www.kampucheathmey.com

GreenICT
ខេត្ត​កោះកុង​អាច​យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​ឬ​អត់​នៅ​ក្នុង​ការ​ជួប​គ្នា​ល្ងាច​ថ្ងៃ​សៅរ៍ PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 14:54

3-2-2010-lក្រុម​បាល់​ទាត់​ខេត្ត​កោះកុង បាន​ឡើង​មក​ដល់​វគ្គ​១​ ភាគ​៨ ផ្ដាច់​ព្រ័ត្រ​ឬ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជា​លើក​ទី​៣ នៅ​ក្នុង​ការ​ប្រកួត HUN SEN CUP ចំនួន​៤​រដូវ​កាល​នេះ។

កោះ​កុង​ជាប់​លេខ​១​ពូលF មណ្ឌល​កែប​ក្នុង​ការ​ប្រកួត​ជម្រុះ HUN SEN CUP 2010 ដែល​ត្រូវ បាន​ឡើង​មក​ប្រកួត​នៅ​វគ្គ​១​ភាគ​៨ ផ្ដាច់​ព្រ័ត្រ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី៦ ខែ​កុម្ភៈ នេះ។ ក្រុម​បាល់​ទាត់​ក្រសួង​ការពារ​ជាតិ ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​ឆ្នាំ​២០០៩ និង មាន​ចំណាត់​ថ្នាក់​លេខ​២ នៅ​ឆ្នាំ​២០០៨​កន្លង​មក។ ប៉ុន្តែ​សំរាប់​ការ​ចូល​រួម​ប្រកួត HUN SEN CUP ក្រុម​ក្រសួង​ការពារ​ជាតិ មិន​ដែល​ឆ្លង​ផុត​វគ្គ​១​ភាគ​៤ ផ្ដាច់​ព្រ័ត្រ​ទេ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រុម​បាល់​ទាត់​ខេត្ត​កោះ​កុង​វិញ ក៏​ពុំ​ដែល​ឆ្លង​ផុត​វគ្គ​១​ភាគ​៨​ផ្ដាច់​ព្រ័ត្រ​ដែរ ក្នុង​ការ​ប្រកួត HUN SEN CUP ។ កាល​ពី​រដូវ​កាល​ឆ្នាំ​២០០៧ ក្រុម​កោះ​កុង​បាន​ឡើង​វគ្គ​១​ភាគ​៨​ផ្ដាច់​ព្រ័ត្រ តែ​ត្រូវ​ជ្រុះ​ធ្លាក់​ទៅ​វិញ បន្ទាប់​ពី​ប្រកួត​ចាញ់​បៀលប្រាយ​១-៣ និង​ឆ្នាំ​២០០៩ កោះកុង​ឡើង​មក​ដល់​១​ភាគ​៨​ម្ដងទៀត ហើយ ត្រូវ​ជ្រុះ​ធ្លាក់​ទៀត​ក្រោយ​ពី​លេង​ចាញ់​ក្រុម​ណាហ្គាខប ០-២។ ដូច្នេះ​ក្នុង​ឆ្នាំ​២០១០​នេះ ជា​លើក​ទី​៣ សំរាប់​ក្រុម​ខេត្ត​កោះកុង ហើយ​ដែល​ឡើង​មក​ដល់​វគ្គ​១​ភាគ​៨ ផ្ដាច់ព្រ័ត្រ​​ហើយ​ក៏​មិន​ដឹង​ថា​កោះកុង អាច​ឆ្លង​ផុត​ឬ​អត់​នោះ​ទេ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183574
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color