www.kampucheathmey.com

GreenICT
កង​អន្តរាគមន៍​ពិសេស​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​នៅ​​ភ្នំ​ផ្គាំ PDF បោះពុម្ភ E-mail
ពុធ, 10 មិនា 2010 18:02

10-03-2010-j10-03-2010-e10-03-2010-f10-03-2010-g10-03-2010-h10-03-2010-i

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កង​អន្តរាគមន៍​ពិសេស​ដែល​មាន​ប៉េ​អឹម​​ ប៉ូ​លិស ពី​រាជ​ធានី និង​ខេត្ត​ចំនួន​១៥៣​នាក់ ដែល​ត្រូវ​បាន​បើក​វគ្គ​ហ្វឹក​ហាត់​នៅ​ទី​បញ្ជា​ការ​អាវុធ​ហត្ថ​ខេត្ត ដោយ​នាយ​ឧត្ដម សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​អាវុធ​ហត្ថ​លើ​ផ្ទៃ ប្រទេស បាន​ធ្វើ​ការ​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត នៅ​ក្នុង​ភូមិ​សាស្រ្ត​ជើង​ភ្នំ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១០ ក្រោម​ការ​ចុះ​សួរ​សុខ​ទុក្ខ​សិក្ខា​កាម និង​យោធា ដោយ​លោក​អ៊ុង អឿន គណៈ​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​រួម​ជាមួយ លោក​ឧត្ដម​សេនីយ៍ រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការ​រង​អាវុធ​ហត្ថ​ខេត្ត និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។

ការ​ហ្វឹក​ហាត់​នោះ កង​អន្តរាគមន៍​ទាំង​១៥៣​នាក់ បាន​អនុវត្ត​យុទ្ធ​វិធី​ចំនួន​៧ ក្នុង​នោះ​មាន យុទ្ធ​វិធី​វាយ​លុក​យក​ទី​តាំង, លេនដ្ឋាន​ស៊ើប​ការ, ការ​វាយ​លុក​ជា​ក្រុម, យុទ្ធ​វិធី​ឆ្លង​ផ្លូវ និង​ជ្រោះ, លេនដ្ឋាន​ការពារ​ទី​តាំង និង​ទ័ព​ព្រៃ​ប្រឆាំង​ទ័ព​ព្រៃ។

ក្នុង​សកម្ម​ភាព​ហ្វឺក​ហាត់​នោះ​​សិក្ខា​កាម​បាន​ប្រើ​គ្រាប់​ពិត ធ្វើ​ការ​វាយ​លុក​ទី​ តាំង ប្រើ​អាវុធ AK និង​ការ​បាញ់​កំទេច​ទី​តាំង​ដោយ​ប្រើ​អាវុធ​ធុន B ។​ ការ​បាញ់​ក្នុង​យុទ្ធ​វិធី​នីមួយ​ៗ គឺ​សុទ្ធ​តែ​អនុវត្ត​បាន​យ៉ាង​ល្អ​ចំ​គោល​ដៅ​ទាំង​អស់។

លោក​អ៊ុង អឿន គណៈ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព ខេត្ត​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សិក្ខាកាម​ថា ការ​ហ្វឹក​ហាត់​នេះ​គឺ​មាន​លទ្ធផល​ល្អ ក្នុង​ការ​វាយ​លុក។ លោក​ក៏​បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ខិត​ខំ​របស់​លោក​មេ​បញ្ជា​ការ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ ពិសេស​លោក​ឧត្ដមសេនីយ៍ សៅ សុខា និង​សិក្ខា​កាម​ទាំង​អស់ ដែល​បាន​ខិត​ខំ​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១៦លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៨ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​​១៦​​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​១៤​នាក់(ប្រុស​៧) របួស​ស្រាល​១១​នាក់​(ប្រុស​៨​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៨ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៧ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​​ការ​កើន​ឡើង​​​៧លើក​និង​​អ្នក​ស្លាប់​មាន​ការកើន​ឡើង​២​នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 192833
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color