ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅឱ្យមានផ្លូវល្បឿនលឿន ៥ ០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០
ប្រទេសវៀតណាមរំពឹងថានឹងសម្រេចគោលដៅមានផ្លូវល្បឿនលឿនជាង ៣ ០០០ គីឡូម៉ែត្រ ត្រឹមចុងឆ្នាំនេះ និងកំណត់គោលដៅឱ្យមានប្រភេទផ្លូវដូចគ្នាប្រវែង ៥ ០០០ គីឡូម៉ែត្រ នៅឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNA នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រសួងសំណង់វៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមដាក់ដំណើរការផ្លូវល្បឿនលឿនត្រឹមតែ ៨៩ គីឡូម៉ែត្រ ប៉ុណ្ណោះ ចន្លោះឆ្នាំ ២០០១ និង ២០១០ ហើយបន្ទាប់មក ១ ១៦៣ គីឡូម៉ែត្រ ចន្លោះឆ្នាំ ២០១១-២០។
នៅចុងឆ្នាំ ២០២៥ ផ្លូវល្បឿនលឿនប្រហែល ៣ ៥១៣ គីឡូម៉ែត្រ រំពឹងថានឹងត្រូវបានបញ្ចប់ការសាងសង់ និងបើកឱ្យធ្វើចរាចរណ៍។ សមិទ្ធផលដ៏សំខាន់នោះគឺ ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងភាគខាងកើត ដែលឥឡូវនេះភាគច្រើនត្រូវបានបញ្ចប់ការសាងសង់់់ ដែលអាចឱ្យការធ្វើដំណើររលូនពីភាគខាងជើងទៅភាគខាងត្បូង។
អ្នកជំនាញវៀតណាមបាននិយាយថា ល្បឿននៃការសាងសង់គឺមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃវិស័យដឹកជញ្ជូនរបស់វៀតណាម។
បណ្តាញផ្លូវល្បឿនលឿនដែលជួយសម្រួលដល់ការកកស្ទះ កាត់បន្ថយពេលវេលាធ្វើដំណើរ និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ខណៈបើកកន្លែងអភិវឌ្ឍន៍ថ្មី និងជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ ហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់តែរារាំងកំណើនសេដ្ឋកិច្ច ឥឡូវនេះកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចទៅវិញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


