ព័ត៌មានជាតិ
ជនបរទេសជាច្រើននាក់ នាំគ្នារត់ចេញពីអគារមួយកន្លែងនៅខេត្តបន្ទាយមានជ័យ ពុំទាន់ដឹងមូលហេតុ
មានជនបរទេសជាច្រើននាក់ដែលភាគច្រើនគេស្គាល់ថាជាជនជាតិឥណ្ឌូនេស៊ី បានរត់ចេញពីទីតាំងអគារកម្ពស់ច្រើនជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់។ ហេតុការណ៍ដែលមានជនបរទេសរត់ចេញពីទីតាំងអគារដែលហ៊ុំព័ទ្ធដោយរបងបិទជិតខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ ២០២៥។

ជុំវិញហេតុការណ៍នេះ មានប្រភពជាច្រើនបានអះអាងផ្សេងៗគ្នា ក្នុងនោះបើយោងតាមប្រភពពីខាងក្រៅកន្លែងកើតហេតុ និងតាមរយៈរូបភាពវីដេអូមួយចំនួនបានឲ្យដឹងថា ពិតជាមានជនបរទេសប្រមាណ ២០ នាក់ដោយភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីបាននាំគ្នារត់ចេញពីក្នុងអាគារខាងលើពិតមែន។ តាមរយៈវីដេអូ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម ក្នុងនោះឃើញជនជាតិចិនហាក់មានការទាញប្រទង់គ្នានៅនឹងមុខទ្វារចូលនៃទីតាំងអគារនោះដែរ ដោយពុំដឹងថាជាមូលហេតុអ្វីនោះទេ។
ដោយឡែកបើតាមប្រភពផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះ ជាសន្តិសុខនៅទីតាំងអគារខាងលើបានឲ្យដឹងថា ទីតាំងនៃអគារដែលកើតហេតុនេះគឺជាទីតាំងអគារជួលរបស់ជនជាតិចិន។ ហើយដោយមានជនជាតិឥណ្ឌនេស៊ីស្នាក់នៅប្រកបការងារអនឡាញ បានលួចលុយជនជាតិចិនបង្កឲ្យជនជាតិចិនប្រើហិង្សាវ៉ៃទៅលើជនជាតិឥណ្ឌូនេស៊ី។ បន្ទាប់មក ក្រុមជនជាតិឥណ្ឌូនេស៊ីធ្វើការប្រចាំនៅក្នុងនោះ បានប្រឆាំងហើយក៏កើតជារឿងនាំគ្នាចេញមកខាងក្រៅតែម្ដង។
ដោយឡែកបើតាមប្រភពពីស្ត្រីម្នាក់ ដែលអះអាងថាខ្លួនធ្វើការនៅខាងក្នុងអគារបាននិយាយថាមិនមានករណីហេតុការណ៍អីកើតឡើងទេគឺជារឿងធម្មតាដែលជនជាតិឥណ្ឌូនេស៊ីចេញទៅក្រៅទិញអីធម្មតាតែប៉ុណ្ណោះ។
ក្រោយហេតុការណ៍នេះកើតឡើង ក៏មានសមត្ថកិច្ចនគរបាលបានចុះទៅទីតាំងនោះផងដែរតែពុំមានការបញ្ជាក់ឬផ្ដល់ព័ត៌មានណាមួយពីសមត្ថកិច្ចឱ្យអ្នកព័ត៌មានបានដឹងនោះឡើយ។ ទាក់ទងនឹងករណីនេះ កម្ពុជាថ្មី បានធ្វើការទំនាក់ទំនងសូមការបំភ្លឺពីលោក អេង លីហួរ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ តាមរយៈតេឡេក្រាម ប៉ុន្តែពុំមានការឆ្លើយតបនៅឡើយទេ៕
ដោយ៖ ពៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


