Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ដង្កោ ចុះរៀបចំសណ្ដាប់ធ្នាប់បាញ់គំនូសក្រហម​មិនឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៦ នេះ កម្លាំង​អាជ្ញាធរ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ បាន​ធ្វើការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន និង​បាញ់​គំនូស​ក្រហម​មិន​ឱ្យ​មាន​ការ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បានឱ្យដឹងថា ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី​លោកស្រី គឹម ញឹប អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ លោក លត់ ឃីម ចៅ​សង្កាត់​រង​ទី​ ១ តំណាង​លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ណែនាំ​ដល់​ប្រជាពលរដ្ឋ អាជីវករ នៅ​តាម​បណ្ដោយ​ផ្លូវ​ ២១៧ ភូមិ​តា​ឡី រហូតដល់​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ និង​បាញ់​គំនូស​ក្រហម​មិនឱ្យ​មានការ​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ​ដើម្បី​រក្សា​ចំណី​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ក៏ដូចជា​បញ្ចៀស​ចរាចរណ៍។

ជាមួយគ្នា​នោះ អាជ្ញាធរ​ ក៏បាន​ណែនាំ​បន្ថែម​ដល់​​អាជីវករ សូម​រក្សា​អនាម័យ បរិស្ថាន ឱ្យ​បាន​ល្អ ដើម្បី​ចូលរួម​ចំណែក​ដល់​ទីក្រុង​ស្អាត បរិស្ថាន​ស្អាត៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម