www.kampucheathmey.com

GreenICT
អេភូថង និង​ខុន រាជ ជួប​ប្រកួត​ជាមួយ ESTONIA ខណៈ​យុគ យក្ស​គីល​ជួប បារាំង PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 16:00

4-2-2010-cអេភូថង អ្នក​ប្រដាល់​ជើង​ខ្លាំង នៅ​ក្នុង​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​របស់​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា នឹង​ត្រូវ​ឡើង​ប្រកួត​ ជាមួយ​កីឡាករ LEBDEV HENRI មក​ពី​ប្រទេស ESTONIA

អេភូថង និង LEBDEV HENRI ត្រូវ​ប្រកួត​នៅ​ក្នុង​ប្រទេស​ទម្ងន់ ៧៨គ.ក្រ ដែល​ជា​ទម្ងន់​មួយ ផ្ដល់​ការ​លំបាក​ដល់​អេភូថង ក្នុង​ការ​សម្រក​ទម្ងន់​របស់​ខ្លួន ព្រោះ​ថា​អេភូថង មាន​ទម្ងន់​ពិត​ប្រាកដ លើស​៨០​គ.ក្រ បន្តិច​បន្តួច។ ដូច្នេះ អេភូថង ទាមទារ​ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​មែន​ទែន ទើប​អាច ស្រក​មក​នៅ​ទម្ងន់​៧៨​គ.ក្រនេះ​បាន។

ការ​ជួប​ប្រកួត​ជាមួយ LEBDEV HENRI នេះ អេភូថង​មាន​តែ​ពឹង​ផ្អែក​លើ​កណ្ដាប់​ដៃ និង​ជើង ទាត់​តែ​ប៉ុណ្ណោះ ឯ​ការ​ប្រើ​កែង និង​ជង្គង់​បែប​មិន​អាច​ទៅ​រួច​បាន​ទៀត​ទេ ព្រោះ​គេ​មិន​អាច​ចាប់​គូ​ប្រ កួត​ជាប់​ដូច​មុន​ទេ។ អេភូថង ក្រោយ​គ្មាន​ដៃ​គូ​ប្រកួត គេ​បាន​ទៅ​ហ្វឹកហាត់​ប្រដាល់​សាកល ហើយ ទទួល​បាន​មេដាយ​សំរិទ្ធ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​២៥ នៅ​ប្រទេស​ឡាវ កាល​ពី​ដើម ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​មក។

ខុនរាជ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លឹប​កង​ពល​តូច​អន្តរាគមន៍​លេខ​៨ ត្រូវ​ជួប​ជាមួយ MARCO អ្នក​ប្រដាល់​មក​ពី​ប្រទេស ESTONIA ដែរ។ គេ​ទាំង​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គ.ក្រ។

យុគ យក្សគីល អ្នក​ប្រដាល់​ក្លឹប​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ នឹង​​ជួប​ប្រកួត​ជាមួយ SEBASTIAN អ្នក​ប្រដាល់​មក​ពី​ប្រទេស​បារាំង ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គ.ក្រ​ដែរ។ យក្សគីល​នេះ​ គេ​ក៏​ មិន​ធ្លាប់​ដែល​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ដែរ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183559
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color