ព័ត៌មានអន្ដរជាតិ
រលកយក្សស៊ូណាមិ វាយប្រហារខេត្តមួយនៅ ជប៉ុន ក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់២០ សង់ទីម៉ែត្រ បានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃខេត្ត Iwate នៅភាគឦសានប្រទេសជប៉ុន នៅវេលាម៉ោង ៦:២៥ ល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលមានទំហំប៉ាន់ស្មាន ៦.៩ រ៉ិចទ័រ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Nippon នៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៥។

តាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ចាក់ថា ការរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងនៅជម្រៅ ១៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Iwate នៅម៉ោងប្រហែល ៥:0០៣ ល្ងាច ដែលជំរុញឲ្យទីភ្នាក់ងារឧតុនិយម ចេញសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិនៅវេលាម៉ោងប្រហែល ៥:១២ ល្ងាច ព្រមទាំងជំរុញឲ្យមានការជម្លៀសប្រជាជនចេញ នៅក្នុងក្រុងមួយចំនួន។
រលកយក្សស៊ូណាមិដែលមានកម្ពស់ ២០សង់ទីម៉ែត្រនេះ ត្រូវបានគេសង្កេតឃើញនៅកំពង់ផែ Ofunato ក្នុងខេត្ត Iwate នៅម៉ោង ៦:២៥ល្ងាច ខណៈដែលរលកយក្សស៊ូណាមិកម្ពស់ ២០សង់ទីម៉ែត្រមួយផ្សេងទៀត ឃើញនៅកំពង់ផែ Kuji ក្នុង Iwate នៅវេលាម៉ោង ៥:៥២ ល្ងាច ក្នុងថ្ងៃដដែល។
យោងទៅតាមក្រុមហ៊ុន East Japan Railway Co. ឬ JR East ការរញ្ជួយដីនេះបានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅលើខ្សែរថភ្លើងល្បឿនលឿន Tohoku Shinkansen របស់ខ្លួន ដោយសេវាកម្មត្រូវបានផ្អាករវាងស្ថានីយ៍ Sendai ក្នុង Miyagi និងស្ថានីយ៍ Shin-Aomori ក្នុងខេត្ត Aomori ភាគខាងជើងនៃ Iwate។ លើសពីនេះ ក៏មានការពន្យារពេលនៅលើខ្សែរថភ្លើង Akita និង Hokkaido Shinkansen ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូរ៉េខាងជើង គំរាម វាយលុក និងថ្កោលទោសកិច្ចចរចាសន្តិសុខអាមេរិក-កូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


