Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន បោះសម្តីយ៉ាងឈ្លើយទៅ ដូណាល់ ត្រាំ

បានផុស

នៅ

ក្រោយលោក ដូណាល់ ត្រាំ និយាយទូរស័ព្ទជាមួយ អានុទីន ឆាន់វីរៈគុល ចប់មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីអាមេរិក ក៏បានបង្ហោះសារលើបង្ហាញសង្គម Truth Social នារំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥ ថា កម្ពុជា-ថៃ បានឯកភាពឈប់បាញ់នៅល្ងាចនេះ ហើយវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម ដែលធ្វើឡើងជាមួយលោកវិញ។

ពិសេស អ្វីដែលជាការផ្តល់យុត្តិធម៌ដល់កម្ពុជា, ក្នុងសារនោះប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា៖ «គ្រាប់បែកដែលទាហានថៃដើរជាន់បណ្តាលឲ្យរបួសច្រើននាក់ គឺជាឧទ្ទវហេតុ ប៉ុន្តែថៃបែរជាវាយបកតបតយ៉ាងខ្លាំងក្លាហួសហេតុទៅវិញ»។ 

យ៉ាងណា មកដល់ពេលព្រឹក អានុទីន បានផ្គើនដោយប្រើសម្តីយ៉ាងឈ្លើយទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនវិញ តាមរយៈការបង្ហោះ Facebook ថា៖ «វាពិតជាមិនមែនជាគ្រោះថ្នាក់នៅតាមដងផ្លូវទេ។ ប្រទេសថៃនឹងបន្តធ្វើប្រតិបត្តិការយោធា រហូតដល់យើងមានអារម្មណ៍ថា លែងមានគ្រោះថ្នាក់និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់យើងទៀត។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា សកម្មភាពរបស់យើងនៅព្រឹកនេះបាន និយាយរួចហើយ»។

មិនត្រឹមប៉ុណ្ណឹងទេ អានុទីន កាន់តែគឃ្លើនចំពោះលោក ត្រាំ ដោយនៅតែនិយាយដដែលៗប្រាប់ទៅអ្នកកាសែតនៅថា គ្មានកិច្ចព្រមព្រៀងឈប់បាញ់ដូចលោក ត្រាំ លើកឡើងទេ។ កិច្ចពិភាក្សាគឺគ្រាន់តែនិយាយអំពីការអាប់ដេតស្ថានការណ៍ និងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះ។

សូមជម្រាបជាថ្មី នេះជាថ្ងៃទី៦ហើយ ដែលថៃបើកការវាយប្រហារមកលើកម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពខែតុលាដែលមានលោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី បានបរាជ័យកាលពីថ្ងៃចន្ទ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម