ព័ត៌មានជាតិ
ឧប. ទៀ សីហា៖ សូមជនរួមជាតិកម្ពុជាទាំងអស់ កុំមានការរើសអើង ពូជសាសន៍ ដូចពូជសាសន៍មួយចំនួន
ឧបនាយករដ្ឋមន្ត្រីការពារជាតិ ទៀ សីហា អំពាវនាវដល់ប្រជាពលរដ្ឋរក្សានូវសេចក្ដីថ្លៃថ្នូរ កុំមានការរើសអើងជាតិសាសន៍ដូចប្រទេសមួយចំនួន ត្រូវខិតខំសិក្សា បង្កើនចំណេះដឹង ចូលរួមជួយដល់ប្រទេសជាតិឱ្យបានខ្លាំងក្លា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល សិស្សប្រឡងជាប់និទ្ទេសA និងB នៅខេត្តសៀមរាបថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថាកម្ពុជាពិតជាត្រូវការធនធានមនុស្សដែលមានទាំងចំណេះដឹង សីលធម៌ ឆ្លើយតបទៅនឹងការរីកចម្រើនដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេសដោយខ្លួនឯង។
លោកបានលើកឡើងថា ក្នុងស្ថានភាពជម្លោះព្រំដែនកម្ពុជានិងថៃ ពលរដ្ឋកម្ពុជាបានឃើញពីអត្ថចរិតនៃការរើសអើងពូជសាសន៍របស់ជនជាតិថៃរួចហើយ ដូច្នេះសូមពលរដ្ឋខ្មែរកុំបង្ហាញអត្ថចរិតដូចគ្នានេះ។
លោកថា៖ «សូមជនរួមជាតិកម្ពុជាទាំងអស់កុំមានការរើសអើងពូជសាសន៍ ដូចពូជសាសន៍មួយចំនួន»។

លោកឧបនាយករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្របន្តដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឲ្យបានលទ្ធផលល្អនាពេលអនាគត ព្រមទាំង ធ្វើការចែករំលែកនូវបទពិសោធន៍ ក្នុងការសិក្សាដល់សិស្សប្អូនជំនាន់ក្រោយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវគោរពវិន័យសាលា និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ នៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។
គួរឱ្យដឹងផងដែរថាលទ្ធផលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៥នេះ នៅខេត្តសៀមរាបមានសិស្សប្រឡងជាប់ជាង៩ពាននាក់ ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ២៤៧នាក់។
ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


