ព័ត៌មានអន្ដរជាតិ
អាមេរិក លុបចោលជើងហោះហើរ ១ ៤៦០ជើង នៅតាមព្រលានធំៗ ព្រោះការបិទរដ្ឋាភិបាល
២ថ្ងៃហើយដែលព្រលានយន្តហោះអាមេរិកជាច្រើន ត្រូវលុបចោលជើងហោះហើរព្រោះតែការបិទរដ្ឋាភិបាលនៅតែបន្ត ដោយមិនទាន់មានដំណោះស្រាយបាន។

តាមការផ្សាយរបស់ Reuters, ចាប់តាំងពីថ្ងៃសុក្រទី៧ខែវិច្ឆិកាមក អាកាសចរណ៍អាមេរិក បានលុបចោលការហោះហើរ ១ ៤៦០ជើងនៅតាមព្រលានយន្តហោះធំៗចំនួន៤០ទូទាំងប្រទេស។
ការលុបចោលនេះគឺដោយសារតែកង្វល់អំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ព្រោះថា ការបិទរដ្ឋាភិបាលបាននាំឲ្យមានកង្វះខាតអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដោយសារពួកគេមិនទទួលបានប្រាក់ឈ្នួលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

ស្របពេលជាមួយគ្នានោះ រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) ព្រមានថា ការលុបចោលនឹងបន្តទៀតជាពិសេសនៅតាមទីក្រុងធំៗដូចជា Atlanta, Newark, San Francisco, Chicago និង New York បើរដ្ឋាភិបាលគ្មានដំណោះស្រាយ ឈានដល់ការបើកឡើងវិញទេនោះ។
សូមជម្រាបថា រដ្ឋាភិបាលអាមេរិកត្រូវបិទដោយសារតែសភាទាំង២បក្ស មិនឯកភាពលើកញ្ចប់ថវិកាប្រើប្រាស់សហព័ន្ធថ្មី។

ក្នុងអំឡុងពេលនៃការបិទរដ្ឋាភិបាលដែលមានរយៈពេលយូរមិនធ្លាប់មាន ៣៩ថ្ងៃ, បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសចំនួន ១៣ ០០០ នាក់ និងបុគ្គលិកត្រួតពិនិត្យសន្តិសុខប្រមាណ ៥០ ០០០ នាក់ ត្រូវបង្ខំចិត្តធ្វើការដោយគ្មានប្រាក់ឈ្នួល ដែលហេតុនេះហើយទើបមិនសូវមានអ្នកមកធ្វើការ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


