Connect with us

ព័ត៌មានជាតិ

ជម្លោះព្រំដែន៖ អនុប្រធានព្រឹទ្ធសភាប្រាប់ពលរដ្ឋភៀសសឹកឱ្យជឿជាក់លើរដ្ឋាភិបាល

បានផុស

នៅ

អនុប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងបញ្ហាវិវាទតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង ដោយលោកអះអាងថា រដ្ឋាភិបាលធានាការពារដែនអធិបតេយ្យជាតិ និងប្រជាជនយ៉ាងរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមខ្លឹមសារដកស្រង់ដោយព្រឹទ្ធសភា ថ្លែងក្នុងពេលចុះសួរសុខទុក្ខ និងនាំយកអំណោយជូនពលរដ្ឋភៀសសឹក នៅឯស្រុកក្រឡាញ់ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ លោក អ៊ុច បូររិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានា ដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សំដៅធានាបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។

លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានគូសបញ្ជាក់ពីវត្តមានរបស់គណៈប្រតិភូនៅចំពោះមុខពលរដ្ឋភៀសសឹកពេលនេះ គឺជាការបញ្ជាក់ពីស្មារតីសាមគ្គីភាព រួមសុខរួមទុក្ខ ជាឈាមជ័រខ្មែរតែមួយគ្រប់កាលៈទេសៈ រួបរួមឯកភាពគ្រប់ស្រទាប់សង្គមជាតិជាធ្លុងមួយជុំវិញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រិទ្ឋសភា ជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីវាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់ខ្មាំងឈ្លានពាន។

អនុប្រធានទី១ព្រឹទ្ធសភា ក៏បានសម្តែងនូវការដឹងគុណចំពោះយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងឱ្យយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកទាំងអស់ទទួលបានសុខភាពល្អ និងសុខសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម