ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តឡឹមដុង(វៀតណាម) សន្យានឹងជំរុញវិនិយោគិនមកវិនិយោគក្នុងខេត្តមណ្ឌលគិរី
លោក ផាម ធីផុក អនុលេខាបក្សខេត្ត និងជាប្រធានគណរណសិរ្សមាតុភូមិវៀតណាមខេត្តឡឹមដុង បានសន្យានឹងកៀរគរវិនិយោគិន មកវិនិយោគក្នុងខេត្តមណ្ឌលគិរី ដើម្បីលើកស្ទួយសេដ្ឋកិច្ចព្រំដែន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការអះអាងនេះ ធ្វើឡើងឱកាសលោកស្រី ផាម ធីផុក បានដឹកនាំគណៈប្រតិភូវៀតណាម មកជូនពរកម្ពុជាក្នុងឱ្យកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) និងបានពិភាក្សាការងារជាមួយ លោក ថង សារុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងសហប្រតិបត្តិការមិត្តភាពររវាងប្រទេសទាំងពីរ។នេះបើតាមលោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីបានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី១០ខែវិច្ឆិកានេះ។

ក្នុងជំនួបពិសេសនោះ លោកស្រី ផាម ធីផុក បានជូនពរដល់កម្ពុជា ក្នុងឱ្យកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៃការរំដោះប្រទេសឱ្យរួចផុតពីរបបអាណានិគមនិយមបារាំង។ ជំនួបនាពេលនេះ ក៏ដើម្បីបន្តពង្រឹងសហប្រតិបត្តិការទាំងសន្តិសុខសណ្តាប់ធ្នាប់និងអភិវឌ្ឍសេដ្ឋកិច្ចផ្អែកទៅលើ អនុស្សរណៈរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យកាន់តែដល្អប្រសើទ្វេដងបន្ថែមទៀត។
ដោយសារខេត្តចំនួនបីនៃប្រទេសវៀតណាម ទើបតែបង្រួមឱ្យប្រែក្លាយជាខេត្តតែមួយគឺខេត្តឡឹមដុង(ថ្មី) ដែលមានផ្ទៃធំទូលាយ និងមានប្រជាជនជាង៣លាននាក់ និងសម្បូរទៅដោយវិនិយោគិនប្រមាណ ៣០ម៉ឺននាក់ កំពុងតែវិនិយោគនៅក្នុងខេត្តថ្មីនេះនាពេលបច្ចុប្បន្ន លោកស្រី បញ្ជាក់ទៀតថា នឹងកៀរគរវិនិយោគិនមកសហការនិងវិនិយោគក្នុងខេត្តមណ្ឌលគិរី។ លោកស្រីបញ្ជាក់ថា៖« ក្នុងនាម ប្រទេសជិតខាងនឹងបន្តកិច្ចសហប្រតិបត្តិការ នឹងជំរុញវិនិយោគិនទាំងនោះឱ្យមកសហការជាមួយខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាដើម្បី លើកស្ទួយសេដ្ឋកិច្ចប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

នាឱកាសនោះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានកំណត់គោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទៅកាន់ភូមិភាគឦសាន។ លោកថ្លែងថា៖«ក្នុងនោះខេត្តមណ្ឌលគិរី បានកំណត់គោលដៅអភិវឌ្ឍ ព្រោះខេត្តនេះសម្បូរទៅដោយសក្ដានុពល ទាំងវិស័យទេសចរណ៍ឧស្សាហកម្ម និងកសិកម្ម។ ដូច្នេះខេត្តក៏មានតម្រូវការវិនិយោគិនជាច្រើនដើម្បី ធ្វើការវិនិយោគ អភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិមួយកម្រិតទៀតផងដែរ»។

គណៈប្រតិភូនៃថ្នាក់ដឹកនាំខេត្តទាំងពីរ បានប្ដេជ្ញាចិត្តនឹងបន្តពង្រឹងសហប្រតិបត្តិការរួមគ្នា ក៏ដូចជាចូលរួមលើកស្ទួយសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសនោះនៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែល្អប្រសើរទ្វេដងបន្ថែមទៀត៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


