Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភៀសសឹក​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ វិល​ទៅ​លំនៅឋាន​វិញ​ជិត​១០០គ្រួសារ ខណៈ​ការ​បន្ត​នៅ​វត្តច័ន្ទស៊ី៧៦១គ្រួសារ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ភៀសសឹក​ពី​ព្រំដែន​កម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យ ដែល​បាន​រត់​គេច​ពី​ការ​ផ្ទុះអាវុធ​បាញ់​ប្រហារ​មក​លើ​ពលរ្ឋកម្ពុជា​ឱ្យ​ស្លាប់​មួយ​នាក់​នឹង​របួសបីនាក់ពីសំណាក់យោធាថៃ កាលពីរសៀលថ្ងៃទី១២កន្លងទៅ ដែល​បាន​មកស្នាក់នៅទីសុវត្ថិភាព វត្តច័ន្ទស៊ី ក្នុងឃុំកូប ស្រុកអូរជ្រៅ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា២០២៥ នេះ​បាន​ត្រឡប់​ទៅ​លំនៅឋានវិញ​មាន​ចំនួន៩១គ្រួសារ ខណៈ​ដែល​អ្នក​បន្ត​ស្នាក់​នៅ​ចំនួន​៧៦១គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ តារ៉ារស្មី អភិបាលស្រុកអូរជ្រៅ​បាន​ឱ្យ​ដឹង​នៅ​រសៀលនេះ​ថា ប្រជាពលរដ្ឋដែល​ជម្លៀស​ចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចាប់តាំងពីថ្ងៃទី១២ ដល់ ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅតំបន់សុវត្ថិភាពវត្តច័ន្ទស៊ីរតនារាម មានពលរដ្ឋមកស្នាក់នៅចំនួន៧៦១គ្រួសារ ស្មើ២៦១២នាក់ ក្នុងនោះស្រី១៣៨២នាក់ កុមារ៧១៦នាក់ ជនពិការ២២នាក់និងស្រ្តីមានផ្ទៃពោះ៧នាក់។

តែបើតាមតួលេខរួមទូទាំងខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៩នេះដែរ មានប្រជាពលរដ្ឋជម្លៀសមករកទីសុវត្ថិភាពចំនួនពីរគោលដៅ មួយនៅស្រុកស្វាយចេក និងមួយទៀតនៅស្រុកអូរជ្រៅ ដោយចំនួនសរុប៨០៩គ្រួសារ មនុស្សរាយ២៧៨០នាក់។ក្នុងនោះស្រី១៤៧១នាក់កុមារ៧៨០។

លោក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ត្រឡប់​ទៅ​វិញ​មាន​ពលរដ្ឋ​ភូមិ​ជោគជ័យ​និង ភូមិព្រៃចាន់ ដែល​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​វិញ​ ហើយសុទ្ធតែនៅឆ្ងាយពីទីតាំងប្រឈម។

ដោយ​ឡែក​ បើ​ពលរដ្ឋមួយចំនួនដែលបានវិលទៅលំនៅឋាន​វិញ​ក្នុង​នោះដូចពលរដ្ឋឈ្មោះឆែម ឌុយ មាន​ទៅលំនៅភូមិព្រៃចាន់ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែលគាត់និងអ្នកជិតខាងវិលមកលំនៅឋានវិញបាន​ដោយសារ​តែអាជ្ញាធរបាន​អនុញ្ញាត​ឱ្យ​មក​សម្រាប់​តែអ្នកនៅជួរក្រោយឆ្ងាយពីទីតាំងរបស់ទាហានថៃតែប៉ុណ្ណោះ សម្រាប់​បងប្អូន​ក្នុងភូមិដែល​នៅ​ជិត​និង​ព្រំដែន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​វិញ​នោះទេ។ ម្យ៉ាង​ក៏វ​ព្រោះ​តែ​មានការព្រួយបារម្ភពីទ្រព្យសម្បត្តិសត្វមាន់ទារគោរក្របីនៅផ្ទះ ដែលត្រូវមកមើលថែនិងរកសុីបន្ត។ពលរដ្ឋបានបន្តថា នៅកន្លែង​ភៀស​ខ្លួន​មាន​ការ​ទទួលរៀបចំយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាល​តាមរយៈអាជ្ញាធរខេត្តស្រុកនិងទទួលបានអំណោយពីសម្តេចហ៊ុន ម៉ាណែត​នាយករដ្ឋមន្រ្តីកម្ពុជា៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម