សន្តិសុខសង្គម
នគរបាលខណ្ឌចំការមន ឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងអនឡាញលើអគារ៣៤ជាន់ ឃាត់ខ្លួនមនុស្ស៨០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់នៅលើអគារជាន់ទី៣៤មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៨០នាក់ មាន០៧សញ្ជាតិ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៤ល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអគារMORGAN TOWER ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនឈានដល់ការចុះបង្រ្កាប កម្លាំងជំនាញបានធ្វើការស្រាវជ្រាវចំណុចអគារខាងលើ និងសង្ស័យថា មានការលួចលាក់ប្រព្រឹត្តបើកល្បែងសុីសងអនឡាញ ដែលជាអំពើល្មើសច្បាប់។ ជាក់ស្តែងពេលសមត្ថកិច្ចចុះមកដល់ទីតាំងខាងលើ បានត្រួតពិនិត្យរកឃើញមានមនុស្សជាច្រើនកំពុងបម្រើការងារនៅចំណុចជាន់ទី៣៤ សរុប ៨០នាក់ មានស្រ្តី ១៥នាក់ និងមាន ០៧សញ្ជាតិ។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ៨០នាក់ទាំងនោះ មានជនជាតិចិន ៥៧នាក់(ស្រ្តី ០៤នាក់) ,នេប៉ាល់ ០២នាក់, ម៉ាឡេស៊ី ០២នាក់ (ស្រ្តី ០២នាក់) ,វៀតណាម ០២នាក់(ស្រ្តី ០១នាក់ ), មីយ៉ាន់ម៉ា ០៩នាក់(ស្រ្តី ០៩) និងស្រ្តីជនជាតិខ្មែរ០៥នាក់ និងដកហូតវត្ថុតាងរួមមាន ម៉ូនីទ័រ ២០៤គ្រឿង, ធុងCPU ១២៨គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង។
ក្រុមជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ រដ្ឋា







-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


