| ស្រ្ដីជាតិខ្មែរម្នាក់ត្រូវថៅកែកាត់ដេរសៀមវាយឲ្យរបួស |
|
|
|
| ពុធ, 10 មិនា 2010 10:32 |
|
ប៉ោយប៉ែត ៖ ស្រ្តីខ្មែរម្នាក់ត្រូវបានថៅកែកាត់ដេរសៀមម្នាក់ឈ្មោះ ឆៃឆាន់ណាក់ ហៅតាអូន ភេទប្រុស វាយដំជាច្រើនដៃ អុកនឹងជង្គង់ពីមុខ៣ជង្គង់ និងចាប់ចងស្លាបសេកទៀតផង ហើយបាន បញ្ជូនឲ្យទាហានឈុតខ្មៅកាលពីវេលាម៉ោង ៧និង១០នាទី យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១០នោះ។
តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះឈ្មោះវ៉ន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា រូបគាត់ត្រូវបានទាហានថៃឲ្យត្រឡប់មកផ្ទះវិញ កាលពីយប់កើត ហេតុនោះ។ ស្រ្តីរូបនោះបន្តថា កាលពីថ្ងៃអាទិត្យកើតហេតុនោះ គាត់បានទៅយកខោអាវរបស់គាត់ នៅបន្ទប់ទឹក ដែលជាកន្លែងដេរចាស់របស់តាអូន ស្រាប់តែតាអូនគោះទ្វារហៅគាត់វាយធ្វើបាបតែ ម្ដង។ ស្រ្តីរូបនោះបន្តថា កន្លងមកតាអូន(ជនជាតិសៀម) នោះ ជាថៅកែដ៏ធំមួយ នៅផ្សាររុងក្លឿ ហើយក៏មានកម្មករខ្មែរស៊ីឈ្នួលជាមួយគាត់ជាច្រើនរយនាក់ផងដែរ។ ការវាយដំដោយប្រើហិង្សាមកលើពលរដ្ឋខ្មែររូបនោះ ដោយសារតែគំនុំតែម្ដង ព្រោះគាត់ដេញឲ្យចេញពីកន្លែងគាត់ហើយ បែរជាស្រ្តីខ្មែររូបនោះមកដេរនៅក្បែរនោះទៀត។ នេះជាករណីប្រើអំពើហិង្សាមកលើស្រ្តីខ្មែរពីសំណាក់ថៅកែសៀម ដែលមិនគួរឲ្យអត់ឱន បានឡើយ ដូច្នេះអាជ្ញាធរកម្ពុជាត្រូវតែជួយរកយុត្តិធម៌ជូនជនជាតិខ្មែររូបនោះ៕ |
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៨ ខែកញ្ញា កើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់(ប្រុស) រងរបួសធ្ងន់១៤នាក់(ប្រុស៧) របួសស្រាល១១នាក់(ប្រុស៨)។ គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៨ ខែកញ្ញានេះ បើប្រៀបធៀបថ្ងៃទី៧ ខែកញ្ញាកន្លងទៅឃើញថា មានការកើនឡើង៧លើកនិងអ្នកស្លាប់មានការកើនឡើង២នាក់៕





