KPT+
ចំណីអាហារគ្មានប្រភព ពិតជាផ្ទុកគីមី នាំឲ្យកើតមហារីកទាំងវ័យក្មេង?
នៅក្នុងសម័យកាលកាន់តែជឿនលឿន អាហារទំនើបៗក៏កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ ដើម្បីបង្កើតល្បឿននៃការទទួលទានរបសមនុស្ស អ្នកលក់បានឆ្លៀតឪកាលបន្លឿនបន្លែ ឬផ្លែឈើឲ្យឆាប់បានផលតាមរយៈការដាក់សារធាតុហាមឃាត់ដែលក្រសួងសុខាភិបាលបានហាម។
ដូច្នេះហើយ ចំណីអាហារគ្មានប្រភព ពិតជាអាចផ្ទុកសារធាតុគីមី និងបង្កមហារីកទាំងវ័យក្មេងមែន ដែលទាំងនោះពិតមានមូលហេតុវិទ្យាសាស្រ្ត និងករណីជាក់ស្តែងជាច្រើន។

ហេតុអ្វីអាហារគ្មានប្រភពគ្រោះថ្នាក់ដលសុខភាព?
អាហារដែលមិនមានស្លាក ឬមិនបញ្ជាក់ឲ្យច្បាស់ពីកន្លែងផលិតច្បាស់លាស់ ជាពិសេសទាក់ទិននឹងថ្ងៃផលិតឬផុតកំណត់។ គ្មានឯកសារផ្ទៀងផ្ទាត់គុណភាព (Certificate) ថាមកពីប្រទេសមួយណាឲ្យពិតប្រាកដ។ ដូច្នេះ វាមានហានិភ័យខ្ពស់ជាងគេ ក្នុងការលាក់បាំងពោលគឺសារធាតុគីមីខុសច្បាប់។
ទន្ទឹមនោះ អ្នកទិញក៏គួរតែវ៉ៃឆ្លាតក្នុងការទិញបន្លែផ្លែឈើ ឬសាច់ ជាពិសេសត្រូវដឹងថាសារធាតុគីមីបែបណា ដែលអាចប៉ះពាល់
- Borax (បូរ៉ាក) ឲ្យអាហាររឹង/យូរ (ខូចតម្រងនោម, មហារីក)។
- Formalin រក្សាអាហារឲ្យនៅតែមានពណ៌ស្រស់ (ពុលថ្លើម, មហារីក)។
- Rhodamine B រក្សាពណ៌ឲ្យនៅតែក្រហមឬ លឿងស្អាត (មហារីកក្រពះ/ថ្លើម)។
- Sodium nitrite សាច់ក្រហមស្អាត (មហារីកក្រពះ)។
- MSG/សារធាតុជំរុញរសជាតិលើសកម្រិត ឲ្យឆ្ងាញ់ពិសារ (បេះដូង, សំពាធឈាម)។
- Pesticide residues សំណល់ថ្នាំសម្លាប់សត្វល្អិត (ខូចប្រព័ន្ធសរសៃប្រសាទ, មហារីក)។
ហេតុអ្វីកើតមហារីកវ័យក្មេង ?
ដោយសាតែសារធាតុគីមីខ្លះអាចបំផ្លាញ DNA ពេលទទួលទានរយៈពេលយូរ ជាពិសេសវាមានឥទ្ធពលលើកុមារ និងយុវជន ស្រូបឆាប់ជាងមនុស្សធំ។ ប្រសិនបើទទួលទានអាហារគ្មានប្រភពជារឿយៗ នោះវានឹងនាំឲ្យកោសិកាខូច ឬកើតជំងឺមហារីកលឿនជាងការរំពឹងទុក។
ជាកស្ដែង គេរកឃើញករណីមហារីកក្រពះ/ឈាម/ថ្លើម នៅវ័យក្រោម២៥ ឆ្នាំ កើនឡើង នៅអាស៊ីអាគ្នេយ៍
ហេតុផលបោះគឺទាក់ទិននឹងចំណីអាហារមិនមានប្រភព, ប្រេងឆាប្រើម្តងហើយម្តងទៀត, ម្សៅ ឬបន្លែមានជាតិពុល។
អ្វីដែលគួរធ្វើដើម្បីការពារ?
១ កុំទិញអាហារដែល គ្មានស្លាក ឬតម្លៃថោកខ្លាំង
២ ពិនិត្យលេខ នោងថ្ងៃផុតកំណត់
៣ ចៀសវាងអាហារកែច្នៃ (សាច់ក្រក, មាន់បំពង, មី ) ពីកន្លែងមិនទុកចិត្ត
៤ ទិញពីកន្លែងមានស្លាកដាក់ឬប្រភព GMP, HACCP, ISO ឲ្យបានត្រឹមត្រូវបំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទំនិញហួសសុពលភាព ប៉ះពាល់ដល់សុខភាពយ៉ាងណាខ្លះ ក្រោយទទួលទានរួច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


