កីឡា
លោក សេន ប៊ុនថេន នាំសិស្សគុនក្នុងក្លឹបទៅបរិច្ចាគឈាមត្រៀមសម្រាប់ជួយកងទ័ពកម្ពុជា
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះលោក សេន ប៊ុនថេន បានដឹកនាំសិស្សក្នុងក្លឹបប៉ែនកាក់សេនប៊ុនថេនគុនខ្មែរ ទាំងអស់មិនថាបរទេស ឬខ្មែរ នោះឡើយទៅបរិច្ចាគឈាមដើម្បីទុកបម្រុងសម្រាប់ជួយដល់កងទ័ព និងជនស៊ីវិលដែលត្រូវការជាចាំបាច់ណាមួយ។

នេះបើតាមភរិយារបស់លោក សេន ប៊ុនថេន បានបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអាវុធជាថ្មីជាមួយសៀមកាលពីម្សិលមិញនេះមកប្ដីរបស់អ្នកនាងគឺនៅមិនស្ងៀមនោះឡើយរហូតដល់ថ្ងៃនេះតែម្ដងដឹកនាំសិស្សគុនទៅបរិច្ចាគឈាមទាំងអស់គ្នា។ អំឡុងពេលនេះសង្គ្រាមកំពុងតែផ្ទុះខ្លាំងនៅតាមបណ្ដោយព្រំដែន ដូច្នេះអាចនឹងត្រូវការប្រើប្រាស់ឈាមច្រើនដើម្បីទុកបម្រុងដល់កងទ័ពដែលរងរបួសផ្សេងៗ និងជនស៊ីវិលផងដែរ។

អំឡុងពេលផ្ទុះអាវុធកាលពីខែកក្កដា ២០២៥ កន្លងទៅនេះប្ដីរបស់អ្នកនាង រួមទាំងសិស្សៗក្នុងក្លឹបបានជួយរៀបចំស្បៀង និងដឹកយកទៅជួយដល់ជនភៀសសឹកនៅតាមព្រំដែនផងដែរ។ ដោយទឹកចិត្តស្រឡាញ់ក្នុងនាមខ្មែរគឺមិនថាផ្នែកណានោះទេគឺតែងតែរួបរួម និងចេះជួយយកអាសារគ្នាជានិច្ចដែលទាំងនេះជាវប្បធម៌ខ្មែរតាំងតែពីដូនតាមកម្ល៉េះ។
តាមការបញ្ជាក់នោះគឺលោក សេន ប៊ុនថេន និងសិស្សៗបានទៅបរិច្ចាគឈាមនៅឯសាកលវិទ្យាល័យការពារជាតិ (ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ)។ នៅពេលនេះផងដែរតាមបណ្ដោយព្រំដែនកម្ពុជា-សៀម កំពុងតែផ្ទុះអាវុធជាខ្លាំងដោយកម្ពុជាកំពុងទប់ទល់ពីការឈ្លានពានរបស់សៀម ស្របពេលទាហាន និងជនស៊ីវិលកំពុងរងរបួសជាបន្តបន្ទាប់៕

អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ និងសិស្ស

ទិដ្ឋភាពប្រជាពលរដ្ឋមកបរិច្ចាគឈាម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


