កីឡា
មកស្គាល់ប្រវត្តិម្ចាស់មេដាយប្រាក់កីឡាយុវជនអាស៊ីនៅបារ៉ែន ឆុង វិសាល
កីឡាករវ័យក្មេង ឆុង វិសាល ឬ សៅយ៉ាន់ វិសាល ដែលកំពុងល្បីនៅបារ៉ែនពិសេសគឺការប្រកួតនៅទីនោះឈ្នះ៤ប្រកួតជាប់គ្នា និងចាញ់ ១ប្រកួតចុងក្រោយវគ្គផ្ដាច់ព្រ័ត្រទទួលបានមេដាយប្រាក់ជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ។

កីឡាករ ឆុង វិសាល ឈ្នះមេដាយនៅបារ៉ែន
តោះមកដឹងពីប្រវត្តិកីឡាករវ័យក្មេងរបស់កម្ពុជារូបនេះទាំងអស់គ្នា។៖
ឆុង វិសាល ឬឈ្មោះក្នុងប្រដាល់ហៅថា សៅយ៉ាន់ វិសាល មានអាយុ ១៦ឆ្នាំ កម្ពស់ ១.៧៥Cm សឹក្សាថ្នាក់ទី១១ នៅឆ្នាំថ្មីនេះ នៃវិទ្យាល័យឥន្ទ្រទេវី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វិសាល មានឪពុកឈ្មោះ សាន សៅយ៉ាន់ និងម្ដាយឈ្មោះ ទូច គិមសៀន។ កូនប្រុសលោក សាន សៅយ៉ាន់ រូបនេះមានបងប្អូន៤នាក់ ស្រី១ ប្រុស៣ ហើយរូបគេជាកូនទី២ នៃគ្រួសារ។ វិសាល និងក្រុមគ្រួសារជាអ្នកខេត្តបន្ទាយមានជ័យ។
ងាកមកនិយាយពីវិស័យប្រដាល់គុនខ្មែរវិញកីឡាករ ឆុង វិសាល ស្រឡាញ់ចូលចិត្តកីឡាមួយនេះតាំងតែពីតូចមកម្ល៉េះ និងឆ្លៀតពីការសិក្សាបានហ្វឹកហាត់ ឬឡើងប្រកួតតាមកម្មវិធីតូចធំតាំងពីនៅឯស្រុកកំណើតខេត្តបន្ទាយមានជ័យមកម្ល៉េះ។

ឆុង វិសាល និងឪពុក
បច្ចុប្បន្ននេះ វិសាល ជាកីឡាករជម្រើសជាតិផ្នែកកីឡាឃីកបុកស៊ីង (Kick Boxing) ដែលកំពុងហ្វឹកហាត់ជាប្រចាំ និងបានឡើងប្រកួតគុនខ្មែរតាមស្ថានីយទូរទស្សន៍ ឬសង្វៀននានាជាបន្តបន្ទាប់មកដែរ។ ដោយសារតែជាប់សិក្សាផងនោះទើបកូនប្រុសលោក សាន សៅយ៉ាន់ រូបនេះមិនសូវប្រកួតញឹកញ៉ាប់ដូចកីឡាករដទៃនោះឡើយ។

ឆុង វិសាល និងម្ដាយ
ឆុង វិសាល មានប្រវត្តិប្រកួត ៣៤ដង ឈ្នះ៣០ដង ស្មើ៣ និងចាញ់១ (មិនរាប់ការប្រកួតនៅប្រទេសបារ៉ែន)។ រូបគេធ្លាប់ឈ្នះមេដាយប្រាក់ ១គ្រឿងលើប្រភេទទម្ងន់ ៤៥គីឡូក្រាមកីឡាឃីកបុកស៊ីងក្នុងព្រឹត្តិការណ៍កីឡាជាតិ។ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងលើប្រភេទទម្ងន់ ៥១គីឡូក្រាមក្នុងកម្មវិធីជើងឯកថ្នាក់ជាតិ។ ឈ្នះមេដាយមាស ១គ្រឿងលើប្រភេទទម្ងន់ ៥១គីឡូក្រាមក្នុងព្រឹត្តិការណ៍ប្រកួតឃីកបុកស៊ីងជើងឯកអាស៊ីអាគ្នេយ៍កម្ពុជាជាម្ចាស់ផ្ទះ និងចុងក្រោយនេះឈ្នះមេដាយប្រាក់ ១គ្រឿងលើប្រភេទទម្ងន់ ៥៤គីឡូក្រាមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅឯប្រទេសបារ៉ែន៕




ឆុង វិសាល ប្រកួតកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


