ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា ជាប្រទេសមានស្ដុកប្រេងក្រោមដីច្រើនជាងគេលើពិភពលោក
វ៉េណេស៊ុយអេឡា ដែលជាសមាជិករបស់ OPEC (អង្គការនៃប្រទេសនាំចេញប្រេងកាត) ជាប្រទេសដែលមានស្ដុកប្រេងក្រោមដីច្រើនជាងគេបំផុតលើពិភពលោក។

របាយការណ៍ឆ្នាំ ២០២៥ របស់ OPEC បានបង្ហាញថា វ៉េណេស៊ុយអេឡា មានស្ដុកប្រេងក្រោមដីដែលគេរុករកឃើញ (Proven Crude Oil Reserves) ចំនួន ៣០៣ ប៊ីលានបារ៉ែល ឬប្រហែលនឹង ១៩% នៃប្រេងស្ដុកក្រោមដីដែលគេរកឃើញសរុបរបស់ពិភពលោក។
ប្រទេសផ្សេងៗទៀតរួមមាន៖
- អារ៉ាប់ប៊ីសាអ៊ូឌីត៖ ២៦៧ ប៊ីលានបារ៉ែល
- អ៊ីរ៉ង់៖ ២០៩ ប៊ីលានបារ៉ែល
- កាណាដា៖ ១៦៣ ប៊ីលានបារ៉ែល (យោងតាមទិន្នន័យគិតត្រឹមដើមឆ្នាំ ២០២៤ របស់រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA)
- អ៊ីរ៉ាក់៖ ១៤៥ ប៊ីលានបារ៉ែល
- អារ៉ាប់រួម៖ ១១៣ ប៊ីលានបារ៉ែល
- គូវ៉ែត៖ ១០១ ប៊ីលានបារ៉ែល
- រុស្ស៊ី៖ ៨០ ប៊ីលានបារ៉ែល
- លីប៊ី៖ ៤៨ ប៊ីលានបារ៉ែល
- សហរដ្ឋអាមេរិក៖ ៤៥ ប៊ីលានបារ៉ែល
គួរគូសបញ្ជាក់ថា ទោះបីជាវ៉េណេស៊ុយអេឡា ជាប្រទេសមានស្ដុកប្រេងច្រើនបំផុតលើលោកក៏ពិតមែន ប៉ុន្តែប្រទេសផលិតប្រេងឆៅតែប្រហែល ១ លានបារ៉ែល/ថ្ងៃ ប៉ុណ្ណោះ ដែលទំហំនេះតិចជាង ១% នៃផលិតកម្មសរុបរបស់សកល។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផលិតកម្មប្រេងរបស់វ៉េណេស៊ុយអេឡា បានកើនលើសពី ៣ លានបារ៉ែល/ថ្ងៃ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះដោយសារតែការធ្លាក់ចុះនៃការវិនិយោគ និងផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ដោយសារតែសម្ពាធនយោបាយរបស់សហរដ្ឋអាមេរិក វ៉េណេស៊ុយអេឡាសព្វថ្ងៃនេះ នាំចេញប្រេងភាគច្រើនរបស់ខ្លួនទៅកាន់ប្រទេសចិន។
បើប្រៀបធៀបទៅ សហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងធំជាងគេបំផុតរបស់ពិភពលោក ប្រមាណ ១៣,៥ លានបារ៉ែល/ថ្ងៃ។ អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងលំដាប់ទី ២ របស់ពិភពលោក និងជាប្រទេសផលិតប្រេងឈានមុខគេរបស់អង្គការ OPEC បូមប្រេងប្រមាណ ១០ ទៅ ១២ លានបារ៉ែល/ថ្ងៃ ខណៈរុស្ស៊ីឈរនៅលំដាប់ទី ៣ ដោយផលិតបាន ៩,៤ លានបារ៉ែល/ថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


