Connect with us

កីឡា

ពេជ្រ​ អាទិទេព​ មិន​នឹក​ស្មាន​ខ្លួន​ឯង​ឡើង​លឿន​រហូត​អាច​ឲ្យ​ប៉ះ​ជា​មួយ​ ធន់​ ផានិត​ នោះ​ទេ​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ អាទិទេព​ ថា​ខ្លួន​មិន​នឹក​ស្មាន​ថា​សមត្ថភា​ព​ឡើង​លឿន​រហូត​មាន​ឱកាស​ត្រូវ​ប៉ះ​កីឡាករ​ ធន់​ ផានិត​ ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​ជា​រៀមច្បង​ក្នុង​វិស័យ​គុន​ខ្មែរ​នេះ​ទេ​ ព្រោះ​ទើប​ចូល​ប្រឡូក​បាន​តិច​ឆ្នាំ​នៅ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ពេជ្រ​ អាទិទេព

ថ្លែង​ក្នុងកិច្ច​សម្ភាស​ ពេជ្រ​ អាទិទេព​ លើក​ឡើង​ថា​ ធន់​ ផានិត​ ប្រកួត​ជា​មួយ​ ពេជ្រ​ សម្បត្តិ​ កាល​នោះ​ខ្លួន​នៅ​មិន​ទាន់​ចូល​ហ្វឹកហាត់​ប្រដាល់​ផង។​ បើ​តាម​ការ​គិត​របស់​គេ​ទម្រាំ​តែ​​ខ្លួន​មាន​សមត្ថភាព​ល្អ​ ឬ​ឡើង​ខ្លាំង​ប្រហែល​រៀមច្បង​ ធន់​ ផានិត​ ចាស់​វស្សា​ទៅ​ហើយ​ទើបអាចមាន​ឱកាស​​ប៉ះ​គ្នា​នោះ។​

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​បន្ត​ទៀត​ថា​ ខ្លួន​ពិត​ជា​នឹក​ស្មាន​ថា​​មាន​សមត្ថភាពឡើង​លឿន​រហូត​មាន​ខាង​កម្មវិធី​ដាក់​ឲ្យ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​រៀមច្បង​ ធន់​ ផានិត​ នៅ​ពេល​នេះ​ទេ។​ លទ្ធផល​ចាញ់-ឈ្នះ​ យ៉ាងណា​​ចាត់​ទុក​ជា​បទ​ពិសោធ​សម្រាប់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត​ ប៉ុន្តែ​អ្វី​ដែល​សប្បាយ​នោះ​គឺ​បាន​ជួប​ប្រកួត​ជា​មួយ​រៀមច្បង។​

កីឡាករ ធន់​ ផានិត

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ អាទិទេព​ ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ និង​ទើប​ចូល​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​បាន​ប្រហែល​៣ឆ្នាំ​ប៉ុណ្ណោះ។​ រូប​គេ​ចាត់​ចូល​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ឡើង​លឿន​ និង​ផ្ដួល​រៀមច្បង​​ជើង​ចាស់​ច្រើន​នាក់​មកហើយ​រួម​ទាំង​បាន​គ្រង​ខ្សែក្រវាត់​ក៏​ច្រើន​គ្រឿង​រួច​មកហើយ​ដែរ។​ នៅ​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​រូប​គេ​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ ទទក​ ​ជា​មួយ​កីឡាករ​ ធន់​ ផានិត៕​

ផានិត និង​ អាទិទេព

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម