កីឡា
ខ្លាំងប៉ះខ្លាំង! តើ ភ្នំពេញក្រោន ឬ ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ថ្ងៃអាទិត្យនេះ?
ក្រុម ភ្នំពេញក្រោន នឹងបើកទ្វារផ្ទះរបស់ខ្លួនទទួល ក្រុមព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី១៨ ខែមករា សម្រាប់ការប្រកួតសប្តាហ៍ទី១៦ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦។

វានឹងក្លាយជាជំនួបដ៏ធំគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា នៅពេលក្រុមចំណាត់ថ្នាក់លេខ២ ត្រូវតទល់នឹងក្រុមចំណាត់ថ្នាក់លេខ ១ ដើម្បីប្រជែងរកកំពូលតារាង និងបង្កើនឱកាសក្នុងការឈ្នះជើងឯកកាន់តែច្រើន។
ម្ចាស់ផ្ទះ ភ្នំពេញក្រោន ជាក្រុមតែមួយគត់មិនទាន់បរាជ័យក្នុងរដូវកាលនេះ បន្ទាប់ពីឈ្នះ ១០ ប្រកួត និងស្មើ ៤ ប្រកួត រកបាន ៣៤ពិន្ទុ កំពុងឈរលេខ ២ ក្នុងតារាង ខណៈ ព្រះខ័នរាជស្វាយរៀង បានចាញ់ ៣ ប្រកួត ប៉ុន្តែឈ្នះ ១២ ប្រកួត រកបាន ៣៦ ពិន្ទុ កំពុងឈរលើកំពូលតារាង។

ជួបគ្នាកាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានខកចិត្តនៅក្នុងផ្ទះរបស់ខ្លួនដោយបានចាញ់ ភ្នំពេញក្រោន ២-៣ ហើយឈានចូលជើងទី២ ក្រុមទាំង ២ សុទ្ធតែបានពង្រឹងខ្លួនបន្ថែមទៀតគួរឲ្យកត់សំគាល់។
ភ្នំពេញក្រោន បាននាំចូលអតីតខ្សែប្រយុទ្ធរបស់ខ្លួនគឺកីឡាករសញ្ជាតិកម្ពុជា Andres Neito ដែលជាម្ចាស់ស្បែកជើងមាសរដូវកាលមុនដើម្បីពង្រឹងតំបន់ប្រយុទ្ធ។ ជាមួយគ្នានេះ ក្លិបក៏បាននាំចូលកីឡាករ Breno Caetano ក្នុងលក្ខខណ្ឌខ្ចីជើងពីវិសាខា ប៉ុន្តែកីឡាករប្រេស៊ីលរូបនេះទុកសម្រាប់ពានរង្វាន់អន្តរជាតិ។

ចំណែក ព្រះខ័នរាជស្វាយរៀង បានបង្កការចាប់អារម្មណ៍ខ្លាំងមែនទែនបានបញ្ចេញកីឡាករក្នុងស្រុកជាច្រើននាក់ដែលភាគច្រើនស្ថិតនៅកៅអីបម្រុង។ បន្ទាប់មក ពួកគេបានដាក់ខ្សែការពារម៉ារ៉ុក Faris Hammouti ឲ្យលេងក្នុងលីគ និងនាំចូលខ្សែបម្រើប្រយុទ្ធ Connor Shields ដើម្បីពានក្នុងស្រុកដែរ បន្ទាប់ពីដាក់ខ្សែបម្រើជប៉ុន Ryo Fujii សម្រាប់លេងពានអន្តរជាតិវិញ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Tiago Alves សម្រាប់ពានអន្តរជាតិ។
ការប្រកួតពានក្នុងស្រុកកំពុងតឹងតែងខ្លាំង ប៉ុន្តែតែតឹងតែងខ្លាំងថែមទៀតនោះ គឺ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ត្រូវប្រជែងគ្នាដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ដែលនេះស្ទើរតែមិនធ្លាប់មានសម្រាប់កម្ពុជាដែលមានក្លិប ២ ប្រជែងគ្នាដើម្បីពានអន្តរជាតិ។

លទ្ធផល ១៥ សប្តាហ៍ក្នុងលីគកន្លងទៅបង្ហាញយ៉ាងច្បាស់ថា ភ្នំពេញក្រោន ជាក្រុមល្អខ្លាំងនៅតំបន់ការពារ ខណៈ ព្រះខ័នរាជស្វាយរៀង ល្អខ្លាំងនៅតំបន់ប្រយុទ្ធ ប៉ុន្តែនៅពេលនេះ ក្រុមទាំងពីរសុទ្ធតែកែលំអចំណុចខ្វះខាតហើយ។ តើ ព្រះខ័នរាជស្វាយរៀង អាចសងសឹក ភ្នំពេញក្រោន បានទេ? ចម្លើយមាននៅថ្ងៃអាទិត្យនេះ វេលាម៉ោង ៦ ល្ងាច នៅកីឡដ្ឋានភ្នំពេញក្រោន៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


