សេដ្ឋកិច្ច
អ្នកដំណើរជាង ៥ លាននាក់ ចេញ-ចូលកម្ពុជា តាមជើងហោះហើរ
កម្ពុជាទទួលបានអ្នកដំណើរតាមជើងហោះហើរជាង ៥ លាននាក់ (៥ ១០៩ ៣២៥) ក្នុងរយៈពេល៩ខែកន្លងមកនេះ កើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

យោងតាមអាកាសចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានជាង ៤ ម៉ឺនជើង (៤៧ ៦៣៧) កើនឡើង ១២%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ជាង ៥ លាននាក់ កើន ១៤% និងទំនិញចេញ-ចូលតាមផ្លូវអាកាស មានជាង ៦ ម៉ឺនតោន កើន ១៤%។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា កំណើនដ៏រឹងមាំនេះ ដោយសារការងើបឡើងវិញយ៉ាងខ្លាំងនៃចំនួនទេសចរចិនដែលធ្វើដំណើរចេញក្រៅប្រទេស, និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន និងការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ឡើងវិញ។
វិស័យអាកាសចរណ៍កម្ពុជាកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើងមានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) បានថ្លែងសាទរចំពោះកំណើនអ្នកដំណើរចេញ-ចូល តាមជើងអាកាស ប៉ុន្តែរូបលោកបានផ្ដល់យោបល់ឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត នៅចំពេលដែលពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។
ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។
កម្ពុជារំពឹងថា នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៤ បន្ថែមទៀត ត្រឹមដំណាច់ឆ្នាំ ២០២៥ នេះ មាន IndiGo, Firefly, Air Busan, T’way។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


