សន្តិសុខសង្គម
ពលរដ្ឋក្នុងឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ទទួលបានផ្លូវបេតុងប្រវែង២ ៩១០ម៉ែត្រ ខណៈការស្ថាបនាសម្រេចបាន៥០%
គម្រោងស្ថាបនាផ្លូវបេតុងអាមេ មូលនិធិឃុំញ៉ែងញ៉ង នៃស្រុកត្រាំកក់ ក្នុងឆ្នាំ២០២៥ កំពុងអនុវត្តបានល្អ ត្រូវតាមស្តង់ដាបច្ចេកទេស ដែលសាងសង់ដោយក្រុមហ៊ុន សំណង់ក្រុងដូនកែវ គិតមកដល់ថ្ងៃទី២១ ខែតុលានេះ ការស្ថាបនាសម្រេចបាន៥០%ហើយ។

ផ្លូវបេតុងអាមេនេះ មានបណ្ដោយប្រវែង ២,៩១០ ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់១,៥ តឹក ឆ្លងកាត់ចំនួន២ភូមិ គឺភូមិ អូរស្ងើន និងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្រាប់គម្រោងនេះដែរ កន្លងមក លោកមេភូមិ មេឃុំញ៉ែងញ៉ង និងមន្ត្រីជំនាញបច្ចេកទេសខេត្តតាកែវ បានចុះត្រួតពិនិត្យជាក់ស្ដែង ឃើញថា ផ្លូវបេតុងអាមេដែលជាគម្រោងមូលនិធិឃុំញ៉ែងញ៉ង ឆ្នាំ២០២៥ ដែលកំពុងអនុវត្តដោយក្រុមហ៊ុន សំណង់ក្រុងដូនកែវ បានអនុវត្តបានល្អត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដែលមានក្នុងកិច្ចសន្យា។

សមិទ្ធផលថ្មីមួយនេះ លោកមេភូមិ មេឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការសាទរ រីករាយយ៉ាងខ្លាំង ដោយបានឃើញផ្លូវបេតុងអាមេ១ខ្សែនេះ សាងសង់ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស រឹងមាំ ដើម្បីងាយស្រួលធ្វើដំណើរទាំងអស់គ្នា៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


