Connect with us

ព័ត៌មានអន្ដរជាតិ

​​ភ្ញៀវ​ទេសចរ​​​បរទេស​និងថៃ​ ​បោះបង់​​ដំណើរ​កម្សាន្ត​​​ទៅកាន់​ខេត្តភាគខាងត្បូងថៃ

បានផុស

នៅ

សមាគម​ពា​ណិ​ជ្ជកម្ម​ភាគ​ខាង​ត្បូង ​បាន​បង្ហាញ​ថា អ្នក​ទេសចរ​ជា​ច្រើន​បាន​បោះ​បង់​​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​​ទៅ​កាន់​ខេត្ត​៣​នៅ​ភាគ​ខាងត្បូង​​ បន្ទាប់​ពី​មាន​ហេតុការណ៍​វាយ​ប្រហារដោយ​គ្រាប់​បែក​​នៅ​​​យប់​ថ្ងៃទី​១០ខែ​មករា​ដែលបណ្តាល​ឲ្យ​មនុស្ស​៤នាក់​រងរបួស​ និង​បំផ្លាញ​​ស្ថានីយសាំង​​១១កន្លែង​​។

ផ្ទុះគ្រាប់បែក​នៅការ៉ាសសាំង នៅ​ប្រទេសថៃ។ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមការ​ផ្សាយ​របស់ Khaosod, លោក Nattanon Pongthanyaviriya ប្រធាន​សមាគម​រពាណិជ្ជកម្ម​ខេត្ត​ផា​តា​នី (Patthani) បាន​ប្រកាស​ថា ការ​​វាយ​​ប្រហារ​​ដោយ​​គ្រាប់​បែក និង​​ភ្លើង​បាន​ឆាប​ឆេះ​​នៅ​ស្ថានីយ​ប្រេង និង​ហាង​លក់​ទំនិញ​​ចំនួន​ ១១កន្លែង ក្នុង​​ខេត្ត​យ៉ាឡា ណា​រ៉ាធីវ៉ាត់ និងផាតានី បាន​​បំផ្លាញ​​យ៉ាង​​ធ្ងន់​​ធ្ងរ ​ចំពោះ​ទំនុក​ចិត្តរបស់​អតិថិជន​​ក្នុង​ការ​​ជួញ​​ដូរ ​​វិនិ​​យោគ និង​​វិស័យ​​ទេស​​ចរ​ណ៍​ ​​នៅ​​តំបន់​​ព្រំដែន​​ភាគ​​ខាង​​ត្បូង​​ប្រទេស​​ថៃ។

ជាពិសេស ខេត្តផា​តានី កំពុង​រៀប​ចំ​ការប្រតិបត្តិ​ការ​ស្ថានីយព្រះ​ផា​តានីដ៏​ធំ​មួយ​ នៅ​ខែ​កុម្ភៈខាង​មុខ​។ កម្មវិធី​នេះគឺ​ជា​ការ​ដង្ហែ​ប្រពៃណី​ធំជាង​គេ​របស់​ព្រះ​អា​ទិ​ទេព​ Lim Ko Yen នៅ​ភាគ​ខាង​ត្បូងប្រទេសថៃ​ ដែល​រំពឹង​​​​ទាក់​​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​បរទេស​យ៉ាង​ខ្លាំង​។

​ផ្ទុយទៅវិញ សភាពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បានធ្វើ​ឱ្យ​​ប៉ះ​​​ពាល់​ដល់​ទំនុក​ចិត្ត​សុវត្ថិភាព​ របស់​អ្នក​ទេស​ចរបរទេស រួម​ទាំង​ជន​ជាតិ​ថៃ​ផង​ដែរ​។

ជាក់​ស្តែង​ប្រទេស​មួយ​ចំនួន​​ដូចជា ម៉ា​ឡេ​ស៊ី សិង្ហបុរី បាន​បោះ​បង់​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​ទៅ​ខេត្ត​ទាំង​បី​នោះ ដូច​ជា​លុប​ចោល​ការ​កក់​បន្ទប់ និង​បោះ​បង់​ការ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​ព្រះ​អាទិទេព​ជា​ដើម​។

ជាពិសេស​បាន​បង្កឱ្យ​​ការ​ខាត​បង់យ៉ាងច្រើន​ដល់​វិស័យ​ពាណិ​ជ្ជ​កម្ម​ ​និង​ទេសចរណ៍​ក្នុង​ខេត្ត​ទាំង​បី​យ៉ាង​ធ្ងន់​ធ្ងរ​។

លោក Nattanon បាន​​លើក​​ឡើង​​ថា​៖ «ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​បាន​ព្យាយាម​រៀប​ចំ​សកម្មភាព​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍ ដែល​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃភ្ញៀវ​​ទេសចរណ៍​នៅខេត្តផា​តានី។ ទោះ​យ៉ាង​ណា​ បច្ចុប្បន្ន​នេះ​ ភ្ញៀវ​​ទេស​ចរ​មិន​មក​ទៀត​ទេ ពី​ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ថា​គ្មាន​​សុវត្ថិ​ភាព​»។

មិន​ខុសគ្នាប៉ុន្មាន លោកស្រី Siriporn Lauhakul ប្រធាន​សមាគម​ពាណិជ្ជ​កម្ម​ខេត្ត​ណា​រា​ទីវ៉ាត បាន​និយាយ​ថា ហេតុ​ការណ៍​នេះ​ជះ​​ឥទ្ធិ​ពលអវិជ្ជមាន​យ៉ាង​ខ្លាំង​​ លើ​សេដ្ឋ​កិច្ច​ព្រំដែន​ខេត្ត​​ចំនួនទាំង​បី​នេះ​។

លោក​ស្រី បន្ត​ថា​៖ «វា​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ វិនិយោគ ​ឬ​ធ្វើ​អា​ជីវ​កម្ម​នៅ​តំបន់​ទាំង​នេះ​​ឡើយ ជា​ពិសេស​វិស័យ​ទេសចរណ៍​។ ​ព្រោះ​អ្នក​ទេសចរ ទាំង​ជន​ជាតិ​ថៃ និង​ជន​បរទេស ជា​ពិសេស​ពី​ប្រទេស​ម៉ា​ឡេស៊ី​ និងសិង្ហបុរី បាន​បោះ​បង់​ដំណើរកម្សាន្ត​របស់​ពួក​គេអស់​ហើយ​​»។

លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ថ្ងៃ​មុន​អ្នក​ទេស​ចរ​មួយ​ចំនួន ​បាន​​ប្តូរ​ទៅ​ទស្សនា​ខេត្ត​ផ្សេងៗ ដោយ​សារ​តែ​បញ្ហា​ទឹក​ជំនន់​នៅ​​ទីក្រុង​ហាត​យ៉ៃ​ ប៉ុន្តែ​ឥឡូវ​នេះ​មាន​បញ្ហា​កើត​ឡើង​នៅ​ខេត្តទាំង​ ៣ បន្ថែម​ទៀត ​នៅ​ក្នុង​ខេត្ត​កាន់​តែ​ស្ងាត់ ចំណែក​សេដ្ឋកិច្ច​កាន់​តែ​ធ្លាក់​ចុះ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម