សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានជាង ៦៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥
ការដោះដូរទំនិញកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ ៦៥,២៥ ពាន់លានដុល្លារ កើនឡើង ១៨% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីការរក្សាបាននូវទីផ្សារសំខាន់ៗរបស់កម្ពុជា។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ បង្ហាញថា ចាប់ពីខែមករា ដល់ខែ ធ្នូ ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៦៥,២៥ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ៣១,២៨ ពាន់លានដុល្លារ កើនឡើង ១៧% និងនាំចូលមានតម្លៃ ៣៣,៩៦ ពាន់លានដុល្លារ កើនឡើង ១៨%។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។

ទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅទីផ្សារអន្តរជាតិ មានសំបកកង់រថយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំគ្រឿងអគ្គិសនី និងសង្ហារឹម ព្រមទាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន ចិន អាស៊ាន អាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា អង់គ្លេស កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កំណើននៃការនាំចេញរបស់កម្ពុជាជាលទ្ធផលនៃការដាក់ចេញនូវវិធានការដ៏មុតស្រួច ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញតាមរយៈវិធានការបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសាកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីអាចចូលរួមប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់ទៅក្នុងបរិបទពាណិជ្ជកម្មឌីជីថល។

លោកស្រីរដ្ឋមន្ត្រីបន្ថែមថា ទោះជាយើងស្ថិតនៅក្នុងបរិបទមិនប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ច ពាណិជ្ជកម្មសកល ដោយសារមានការជះឥទ្ធិពលអវិជ្ជមានពីកត្តាភូមិសាស្ត្រនយោបាយ និងសង្គ្រាម ព្រមទាំងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្រសួងនៅតែបោះជំហានយ៉ាងស្វាហាប់តាមមាគាអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយបន្តធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកស្របតាមចក្ខុវិស័យ និងអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី និងបន្តអនុសាសន៍កែទម្រង់រស់ មិនកែតម្រង់ស្លាប់ សំដៅលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មប្រកបដោយចីរភាព៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


