សេដ្ឋកិច្ច
ក្រុមហ៊ុនរស្ស៊ី មានបំណងស្វែងរកដៃគូសហការនៅកម្ពុជាផ្នែកឱសថ និងអាហារបំប៉នសត្វចិញ្ចឹម
ក្រុមហ៊ុន Alpharma និងក្រុមហ៊ុន Talina Group របស់រុស្ស៊ី បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការស្វែងរកដៃគូសហការនៅកម្ពុជា ក្នុងផ្នែកឱសថ និងក្នុងផ្នែកអាហារបំប៉នសម្រាប់សត្វចិញ្ចឹម។

ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Alpharma របស់រុស្ស៊ី បានលើកឡើងពីគោលបំណងរបស់ខ្លួនក្នុងការស្វែងរកដៃគូសហការនៅកម្ពុជា ក្នុងផ្នែកឱសថ។
ទន្ទឹមនោះ តំណាងក្រុមហ៊ុនTalina Group ក៏បានបង្ហាញបំណងស្វែងរកដៃគូរសហការនៅកម្ពុជាផងដែរក្នុងផ្នែកអាហារបំប៉នសម្រាប់សត្វចិញ្ចឹម។
ជាការឆ្លើយតប លោកលឹម ផាន់ភារៈ ក៏បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំពីកាលានុវត្តភាព និងអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា រួមមានការលើកទឹកចិត្តនិងកិច្ចគាំពារវិនិយោគ ការទទួលបានទីផ្សារនាំចេញទូលំទូលាយជាមួយនឹងការអនុគ្រោះពន្ធគយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រចបាន។

សូមជម្រាបថា កម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមក្នុងវេទិកានាំចេញអន្តរជាតិ “Made in Russia” ក្រោមអធិបតីភាព លោក មីខាអ៊ីល មីស្ស៊ូស្ទីន (Mikhail Mishustin) នាយករដ្ឋមន្រ្តីរុស្ស៊ី ជាមួយវត្តមាននៃមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច អ្នកជំនាញ ក្រុមហ៊ុននាំចេញរុស្ស៊ីនិងបរទេស សរុបប្រមាណ ៥០០០រូប មកពីបណ្តាប្រទេសជាង៨០ ជុំវិញពិភពលោក។

វេទិកាប្រចាំឆ្នាំនេះ បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាពិសេសជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងរុស្ស៊ីនិងបណ្តាប្រទេសដៃគូ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


