Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តបាត់ដំបង បង្កើនទីទួលសុវត្ថិភាព សម្រាប់ពលរដ្ឋភៀសសឹករហូតដល់ ៣០ ទីតាំង​លើគោលដៅស្រុកចំនួន ៣

បានផុស

នៅ

បើតាមរដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ​២០២៥ ជនភៀសសឹកនៅខេត្តបាត់ដំបង បាន​កើន​ឡើង ១២ ០៣៨ គ្រួសារ ស្មើនិងមនុស្សរាយ ៤៣ ០២៨ នាក់ ដែល​បានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៣០ លើស្រុកចំនួន៣ ក្នុងនោះមាន ស្រុក បវេល ២២ កន្លែង ស្រុកថ្មគោល ៤ កន្លែង និងស្រុករតនមណ្ឌល ៤ កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមអាជ្ញាធរខេត្ត ក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងក្មួយយៗសិស្សានុសិស្ស ដែលបានបន្តបរិច្ចាគអំណោយ ប្រគល់ជូនមករដ្ឋបាលខេត្តបាត់ដំបង ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ព្រមទាំងវីយុទ្ធជនដែលកំពុងការពារប្រទេសជាតិយ៉ាងខ្លាំងក្លា ជាមួយសត្រូវឈ្លានពាននៅសមរជួរភូមិមុខ ខណះការចូលរួមរបស់សប្បុរសជន នៅតែបន្តផ្តល់អំ ណោយជាបន្តបន្ទាប់ដូចភ្លៀងរលឹម។

ជាមួយគ្នានេះដែរ សម្តេចក្រឡា ហោម ស ខេង ក៏បានផ្តល់អំណោយជាបន្តបន្ទាប់ដល់បងប្អូនភៀសសឹក និងដល់កម្លាំងការពារព្រំដែនជូរមុខផងដែរ ខណះស្ថានភាពតាមព្រំដែន ក្នុងខេត្តបាត់ដំបងមានសភាពស្ងប់ស្ងាត់ជាធម្មតា បើគិតត្រឹមវេលាម៉ោង ២:៣០នាទី នៅថ្ងៃទី១៦ខែធ្នូនេះ។

បើទោះបែបណា រដ្ឋបាលខេត្ត បានទទួចចំពោះបុគ្គលមួយចំនួន ហាមដាច់ខាតមិនឲ្យបង្ហោះរូបភាពទាំងឡាយណា ដែលមា នពាក់ព័ន្ធ និងសុវត្ថិភាពក្នុងសង្គមនោះឡើយ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម