www.kampucheathmey.com

GreenICT
កែវ ប៊ុនហេង​ផ្ដួល​ខន មករា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ PDF បោះពុម្ភ E-mail
សៅរ៍, 03 កក្កដា 2010 16:11

កែវ ប៊ុនហេង អ្នក​ប្រដាល់​ក្លឹប​ព្រះ​ខ័ន​រាជ​បាន​ផ្ដួល​ខន មករា អ្នក​ប្រដាល់​ក្លឹប​កីឡា​ក្រសួង​ការពារ​ជាតិ​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២ ខែ​កក្កដា ឆ្នាំ​២០១០ លើ​សង្វៀនTV5 ភូមិ ព្រែក​ថ្លឹង។

ខន មករា ប្រកួត​ទឹក​ដំបូង​មាន​ប្រៀប​លើ​កែវ ប៊ុនហេង ដោយ​នៅ​ក្នុង​ទឹក​ទី​២ គេ​បាន​ប្រើ​ស្នៀត​កែង​វាយ​ទៅ​លើ​ប៊ុនហេង ធ្វើ​ឲ្យ​កែវ ប៊ុនហេង បែក​ឈាម​លើ​ភ្នែក​ខាង​ស្ដាំ។

 

នៅ​ក្នុង​ការ​ប្រកួត​ទឹក​ទី​៣​កែវ ប៊ុនហេង​បាន​ប្រើ​ស្នៀត​ជើង​ទាត់​ទៅ​លើ​ខន មករា។ មួយ​ជើង​ៗ​ដែល​ប៊ុន ហេង​ទាត់​ចេញ​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ខន មករា ខ្ទាត​ថយ​ក្រោយ ហើយ​ឆ្លៀត​ដែល​មករា ខូច ជំហរ​ប្រកួត​នោះ កែវ ប៊ុនហេង បាន​ស្ទុះ​ចូល​ទៅ​ដាល់​ចំ​ចុង​ដង្ហើម​មក​រា​មួយ​ដៃ ព្រម​ទាំង​ចាប់​អុក​នឹង​ជង្គង់​ត្រូវ​ពោះ​បណ្ដាល​ឲ្យ​ខន មករា ដួល​ដេក​សន្លប់​លើ​រេញ។

លោក​មាស សារិន​ អាជ្ញាកណ្ដាល​ចាប់​រាប់​ខន មករា រហូត​ដល់​ដប់ ប៉ុន្តែ​មក​រា មិន​អាច​ក្រោក បន្ត​ការ​ប្រកួត​បាន​ទៀត​ឡើយ ធ្វើ​ឲ្យ​កែវ ប៊ុនហេង ទទួល​ជ័យ​ជំនះ​ក្នុង​ទឹក​ទី​៣៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191241
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color