ព័ត៌មានជាតិ
ការដាំដំណាំតាសក់ស្រូវលក្ខណៈគ្រួសារ ក៏អាចទ្រទ្រង់ជីវភាពបន្ថែម
តាសក់ស្រូវគឺជាដំណាំម្យ៉ាងដែលដាំឲ្យលូនលើដី ដោយមិនអាចធ្វើទ្រើងឲ្យឡើងបានឡើយ ដោយសារតែផ្លែតាសក់ស្រូវធំៗ ហើយដើមវល្លិតូចៗ ដូច្នេះដើមវាមិនអាចទ្រទម្ងន់ផ្លែរួចឡើយ ហើយម្យ៉ាងទៀតតាសក់ស្រូវក៏អាចមានច្រើនប្រភេទផងដែរ។

លោក លន សុវណ្ណ ជាកសិកររស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង់១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា បច្ចុប្បន្នលោកមានផ្ទៃដីមួយកន្លែងដែលកន្លងមកដីនេះលោកបានប្រគល់ឲ្យបងប្អូនដាំដុះបន្លែបង្ការដើម្បីលក់ដូរជាបណ្ដោះអាសន្ន ដោយកាលណោះបងប្អូនរបស់លោកគេនិយមចូលចិត្តដាំដំណាំផ្កាស្ពៃ។ មួយរយៈចុងក្រោយនេះ លោកក៏បានយកដីនេះត្រលប់មកវិញ ដោយសារតែពេលនេះលោកទំនេរពីការងារហើយក៏មានបំណងចង់ដាំដំណាំសាកល្បងនឹងគេម្ដង នៅទីបំផុតលោកក៏សម្រេចចិត្តដាំដំណាំ តាសក់ស្រូវ ហើយតាសក់ស្រូវនេះទៀតសោតក៏មានច្រើនពូជផងដែរ មានពូជតូចល្មម ពូជផ្លែមូល និងពូជធំៗហើយវែង ប៉ុន្តែលោកមិនបានស្គាល់ឈ្មោះពូជទាំងនេះឡើយ នៅក្នុងចំការរបស់លោក គឺលោកបានដាំពោតនៅចន្លោះរង ដើម្បីចំណេញផ្ទៃដីផងដែរ ព្រោះតាសក់ស្រូវវាលូតលាស់នៅផ្ទាល់ដីតែប៉ុណ្ណោះ ដោយមិនប៉ះពាល់ ដំណាំពោតនោះឡើយ។

លោក លន សុវណ្ណ បន្ថែមថា នៅឆ្នាំដំបូងតាសក់ស្រូវរបស់លោកបានហុចផលច្រើនបង្គួរដែលអាចផ្គត់ផ្គង់លើជីវភាពគ្រួសារបានមួយកម្រិត ព្រោះក្រោយពីហុចផលក៏មានឈ្មួញមកប្រមូលទិញដល់ចំការតែម្ដង ដោយលោកមិនចាំបាច់បេះយកទៅលក់ដល់ផ្សារខ្លួនឯងឡើយ ហើយម្យ៉ាងទៀតខុសត្រូវតម្លៃបន្តិចបន្តួច ក៏ដូចជាចែកគ្នារស់ព្រោះឈ្មួញចុះមកទិញក៏ត្រូវចំណាយទៅលើសាំងក្នុងការធ្វើដំណើរផងដែរ។

អ្នកស្រី ហុង វណ្ណា ជាអាជីវករលក់ផ្លែឈើក្នុងក្រុងបាត់ដំបង បានលើកឡើងថា សព្វថ្ងៃបើដល់រដូវអ្វីគឺអ្នកស្រីទិញផ្លែឈើនោះយកមកលក់រាយនៅក្នុងផ្សារ ដោយមិនប្រកាន់ថាលក់តែផ្លែឈើអ្វីមួយមុខនោះឡើយ ព្រោះផ្លែឈើវាមានរដូវរបស់វា ដោយវាមិនអាចមានរហូតទាំងប្រាំងទាំងវស្សានោះឡើយ។
អ្នកស្រីបានបន្តថា ដោយឡែកសម្រាប់ផ្លែតាសក់ស្រូវ គឺអ្នកស្រីបានលើកពីគេយកមកលក់ ដោយមានតែប្រភេទធុនកណ្ដាល និងខ្នាតធំតែប៉ុណ្ណោះ ចំណែកប្រភេទផ្លែមូល គឺមិនមានអ្នកណាយកមកលក់ឡើយ។ សព្វថ្ងៃកាលលក់ដូរផ្លែឈើវាមានថ្ងៃខ្លះដាច់ខ្លាំង ថ្ងៃខ្លះក៏មិនសូវដាច់ ប៉ុន្តែវាជាទម្លាប់ក្នុងការរកស៊ីប្រចាំថ្ងៃរបស់អ្នកស្រីទៅហើយ ដូច្នេះទោះដាច់តិចក្តី ច្រើនក្តី ក៏អ្នកស្រីមិនអាចបោះបង់របស់នេះបានឡើយ។ ដោយឡែកសម្រាប់ផ្លែតាសក់ស្រូវ គឺអ្នកស្រីលក់ចេញវិញបានតម្លៃ ២.៥០០ រៀល ទៅ ៣.០០០ រៀលក្នុងមួយគីឡូក្រាម ដោយតម្លៃនេះអ្នកស្រីអាចមានចំណេញបន្តិចបន្តួចសម្រាប់ទប់ទល់ជីវភាពប្រចាំថ្ងៃ។ ហើយមួយរយៈចុងក្រោយនេះ អ្នកស្រីលក់តែផ្លែឈើក្នុងស្រុកតែប៉ុណ្ណោះ ដោយមិនមានផ្លែឈើដែលនាំចូលពីប្រទេសថៃមកទៀតឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


