​៧​និង​៣០​នាទី ទើប​គេ​ឃើញ​មាន​ប៉ូលិស ប៉េអឹម​ស្រុក​ស្អាង មក​ពិនិត្យ​សាក​សព​លោក​យាយ និង​ផ្ទះ​ទៀម​២​ខ្នង​ដែល​ក្លាយ​ជា​ផេះ​នោះ។

បើ​តាម​សាក្សី​នាំ​គ្នា​អះអាង​ថា លោក​យាយ​ដែល​ស្លាប់​ក្នុង​ភ្នក់​ភ្លើង​ផ្ទះ​របស់​ខ្លួន​ នោះ ទំនង ជា​ត្រូវ​ជន​មិន​ស្គាល់​មុខ ចូល​មក​អារ.ក សម្លាប់​ប្លន់​យក​លុយ​តុងទីន ដែល​ក្មួយ​បាន​យក​ឲ្យ។ រួច​ហើយ​ជន​ដៃ​ដល់​នោះ​បំផ្លាញ​ភស្ដុតាង​ចោល ដោយ​ដុត​ផ្ទះ​ឲ្យ​ឆេះ​ខ្លួន​ប្រាណ​របស់​ជន​រង​គ្រោះ។

ក៏​ប៉ុន្តែ បើ​តាម​ក្រុម​សមត្ថកិច្ច​ជំនាញ​ផ្នែក​ពិនិត្យ​សាក​សព បាន​ធ្វើ​ការ​បញ្ជាក់​ថា ជន​រងគ្រោះ ស្លាប់​ដោយ​ត្រូវ​ភ្លើង​ឆេះ ហើយ​អគ្គិភ័យ​ដែល​បាន​កើត​ឡើង​នោះ គឺ​បណ្ដាល​មក​ពី​ការ​ទុស្សេ​ខ្សែ​ភ្លើង ប៉ះ​ទៅ​នឹង​កំប៉ុង​ហ្គាស ហើយ​អណ្ដាត​ភ្លើង​ក៏​បាន​ឆាប​ឆេះ​ឡើង​តែ​ម្ដង។

ប៉ូលិស​បាន​ធ្វើ​ការ​បញ្ជាក់​ទៀត​ថា ករណី​ខាង​លើ​នេះ មិន​មែន​ជា​អំពើ​មនុស្ស​ឃាត សម្លាប់ ប្លន់​យក​ទ្រព្យ​សម្បត្តិ​នោះ​ទេ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១៦លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៨ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​​១៦​​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​១៤​នាក់(ប្រុស​៧) របួស​ស្រាល​១១​នាក់​(ប្រុស​៨​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៨ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៧ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​​ការ​កើន​ឡើង​​​៧លើក​និង​​អ្នក​ស្លាប់​មាន​ការកើន​ឡើង​២​នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 192837
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color