ជីវិតកម្សាន្ដ
អុឹម ជីវ៉ា ឆ្លើយតបក្រោយមានអ្នករិះគន់ទៅបុណ្យតែតារាល្បីៗចំណែកតារាអត់ល្បីមិនដែលឃើញមុខ
តារាប្រុសលោក អុឹម ជីវ៉ា បានចេញមុខឆ្លើយតបភ្លាមៗបន្ទាប់ពីមានមតិមួយចំនួនបានធ្វើការរិះគន់ថា លោករាប់អានអ្នកសិល្ប:មិនដូចគ្នាពោលគឺទៅបុណ្យតែតារាល្បីៗចំណែកតារាអត់ល្បីមិនដែលឃើញវត្តមានចូលរួម។

ឆ្លើយតបនឹងការលើកឡើងបែបនេះតារាសម្តែងលោក អុឹម ជីវ៉ា បានបញ្ជាក់ថា មុននឹងថាលោកទៅបុណ្យតែតារាល្បីពួកអ្នកគួរយកខួមកគិតផង ហើយទៅសួគ្រួសាសពផងបុណ្យសពតារាក៏ខ្លួនទៅដែរទោះអ្នក នោះល្បីមិនល្បីក៏ដោយលោកមិនប្រកាន់អ្នកណាឡើយ ទាំងនេះជាសកម្មភាពរូបថតបន្ថែមទៀតនាពេលកន្លងមក ។
លោក អុឹម ជីវ៉ា ផ្តាំទៅអ្នកមួយចំនួនថា អាចស្អប់ឬមិនចូលចិត្តលោកបាន តែក៏កុំលាបពណ៌ ព្រោះលោកមិនមែនជាមនុស្សសម្តែងជាមនុស្សទៅជួយគេយកមុខនោះឡើយ។ លោកថា ខ្វះអីកន្លែងយកមុខ អ្នកណាមានពេលទៅយកមុខនៅបុណ្យសព ប៉ុន្តែអ្វីដែលលោកធ្វើ គឺបំណងសាងតែល្អទេ ហើយបើអ្នកណានិយាយមិនពិត លោកបានត្រឹមតែលើកបួងសួងឱ្យទទួលផលកម្មដែលអ្នកនោះបានសាងប៉ុណ្ណោះ។
កាលពីថ្មីៗកន្លងទៅលោក ជីវ៉ា ក៏បានបង្ហោះខ្លឹមសារថា “ចាត់ទុកថាលោកគឺជាបុគ្គលអ្នកសិល្បៈដែលមកបុណ្យសពអ្នកសិល្បៈច្រើនជាងគេបំផុត អ្នកសិល្ប:ពេលឈឺត្រូវបង្ហាះឱ្យមហាជនដឹង កុំខ្មាសគេ កុំខ្វល់ពាក្យថាពេលឈឺសុំជំនួយអ្នកដែលនិយាយថាអោយសិល្បៈ អ្នកនោះគឺមិនដែលជួយទេ”។
លោកបន្តថា លោកដឹង អ្នកណាក៏ដូចអ្នកណា ពេលឈឺត្រូវការលុយព្យាបាល អ្នកណាជួយទទួលអ្នកមិនជួយកុំខ្វល់គួរបណ្តោយគេនិយាយទៅកុំខ្វល់។ លោកបន្ថែមដែរថា “អ្នកសិល្បៈខ្លះមិនមែនតែមកបុណ្យសពទេ ពេលនៅរស់ពេលឈឺក៏ជីវ៉ា មកសួសុខទុក្ខដែរមិនមែនចាំដល់ស្លាប់បានមកឡើយ។ បុណ្យសពអ្នកល្បីអ្នកមិនល្បីទៅចូលរួមទាំងអស់មិនប្រកាន់មិនខ្លាចឆុងមិនខ្លាចខ្មោចអ្វីដែលខ្ញុំខ្លាចគឺ ខ្លាចមនុស្ស ព្រោះមនុស្សខ្លះឥឡូវសាហាវជាងបិសាចខ្មោចទៀត”៕ ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


