| អ្នកចាំទី Almunia : យើងត្រូវតែឈ្នះក្រុម Chelsea ឲ្យខាងតែបាន |
|
|
|
| សុក្រ, 05 កុម្ភៈ 2010 14:19 |
|
ក្រុម Chelsea បានខកខានឱកាសពង្រឹងការនាំមុខនៅកំពូលតារាងរបស់ពួកគេ ពេលដែល ពួកគេត្រឹមអាចធ្វើបានស្មើ ១-១ ជាមួយក្រុមហៀបធ្លាក់ពីតារាងខ្លាមួយហ្វូង Hull City។
ក្រុម Arsenal មិនអាចបង្កើនកំលាំងតវ៉ារបស់ពួកគេបាន ពេលទាត់ជាមួយក្រុមបិសាចក្រហម Man Utd កាលពីចុងសប្តាហ៍មុន ស្របពេលដែលក្រុមជើងឯកមួយនេះបានយកឈ្នះ ៣-១ យ៉ាងស្រួលនៅក្នុងទឹកដី Emirates ក៏ប៉ុន្តែជ័យជំនះនៅក្នុងទឹកដី Stamford Bridge សំរាប់រដូវកាលពីទី២ ក្នុងភាពចំរូងចំរាស់នេះ អាចកាត់បន្ថយការនាំមុខរបស់ក្រុម Chelsea មកនៅត្រឹម៣ពិន្ទុវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Arsenal ត្រូវលេងតាមឲ្យទាន់ក្រុម នាំមុខទាំង២ខណៈ ពេលក្រុម Man Utd អាចបន្តនាំមុខ១ពិន្ទុបន្ថែមពីលើទៀត ប្រសិនបើពួកគេអាចយកឈ្នះក្រុមបាត តារាង Portsmouth នៅថ្ងៃសៅរ៍នេះបាន។ ក្រុម Arsenal បានទទួលបរាជ័យ ០-៣ ម្ដងរួចមកហើយ កាលពីចុងឆ្នាំ២០០៩ ពេលធ្វើម្ចាស់ផ្ទះឲ្យក្រុមតោខៀវ Chelsea៕ |





