ព័ត៌មានជាតិ
អាជ្ញាធរខេត្តរតនគិរី ប្រាប់ឱ្យបញ្ឈប់សកម្មភាពរែងមាសខុសច្បាស់ ខណៈពលរដ្ឋស្នើសុំបន្តមុខរបរនេះ
អន្លង់ដាល ជាដីខ្សាច់នៅតាមទន្លេសេសាន ស្ថិតនៅភូមិសាស្ត្រ ភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ដែលទីនេះជាកន្លែងសម្បូររ៉ែមាស នៅលាយឡំជាមួយខ្សាច់ ហើយពលរដ្ឋក្នុងមូលដ្ឋាន តែងតែប្រកបរបរប្រើប្រាស់ឧបករណ៍បែបបុរាណ ដោយប្រើដៃរែងរ៉ែមាស។ ប៉ុន្តែមុខររបរនេះ ត្រូវបានអាជ្ញាស្នើឱ្យបញ្ឈប់ជាបន្ទាន់ ដោយអះអាងពីផលប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថាន។ ឆ្លើយតបនឹងករណីនេះ ប្រជាពលរដ្ឋប្រមាណ ៧០ គ្រួសារ មកពីភូមិ កាឡាន់ ភូមិវើនសៃ ភូមិបានម៉ៃ ភូមិបានប៉ុង ភូមិកាចូនលើ បានសំណូមពរទៅអាជ្ញាធរខេត្ត និងស្រុក មេត្តាអនុញ្ញាតឱ្យពួកគាត់បន្តមុខរបរនេះ ដើម្បីរកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកស្រី គី តា អាយុ ៦៦ ឆ្នាំ ប្រាប់កម្ពុជាថ្មីថា រូបគាត់និងស្វាមីមករុករករែងមាសយូរឆ្នាំមកហើយដោយឧបករណ៍បុរាណ គឺប្រើដោយដៃ ពេលខ្លះរែងមាសបាន ពេលខ្លះមិនបាន មិនទៀងនោះទេ។ ជាក់ស្តែងរូបគាត់ និងប្តីដែលមានអាយុ ៧០ ឆ្នាំ មករែងមាសលើកនេះពីរថ្ងៃមកហើយ រកមាសមិនទាន់បាន១ហ៊ុនផង។ ក្នុងន័យនេះ អ្នកស្រី សំណូមពរទៅដល់អភិបាលស្រុកវើនសៃ អនុញ្ញាតឱ្យគាត់នៅបន្តរែងមាសបន្តទៀតព្រោះជីវភាពខ្វះខាត គ្រាន់បានប្រាក់ ១ ម៉ឺន ទៅ ២ ម៉ឺនរៀល ចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ចំណែកលោក ផា សឿន នៅឃុំវើនសៃ ស្រុកវើនសៃ បាននិយាយថា រូបគាត់មករែងមាសទីនេះ៣ថ្ងៃមកហើយរកមាសបាន១ ហ៊ុនប៉ុណ្ណោះ ដោយឈ្មួញឱ្យតម្លៃ ១ហ៊ុន ១៥ ម៉ឺនរៀល។ បើតាមពលរដ្ឋរូបនេះ អំឡុងពេលរែ់ងមាសស្រាប់តែមានអាជ្ញាធរបានចុះមកហាមឃាត់មិនឱ្យប្រកបរមុខរបរនេះទៀតទេ។

លោក ខាំភុន ខុន ជំទប់ទី ២ ឃុំកាចូន បានប្រាប់កម្ពុជាថ្មីថា ការរែងមាសបែបនេះកំពុងធ្វើឱ្យប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ។ លោកគូសបញ្ជាក់ថា ការណែនាំឱ្យពលរដ្ឋបញ្ឈប់សកម្មភាពនេះ ដោយទទួលបានបទបញ្ជាពីលោកមេឃុំ ក៏ដូចជាអភិបាលស្រុកវើនសៃផងដែរ។
ពលរដ្ឋម្នាក់ទៀត លោក ញ៉ ផៃ ប្រាប់ថា គាត់បានមកទីនេះចំនួន ២០ ថ្ងៃមកហើយ រែងមាសបានចំនួន ២ហ៊ុន ដោយលក់បានប្រមាណ ២០ម៉ឺនរៀល។ លោកអះអាងថា អ្នកភូមិប្រកបមុខរបរនេះយូរឆ្នាំមកហើយ ដូច្នេះស្នើអាជ្ញាធរមេត្តាអនុញ្ញាតឱ្យពលរដ្ឋបន្តមុខរបរនេះដើម្បីរកថវិកាផ្គត់ផ្គង់គ្រួសារ។

យ៉ាងណាមិញ លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានប្រាប់កម្ពុជាថ្មីថា ការរែងមាសបែបអនាធិបតេយ្យដោយពុំមានច្បាប់អនុញ្ញាតជារឿងខុសច្បាប់ មួយវិញទៀតប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិកម្ពុជា។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋដែលរែងមាសនេះត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើពុំនោះទេអាចប្រឈមមុខនឹងផ្លូវច្បាប់៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


