|
ច័ន្ទ, 26 មេសា 2010 08:51 |
|
កាលពីថ្ងៃចន្ទ ប្រទេសហ្វ៊ីលីន បានប្រតិកម្មតតបវិញដោយកំហឹង ចំពោះការធ្វើអត្ថាធិប្បាយរបស់វិទ្យុអាមេរិកមួយ ដែលបាននិយាយថា ប្រទេសហ្វ៊ីលីពីនមិនមានអ្វីក្រៅតែពីវីរបុរសអ្នកប្រដាល់ Manny Pacquiao និងទេសចរណ៍ផ្លូវភេទប៉ុណ្ណោះ ហើយបានចាត់ទុកអ្នកប្រដាល់រូបនេះថាជា “ មនុស្សខ្វះការយល់ដឹង ” ។
នៅក្នុងការធ្វើអត្ថាធិប្បាយដែលខ្វះការគោរពនេះ លោក Adam Carolla អ្នកធ្វើអត្ថាធិប្បាយរបស់វិទ្យុអាមេរិកនេះ ក៏បានហៅ លោក Pacquiao ថា “ ជាមនុស្សល្ងង់ខ្លៅ ”ផងដែរ ដែលជាមនុស្សកំសាក ដោយបដិសេធនូវការទាមទាររបស់លោក Floyd Mayweather ដែលជាអ្នកប្រដាល់អាមេរិក និងជាគូប្រជែងរបស់ខ្លួន ចំពោះការធ្វើតេស្តិ៍រកជាតិថ្នាំលើកកម្លាំងមុនពេលការប្រកួត ។
លោក Adam Carolla បានធ្វើអត្ថាធិប្បាយថា “ ពួកគេ (ហ្វ៊ីលីពីន) មានអ្នកប្រដាល់នេះ និង ទេសចរណ៍ផ្លូវភេទ ដែលទាំងអស់នោះគឺជាអ្វីដែលគេមាន ។ ខ្ញុំចង់មានន័យថា តើវាជាការមោទនភាព របស់ជនរួមជាតិរបស់អ្នកឬ ? ចំពោះអ្វីអ្នកមាននេះ ? ។
ការធ្វើអត្ថាធិប្បាយទាំងនេះ បានញ៉ាំងអោយមានប្រតិកម្មតវ៉ាដ៏ខ្លាំងក្លា នៅក្នុងប្រទេសហ្វ៊ីលីពីន ៕ |