www.kampucheathmey.com

GreenICT
​​វ៉ែន សារ៉ាត់ សុំ​សង​សឹក​សូយ សំនៀង PDF បោះពុម្ភ E-mail
ពុធ, 19 ឧសភា 2010 15:31

វ៉ែន សារ៉ាត់ អ្នក​ប្រដាល់​ក្លឹប​កង​កេង​ខេត្ត​បាត់ដំបង បាន​សុំ​ឡើង​ប្រកួត​សង​សឹក​ជាមួយ សូយ សំនៀង អ្នក​ប្រដាល់​ក្លឹប​អូដឹមកីឡា នៅ​លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៣ ខែ​ឧសភា ឆ្នាំ​២០១០​ខាង​មុខ​នេះ។

សូយ សំនៀង បាន​ប្រកួត​ឈ្នះ​វ៉ែន សារ៉ាត់ នៅ​ក្នុង​ទឹក​ទី​៣ កាល​ពី​ជួប​ប្រកួត​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ​២០១០។ កាល​ណោះ​វ៉ែន សារ៉ាត់ ត្រូវ​សូយ សំនៀង ចាប់​អុក​នឹង​ជង្គង់​បណ្ដាល​ឲ្យ​ដួល​សន្លប់ លែង​ក្រោក។

សំនៀង មាន​កណ្ដាប់​ដៃ​ចាញ់​វ៉ែន សារ៉ាត់ទេ តែ​បើ​ចូល​កៀក​ឡើង​ជង្គង់ គេ​មាន​ប្រៀប​ឈ្នះ សារ៉ាត់ ដោយ​សារ​គេ​មាន​កម្លាំង​កាយ​សម្បទា​ខ្លាំង អាច​ចាប់​ក្រៀក​សារ៉ាត់ មិន​ឲ្យ​រើ​ខ្លួន​កើត ហើយ ស្នៀត​ជង្គង់​របស់​គេ​មាន​ផ្លែ​ល្អ ដោយ​អុក​ចំ​គោល​ដៅ​សំខាន់​ៗ។ ក្រោយ​ពី​ឈ្នះ​វ៉ែន សារ៉ាត់​ហើយ សូយ សំនៀង​បាន​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការ ពារ​ជាតិ នា​ថ្ងៃ​ទី​០៧ ឧសភា​កន្លង​មក​នេះ ប៉ុន្តែ​ត្រូវ​ចាញ់​កណ្ដាប់​ដៃ​របស់​ពេជ្រ សីហា ធ្វើ​ឲ្យ​គេ​ប្រកួត ចាញ់​ពេជ្រ​ សីហា ដោយ​ពិន្ទុ។

វ៉ែន សារ៉ាត់ ចាប់​តាំង​ពី​វាយ​ចាញ់​សូយ សំនៀង​មក គេ​មិន​ដែល​ឡើង​ប្រកួត​ទៀត​ទេ ទើប​តែ ពេល​នេះ​គេ​សុំ​ប្រកួត​សង​សឹក​សំនៀង។ សារ៉ាត់ កណ្ដាប់​ដៃ និង​ជើង​ទាត់​របស់​គេ​ល្អ ហើយ​ខ្លាំង តែ អ្វី​ដែល​គេ​អន់​ខ្សោយ​គឺ​ចិត្ត​ប្រដាល់​តូច មិន​សូវ​ហ៊ាន​តស៊ូ​នៅ​ពេល​ដែល​គូ​ប្រកួត​វាយ​ត្រូវ​បន្តិចបន្តួច នោះ។ ចិត្ត​កំសាក​របស់​វ៉ែន សារ៉ាត់ បាន​ធ្វើ​ឲ្យ​គេ​ប្រកួត​ចាញ់​រហូត ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។

ចាំ​មើល ការ​ឡើង​ប្រកួត​សង​សឹក​លើក​នេះ វ៉ែន​ សារ៉ាត់ អាច​យក​ឈ្នះ​លើ សូយ សំនៀង បាន​​ឬ​អត់?

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191301
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color