ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ នឹងផាកពិន័យជាទឹកប្រាក់ចំពោះពលរដ្ឋចោលសំរាម គ្មានសណ្ដាប់ធ្នាប់
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ នឹងធ្វើការផាកពិន័យជាទឹកប្រាក់ចំពោះប្រជាពលរដ្ឋណាដែលចោលសំរាមគ្មានសណ្ដាប់ធ្នាប់។


កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដោយអនុវត្តតាមការណែនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រាជធានីភ្នំពេញ អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ បានសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ចុះដើរប្រមូលសំរាមតាមដងផ្លូវក្នុងមូលដ្ឋាន ជាពិសេសលើដងផ្លូវក្រវាត់ក្រុងទី ៣ ក្រោយមានប្រជាពលរដ្ឋ និងអាជីវករមួយចំនួន មិនបានអនុវត្តការរក្សាអនាម័យបរិស្ថានបានត្រឹមត្រូវ។


លោក ពៅ ប៊ុនរី ប្រធានសណ្ដាប់ធ្នាប់សង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួននាំគ្នាយកសំរាមមកចោលលើកំណាត់ផ្លូវក្រវាត់ក្រុងទី ៣ ស្ថិតនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយមិនបានដាក់ធុងសំរាមត្រឹមត្រូវ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បរិស្ថាន។ ក្នុងនោះ ដោយអនុវត្តតាមការណែនាំពីលោកអភិបាលខណ្ឌ និងលោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បញ្ជាឲ្យលោក សហការជាមួយរថយន្តក្រុមហ៊ុនប្រមូលសំរាម ចុះសម្អាតទីតាំងខាងលើ និងដាក់បិទស្លាកហាមយកសំរាមមកចោលទីនេះទៀត។ ក្នុងករណីប្រជាពលរដ្ឋណាមិនអនុវត្តតាម រដ្ឋបាលសង្កាត់ នឹងចាប់ផាកពិន័យចំនួនទឹកប្រាក់ ២០០.០០០ រៀល។


អាជ្ញាធរ ជឿជាក់ថា ប្រជាពលរដ្ឋ នឹងអនុវត្តតាមការណែនាំរបស់រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ដើម្បីបរិស្ថានស្អាត និងសោភ័ណភាពទីក្រុងទាំងអស់គ្នា៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


