| ក្រុមជំរើសជាតិតូហ្គោដកខ្លួនចេញពីការប្រកួត African Cup |
|
|
|
| អង្គារ, 12 មករា 2010 16:07 |
|
យោងតាមសេចក្តីរាយការណ៍ពីក្រុមអ្នករៀបចំការប្រកួតបានឲ្យដឹងថា ក្រុមជំរើសជាតិតូហ្គោត្រូវបានគេដកចេញ ពីការប្រកួត African Cup of Nations ជាផ្លូវការណ៍ហើយ។ សម្ព័ន្ធបាល់ទាត់អាហ្រ្វិកបាននិយាយថា ពួកគេត្រូវបានគេដកចេញពីការប្រកួតហើយ។ ពូល B នេះគឺជាការប្រកួតមួយមាន៣ក្រុម។
ក្រុមជំរើសជាតិតូហ្គោបានធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញពីប្រទេសអង់ហ្គោឡា កាលពីថ្ងៃអាទិត្យ ក្រោយពីមានការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើង កាលពីថ្ងៃសុក្រមកលើរថយន្ត របស់ពួកគេបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។ ក៏ប៉ុន្តែនៅមានសេចក្ដីរាយការណ៍ទំនាស់ពាក់ព័ន្ធនឹងការចូលរួមរបស់ក្រុមជំរើសជាតិតូហ្គោ ក្នុងព្រឹត្តិការណ៍ប្រកួតនេះជាកន្លែងដែលពួកគេត្រូវទាត់ក្នុងពូលជាមួយក្រុមជំរើសជាតិកូឌីវ័រក្រុមជំរើសជាតិប៊ីគិណាហ្វាស្វ និងក្រុមជំរើសជាតិហ្គាណា។ ក្រុមជំរើសជាតិតូហ្គោគ្រោងនឹងបើកយុទ្ធនាការប្រកួតរបស់ពួកគេទៅហើយ កាលពីថ្ងៃច័ន្ទ ជាមួយក្រុមជំរើសជាតិហ្គាណា។ កាលពីដំបូងឡើយនាយករដ្ឋមន្រ្តីរបស់ប្រទេសតូហ្គោ លោក Gilbert Huongbo បានបដិសេធថា ប្រទេសរបស់គាត់អត់ចង់ចូលរួមយុទ្ធនាការប្រកួតនេះម្តងទៀតឡើយ។ ការអះអាងរបស់លោក Huongbo បានមកដល់ទោះបីជារដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសតូហ្គោ លោក Christophe Tchao បានអះអាងថា មានសំណើផ្លូវការមួយដើម្បីវិលត្រឡប់ទៅវិញនោះក៏ដោយ៕
|
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៤ ខែកញ្ញា កើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់(ប្រុស) រងរបួសធ្ងន់៩នាក់(ប្រុស៧) របួសស្រាល៣នាក់(ប្រុស១)។ គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៤ ខែកញ្ញានេះ បើប្រៀបធៀបថ្ងៃទី៣ ខែកញ្ញាកន្លងទៅឃើញថា មានសភាពកើនឡើង២លើកនិងអ្នកស្លាប់មានការកើនឡើងម្នាក់៕





